ប្រធាន​រដ្ឋសភា​ទៅ​បំពេញ​ទស្សនៈកិច្ច​នៅ​ប្រទេស​រុស្ស៊ី​ជាង​មួយ​សប្ដាហ៍​

ដោយ លោក លី បេឡា​​ | ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦​
http://vodhotnews.com

អភិបាលកិច្ចល្អ

ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីកន្លងទៅ​


ប្រធានរដ្ឋសភា លោក ហេង សំរិន បានដឹកនាំប្រតិភូរដ្ឋសភាទៅបំពេញទស្សនៈកិច្ចផ្លូវការនៅប្រទេសរុស្ស៊ីចំនួន ៨ ថ្ងៃគឺចាប់ពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី ២៣ខែមេសា។

បើតាមអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានឲ្យដឹងថា ក្នុងរយៈនៃដំណើរទស្សនៈកិច្ចនេះ លោកហេង សំរិន ក៏នឹងចូលរួមក្នុងកិច្ចប្រជុំវេទិការប្រធានសភានៅទីក្រុងម៉ូស្កូផង។

លោកបន្ថែមថានៅថ្ងៃទី ១៨ លោក ហេង សំរិនបំពេញទស្សនៈកិច្ច ហើយនៅថ្ងៃទី១៩ និង ថ្ងៃទី ២០ លោកនឹងចូលរួមប្រជុំវេទិការប្រធានសភាតាមការអញ្ជើញរបស់ប្រធានសភារុស្ស៊ី និង ប្រធានសភាកូរ៉េនៅទីក្រុងម៉ូស្គូ។

លោកឡេង ប៉េងឡុង បន្ថែមថាបន្ទាប់ពីប្រជុំនោះលោក ហេង សំរិន នឹងបំពេញទស្សនៈកិច្ចមួយថ្ងៃបន្ថែមទៀតទើបត្រឡប់មកកម្ពុជាវិញ៕

\

សរសេរមកកាន់ លោក លី បេឡា តាមរយៈ bela@vodhotnews.com

What Next?

Recent Articles