ដោយ យ៉ង ចាន់តារា
2016-04-18
RFA

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពអាកាសធាតុ ផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦។ Screenshot
![]()
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ក្រសួង–ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានឡើងពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ មេសា ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗដែលនឹងអាចកើតមានឡើង។
ក្រសួងធនធានទឹក និងឧតុនិយម ព្យាករថា បណ្ដាខេត្តដែលអាចនឹងរងគ្រោះដោយបាតុភូតធម្មជាតិទាំងនេះ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តក្រចេះ។
ខេត្តដែលនឹងមានការប្រឈមខ្លាំងជាងគេ គឺខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងខេត្តព្រះវិហារ។
ទាក់ទងនឹងសីតុណ្ហភាពប្រចាំថ្ងៃវិញ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានថ្លែងប្រាប់បណ្ដាញផ្សព្វផ្សាយក្នុងស្រុកថា អាកាសធាតុនឹងកើនឡើងកម្តៅ ១អង្សាសេបន្ថែមទៀតនៅសប្ដាហ៍នេះ ពោលគឺក្តៅជាងសប្ដាហ៍មុនដែលមានសីតុណ្ហភាពអតិបរមាជាមធ្យមពី ៣៧ ទៅ ៤០អង្សាសេ។
ការបន្តកើនឡើងនៃកម្តៅបែបនេះ ធ្វើឲ្យតំបន់ជាច្រើនក្នុងប្រទេសកម្ពុជា កំពុងជួបប្រទះគ្រោះរាំងស្ងួត។ ប្រភពទឹកសំខាន់ៗរួមមាន ស្ទឹង បឹងបួ ស្រះ ប្រឡាយ និងបារាយណ៍ជាច្រើនកន្លែង បានរីងស្ងួត ដែលបង្កជាក្តីព្រួយបារម្ភសម្រាប់ប្រជាពលរដ្ឋ។
ការព្យាកររបស់ធនាគារពិភពលោក (World Bank) បង្ហាញថា កំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា នឹងធ្លាក់ពី ៧ភាគរយនៅឆ្នាំ២០១៥ មកត្រឹម ៦,៩ភាគរយ ដោយសារបញ្ហាការធ្លាក់ចុះនៃវិស័យកសិកម្ម។ ការធ្លាក់ចុះនៃវិស័យកសិកម្មនេះ គឺបណ្ដាលមកពីបាតុភូតគ្រោះរាំងស្ងួតដែលមានឈ្មោះថា អ៊ីល នីណូ (El Nino) ដែលកំពុងវាយប្រហារបណ្ដាប្រទេសអាស៊ាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក អ៊ូច ឡេង ទទួលបានពានរង្វាន់ The Goldman Environmental Prize
- មន្ត្រីនាំពាក្យក្រសួងបរិស្ថានថាទឹកសមុទ្រខេត្តកែបវិលត្រឡប់មកស្ថានភាពដើម
- លោក ហ៊ុន សែន បារម្ភទឹកសមុទ្រពីវៀតណាមហូរចូលទន្លេមេគង្គកម្ពុជា
- អ្នកប្រកបរបរលក់ដូរនិងបើកកាណូតទេសចរណ៍នៅបារាយណ៍ទឹកថ្លាត្អូញត្អែរបាត់ចំណូល
- កម្ដៅបរិយាកាសអាចឡើងដល់៤០អង្សាសេក្នុងអំឡុងពេលចូលឆ្នាំ
- ក្រសួងណែនាំពលរដ្ឋឲ្យបរិភោគគ្រឿងសមុទ្រខេត្តកែបបានធម្មតាវិញ
- អាជ្ញាធររឹតបន្តឹងចំពោះឡានដឹកថ្មខ្សាច់និងដីគ្មានសណ្ដាប់ធ្នាប់
- ពលរដ្ឋស្រុកឯកភ្នំខេត្តបាត់ដំបងព្រួយបារម្ភខ្លាចភ្លើងឆេះព្រៃលិចទឹក
- ក្រសួងបរិស្ថានបន្តហាមភ្ញៀវមិនឲ្យចុះលេងទឹកសមុទ្រនៅឆ្នេរក្រុងកែប
- ត្រីងាប់អណ្ដែតទឹកនៅក្បែរទំនប់ដនសាហុងជិតតំបន់អភិរក្សសត្វផ្សោតខេត្តស្ទឹងត្រែង