ក្រសួងអប់រំប្រកាសលេខទូរសព្ទទំនាក់ទំនងក្នុងករណីបាត់ក្មេង

ដោយ VOD Admin​​ | ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧​
http://vodhotnews.com

សន្ដិសុខ | អភិបាលកិច្ចល្អ


ក្រសួងអប់រំ យុវជន និងកីឡា​ បានចេញសេចក្តីប្រកាសមួយប្រាប់​សាធារណៈ​ជន​និង​មាតាបិតាសិស្ស អំពីលេខទូរសព្ទទំនាក់ទំនង ដើម្បីសុំអន្តរាគមន៍ ក្នុងករណីបាត់ក្មេង បន្ទាប់​ពី​មានការផ្សាយពត៌មានពាក់ព័ន្ធនិងបញ្ហាចាប់សិស្សសាលាកាលពីពេលកន្លងមក។

បើតាមសេចក្តីប្រកាសនៅថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៧ នាយកដ្ឋានកណ្ដាលសន្តិសុខ បានផ្ដល់លេខទូរស័ព្ទ២ខ្សែគឺ ខ្សែទីមួយ ០៣១ ២០ ១២៣៤៥ និងខ្សែទីពីរ ០៣១ ៦០ ១២៣៤៥ ដើម្បីឱ្យសាធារណៈជន​ផ្តល់ពត៌មានរាយការណ៍ រាល់សកម្មភាពស្ស័យ ជូនដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការ​ទប់ស្កាត់​ និងធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

ពាក់ព័ន្ធនិងបញ្ហានេះ ក្រសួងថា ភាគីពាក់ព័ន្ធនិងអាជ្ញាធរមានសមត្ថកិច្ច បាន​តាមដាន​យ៉ាង​យក​ចិត្តទុកដាក់ ព្រមទាំងបានត្រៀមលក្ខណៈក្នុងការធ្វើអន្តរាគមន៍​អោយ​បានទាន់​ពេលវេលា។ ក្រសួង អប់រំយុវជននិងកីឡា ក៏បានចេញសេចក្តីណែនាំ​ដល់គ្រប់ មន្ទីរអប់រំ​រាជធានីខេត្តឱ្យធ្វើការផ្សព្វផ្សាយ ដល់គ្រប់គ្រឹះស្ថានសិក្សា​សាធារណៈ​និងឯកជនទាំងអស់​ឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចផងដែរ៕

ដោយ ហូរ តុងហាន់

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

What Next?

Recent Articles