កម្ពុជា៖ ជំនួយអាមេរិកមិនមានអ្វីជាដុំកុំភួនអីទេ

ដោយ លោក ញឹម សុខន​​ | ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧​ | ម៉ោង 6:15 PM
http://vodhotnews.com

នយោបាយ | សង្គម

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt (FB: U.S. Embassy Phnom Penh, Cambodia)


ក្រសួងការរទេសកម្ពុជា អះអាងថា ជំនួយរបស់អាមរិក ជាង២០​ឆ្នាំមកនេះ មិនមាន​អ្វីជាដុំកុំភួន​ទេ ដោយថា ភាគច្រើនជំនួ​យទាំងនោះ បានផ្តោ​តសំខាន់តែទៅលើ​ក្រុមអង្គការសង្គមស៊ីវិល។

ការលើកឡើងរបស់រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេសកម្ពជានេះ បានធ្វើឡើ​ងក្រោយពីទំ​នាក់ទំន​ងកា​រទូត កម្ពុជានិងអាមេរិក មានភាពតានតឹងជាបន្តបន្ទាប់ បន្ទាប់ពីរដ្ឋាភិបាល ចាប់ខ្លួនមេបក្សប្រឆាំងលោក កឹម សុខា។ ជាងនេះ ទៅទៀត អាមេរិក ក៏បានប្រកាស ដាក់ទណ្ឌកម្ម​ឈប់ផ្តល់ទិដ្ឋាការ​ដល់ម​ន្ត្រីនៅក្រ​សួងកា​​របរទេ​សកម្ពុជា ចាប់ពីថ្នាក់អគ្គនាយកឡើងទៅ មិនឲ្យចូលទឹកដីអាមេរិកទៀតផង។

រដ្ឋ​ម​ន្ត្រីស្តីទីនៃក្រសួងការបរទេសកម្ពុជា លោក អ៊ុច បូររិទ្ធ ថ្លែងក្នុងសន្និសីទ «ស្តីពី​សមិទ្ធផល​២៤ឆ្នាំ ​នៃការ​អនុវត្ត​រដ្ឋធម្មនុញ្ញ» ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៧ខែកញ្ញា នេះ ថា ជំនួយអាមេរិក ដែល​ផ្តល់ឲ្យ​កម្ពុជា​​ចា​ប់​ពីឆ្នាំ​១៩៩២ ដល់ឆ្នាំ២០១៥ លោកថា មាន១ពាន់លានដុល្លារ។

ប៉ុន្តែលោក អ៊ុច បូររិទ្ធ មានប្រសាសន៍បន្ថែមថា ជំនួយទាំងនោះ មិនជាដុំកុំភួនអ្វី សម្រាប់រដ្ឋាភិបាលទេ ដោយថា ភាគច្រើន​អាមេ​រិក បា​នផ្តោ​​​តទៅ​លើ​តែក្រុមអង្គការសង្គមស៊ីវិល តែប៉ុណ្ណោះ។

លោកថា៖ «១ពាន់លាននេះ បើយើងពិនិត្យជាក់ស្តែង គឺពុំឃើញមានអ្វីជាដុំកុំភួនទេ គឺភាគច្រើ​ន​ជំ​នួយ​ទាំងអស់ឲ្យទៅខាង NGOs [អង្គការសង្គមស៊ិវល]»

ប៉ុន្តែ ឯ​​កអ​គ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ត ធ្លាប់លើកឡើងថា អាមេរិក​ ជាអ្នកគាំទ្រដ៏ខ្លាំងមួ​យចំពោះកា​រអភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​នៅកម្ពុជា ដោយថា អាមេរិក បានជួយកម្ពុជា ក្នុងការបង្កើតក្របខ័ណ្ឌការងារមួយ ដែលបាន​ទាក់ទាញ ក្រុមហ៊ុ​នផលិតសំលៀកបំពាក់ល្បីៗនៅក្នុងពិភពលោក ដោយរួមទាំ​ងក្រុមហ៊ុនរបស់អាមេ​រិករា​ប់សិប​ផង​ដែរ។

លោកមានប្រសាសន៍ថា៖ «នៅក្នុងឆ្នាំ កន្លងទៅនេះ យើងបានបង្កើត​ឧស្សាហក​ម្មថ្មី​ស្រ​ឡាងមួ​យ ដែ​ល​មាន​តំលៃ ១០០លានដុល្លា ស្តីពីទំនិញសំរាប់ការធ្វើដំណើរ ដែលនៅពេលនេះ ប្រើកំលាំ​ងក​ម្មក​​រចំនួនជិត ១០០ ០០០ នាក់។ គ្រាន់​តែនៅឆ្នាំនេះ យើងបានសម្ពោធកម្មវិធីកសិកម្មថ្មីមួយ ដែលគិត​គូរ ចំពោះ​បញ្ហានៃតំ​លៃក​សិ​​ក​ផលទាបខ្លាំង ដែលប៉ះពាល់ដល់កសិករកម្ពុជា។ យើង បានជួ​យកម្ពុ​​ជានៅក្នុ​ងការដោះ​ស្រា​យបញ្ហា​នៃផលិតភាពកសិកម្មទាប និងអស​ន្តិ​​សុខស្បៀ​ង អស់រយៈពេលជាង ២០ ឆ្នាំមកហើយ»

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក បណ្ឌិត មាស នី លើកឡើងថា ប្រទេសដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាដៃគូគ្នាដ៏សំខាន់ មិនអាចខ្វះបា​ន ក្នុងការជំរុ​ញអភិបាលកិច្ច ធានាដល់ការអភិវឌ្ឍមួយបែបតម្លាភាព។

លោកថា៖ «អញ្ចឹងហើយ បានជាយើងឃើញ មានការងារនៅតាមជនបទ ជាច្រើនដែលអង្គការក្រៅរដ្ឋា​ភិបាលហ្នឹងបានបំពេញ ហើយកិច្ចការហ្នឹង បើទុកឲ្យរដ្ឋាភិបាលធ្វើ៥០ឆ្នាំទៀត ក៏ធ្វើ​អត់បានដែរ»

ទោះជាយ៉ាងណា លោក អ៊ុច បូររិទ្ធ ថ្លែងនៅក្នុងពិធីនោះដែរថា កម្ពុជា មានការព្រួយរម្ភពី កា​របិ​​​ទកូតា​នាំចេញផលិតផងសំលៀកបំពាក់ ក្នុងវិស័យកាត់ដេរ ដោយ ថាពេលនេះ ស​ភាអា​មេរិ​ក កំពុ​ងជំរុញឲ្យមា​នការដាក់ទ​ណ្ឌកម្ម​មកលើ​រដ្ឋាភិបាលកម្ពុជា៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles