ដោយ លោក ពៅ មេត្តា | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧ | ម៉ោង 6:45 PM
http://vodhotnews.com

រូបភាពពី Google
ស្ថាបត្យករល្បីឈ្មោះ ក្នុងសម័យសង្គមរាស្ត្រនិយម លោកព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅម៉ោង៩ និង ៤៥នាទីព្រឹកនេះ ក្នុងជន្មាយុ៩១ឆ្នាំ។
នៅពេលនេះ ក្រុមគ្រួសាររបស់លោក កំពុងរៀបចំពិធីបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោក នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
លោក វណ្ណ មូលីវណ្ណ ជាស្ថាបត្យករល្បីឈ្មោះ ចូលរួមកសាងសំណង់ជាច្រើន នៅក្នុងសម័យសង្គមរាស្ត្រនិយម ហើយបានបន្សល់ទុកដល់បច្ចុប្បន្ន។ លោក វណ្ណ មូលីវណ្ណ កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅក្នុងខេត្តកំពត។