បទសម្ភាសន៍ VOA៖ យុវជន​ខ្លះ​ស្ទាក់ស្ទើរ​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា

បទ​សម្ភាសន៍


​លោក សរ ម៉ូរី អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា


01 មិថុនា 2018
សាយ មុន្នី
វីអូអេខ្មែរ

អ្នក​ដឹកនាំ​​​អង្គការ​យុវជន​មួយ​ក្នុង​ប្រទេស​កម្ពុជា​បាន​លើកឡើង​ថា ខណៈ​ដែល​យុវជន​ជាច្រើន​បាន​បង្ហាញ​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​ពួកគេ​នៅ​ក្នុង​ការ​បោះឆ្នោត​ជា​ពិសេស​ចាប់តាំង​ពី​ឆ្នាំ​២០១៣​មក​នោះ យុវជន​ខ្លះ ហាក់​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទៅ​បោះឆ្នោត​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៨​នេះ ក្រោយ​ពី​មិន​មាន​​គណបក្ស​សង្គ្រោះ​ជាតិ ​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការបោះឆ្នោត​នេះ។

លោក សាយ មុន្នី ​បាន​សម្ភាស​លោក សរ ម៉ូរី អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា នៅ​ពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន ​កាល​ពី​ចុង​ខែ​ឩសភា ​ក្នុង​​កម្មវិធី​​គំនិត​ផ្ដួចផ្ដើម​ភាព​ជា​អ្នក​ដឹកនាំ​វ័យក្មេង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (YSEALI​​) ដែល​គាំទ្រ​ដោយ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។ សូម​លោក​អ្នក​នាង​ស្ដាប់​កិច្ច​សម្ភាសន៍​នេះ​ដូចតទៅ៖

What Next?

Recent Articles

2 Responses to "បទសម្ភាសន៍ VOA៖ យុវជន​ខ្លះ​ស្ទាក់ស្ទើរ​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា"

  1. so socheath says:

    អតីតសកម្មជនគណបក្សដែលត្រូវតុលាការរំលាយ ដែលពាក់ព័ន្ធប្រព្រឹត្តអំពើក្បត់ជាតិ ជិត២,០០០នាក់ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។
    លោក អាត់ ខែម សមាជិកអន្ដ្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការសម្រេចចិត្តចុះចូល ជាមួយបក្សប្រជាជន របស់សកម្មជនអតីតបក្សសង្គ្រោះជាតិ ទាំង១,៦៤៥នាក់ នៅក្រុង ស្រុកចំនួន៥ ក្នុងខេត្តបន្ទាយមានជ័យ ដោយសារមើលពីការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន, សម្ដេច ហេង សំរិន អនុប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនផ្សេងទៀត។
    បើតាមលោក អាត់ ខែម ការសម្រេចចិត្តចុះចូលនេះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ ក៏បានផ្ដាំផ្ញើការសួរសុខទុក្ខដល់សមាជិកគណបក្សប្រជាជនកម្ពុជា ដែលទើបប្រកាសទទួលស្គាល់ទាំងជិត២,០០០នាក់នេះផងដែរ។
    ក្នុងនោះដែរ សកម្មជនគណបក្សទាំងអស់ បានប្តេជ្ញាចិត្តថា នឹងទៅបោះឆ្នោតជូនគណបក្ស CPP ដើម្បីយកជ័យជម្នះឲ្យបាន និងបន្តស្វែងរកសមាជិកថ្មីបន្ថែមទៀត បោះឆ្នោតគាំទ្របក្ស CPP ទទួលបានសម្លេងគាំទ្រច្រើនលើសលុបជាងមុន៕

  2. Free Cambodia says:

    Funny, please tell them that we don’t live our lives to satisfy these “some youths. These are just kids who are incapable to think like adults. They are “babies.” Tell VOA to find some more credible news to report next time.