ដោយ មាន ឫទ្ធិ
2018-06-04
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត នាកោះពេជ្រ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។ Photo: RFA
អ្នកវិភាគ និងប្រជាពលរដ្ឋ លើកឡើងថា ការដែលគណបក្សកាន់អំណាច ព្យាយាមយកសមិទ្ធផលជាតិមកអួតអាងអោយប្រជាពលរដ្ឋបោះឆ្នោតគាំទ្រនោះ គឺជានយោបាយប្រជាភិថុតិ។ ការលើកឡើងបែបនេះ ព្រោះពួកគេមើលឃើញថា ការដឹកនាំប្រទេសជាង៣០ឆ្នាំកន្លងមកនេះ របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសូវបានកសាងសមិទ្ធផល និងអភិវឌ្ឍប្រទេសឲ្យបានរីកចម្រើនធំធាត់ និងត្រឹមត្រូវ ដែលប្រជាជាតិកម្ពុជាគប្បីទទួលបាននោះទេ។
អ្នកវិភាគ និងប្រជាពលរដ្ឋមួយចំនួន ហាក់ធុញទ្រាន់នឹងការអួតអាងហួសពីការពិត ជុំវិញរឿងអភិឌ្ឍប្រទេសរបស់លោក ហ៊ុន សែន និង ក្រុមមន្ត្រីជាន់ខ្ពស់របស់របបលោក ហ៊ុន សែន នៅពេលពួកគេ ចុះឃោសនារកសំឡេងឆ្នោតពីប្រជាពលរដ្ឋម្ដងៗ។
ប្រជាពលរដ្ឋម្នាក់រស់នៅទីក្រុងភ្នំពេញ លោក ឈុំ ឈឿន រៀបរាប់ថា ការកសាងនិងអភិវឌ្ឍប្រទេស គឺជាតួនាទីរបស់រដ្ឋាភិបាល ប៉ុន្តែថវិកាដែលយកទៅអភិវឌ្ឍប្រទេសគឺជាលុយកម្ចី និងលុយជំនួយពីបរទេសរួមទាំងយកពន្ធដាពីប្រជាពលរដ្ឋ មិនមែនជាលុយរបស់គណបក្សប្រជាជនកម្ពុជានោះទេ។លោកបន្ថែមថា ការអួតអាងរបស់របបលោក ហ៊ុន សែន នេះ គឺជានយោបាយប្រជាភិថុតិ ប៉ុណ្ណោះ ព្រោះមកដល់ពេលនេះ ប្រទេសកម្ពុជា ក៏មិនសូវមានការអភិវឌ្ឍ និងរីកចម្រើនប៉ុន្មានឡើយ។
ការលើកឡើងនេះ បន្ទាប់ពីក្រុមមន្ត្រីនៃរបបលោក ហ៊ុន សែន និងលោក ហ៊ុន សែន ផ្ទាល់ តែងតែលើកឡើងថា ប្រទេសកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍស្ទើរគ្រប់វិស័យដោយលោក ហ៊ុន សែន ជាអ្នកដឹកនាំ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ ថុល បានប្រាប់ប្រជាពលរដ្ឋថា មុននឹងគូសសន្លឹកឆ្នោតត្រូវចោទសួរខ្លួនឯងថា តើគណបក្សនយោបាយណាដែលបានកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ ជាពិសេសបាននាំមកនូវសុខ សន្តិភាព និងស្ថិរភាពសម្រាប់សង្គមកម្ពុជា? បន្ទាប់ពីសួររួច លោកបានឆ្លើយប្រាប់ប្រជាពលរដ្ឋវិញ ថា គឺមានតែគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន ប៉ុណ្ណោះ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេងលោក ហង្ស វិទូ លើកឡើងថា គោលនយោបាយ និងការធ្វើនយោបាយរបស់គណបក្សកាន់អំណាច ហាក់ដូចជាហួសសម័យ។ លោកបន្ថែមថា ផ្លូវស្ពាន ថ្នល់ សាលា រៀន និងមន្ទីរពេទ្យជាដើម គឺមិនទាន់កសាងបានគ្រប់គ្រាន់នៅឡើយទេ ដោយសារការដឹកនាំរបស់ លោក ហ៊ុន សែន មានអំពើពុករលួយដល់ឆ្អឹង។ ចំណែក សមិទ្ធផលដែលកសាងឡើងបន្តិចបន្តួចនេះ គឺជាញើសឈាមរបស់ប្រជាពលរដ្ឋខំបង់ពន្ធ និងមានជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេស ពោលគឺមិនមែនពឹងផ្អែកលើដឹកនាំរីកចម្រើនរបស់លោក ហ៊ុន សែន ទាំងស្រុងនោះឡើយ។ «»
ប្រជាពលរដ្ឋ និងអ្នកវិភាគ រៀបរាប់បន្ថែមថា ទោះបីជាគណបក្សកាន់អំណាច ខំអួតពីស្នាដៃយ៉ាង ណាក៏ដោយចុះ ប៉ុន្តែប្រជាពលរដ្ឋម្នាក់ៗ លែងសូវចាប់អារម្មណ៍ហើយ ព្រោះពួកគាត់រវល់នឹងជីវភាពរបស់ពួកគាត់ដែរ។ ម្យ៉ាងប្រជាពលរដ្ឋមើលឃើញច្បាស់នឹងភ្នែកថា អត្រាអត់ការងារធ្វើ នៅតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ អំពើពុករលួយដល់ឆ្អឹង ដឹកនាំប្រទេសបែបបក្ខពួកនិយម។ ចំណូល ប្រជាជនទាប បើធៀបជាមួយប្រទេសជិតខាងនិងក្នុងតំបន់ ។ ផលិតផលកសិកម្មរបស់ពលរដ្ឋមួយចំនួនធំគ្មានទីផ្សារ ប្រជាពលរដ្ឋក៏ធ្វើចំណាកស្រុកកើនឡើងឥតឈប់ ទោះបីប្រថុយប្រថានគ្រោះថ្នាក់ការងារ និងការចាញ់បោក។ ប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាចដោយសារអសន្តិសុខសង្គម។ ការអភិវឌ្ឍនានាក៏មិនឃើញរីកចម្រើនធំដុំនោះដែរ ទោះបីជារបបលោក ហ៊ុន សែន បានជំនួយ និងកម្ចីពីបទេសសន្ធឹកសន្ធាប់ក្ដី ជាក់ស្ដែង ផ្លូវនៅតែខូច សាលារៀននៅខ្វះ មន្ទីរពេទ្យក៏មិនសូវមានគុណភាព។ ចំណែកព្រៃឈើ និងធនធានធម្មជាតិ កំពុងត្រូវបាត់បង់។ ដីធ្លីប្រជាពលរដ្ឋជាច្រើនកន្លែងត្រូវបានក្រុមហ៊ុន និងអ្នកមានអំណាចរំលោភយកតាមអំពើចិត្ត។ ការតវ៉ាដោយសន្តិវិធី ត្រូវបានអាជ្ញាធរវាយបំបែកស្ទើរគ្រប់ទីកន្លែងជាដើម។
ប្រជាពលរដ្ឋ និងអ្នកវិភាគ យល់ថា ប្រសិនបើការបោះឆ្នោតខាងមុខ នៅតែគ្មានវត្តមានគណបក្ស សង្គ្រោះជាតិ ហើយគណបក្សតូចៗ មិនអាចមានជំនួសគណបក្សសង្គ្រោះជាតិបានទេ គឺប្រជាពល រដ្ឋអាចនឹងធ្វើពហិការទៅបោះឆ្នោតច្រើន ព្រោះទៅបោះឆ្នោត ក៏មិនអាចផ្លាស់ប្ដូរជីវភាពពួកគាត់ ដែរ៕
We have rebuilt our country from scratch after the war. Now we have achieved so much in terms of improving and developing our country. We are proud to be Cambodians who are willing to live and die in the country.
—
If you want to talk about corruption, you need to talk about Bill and Hillary who received millions of Dollars by sheltering them in their non-profit organization. Corruption is part of life does not matter who is the leader as long as the country is at peace.
as a visceral democrat Mr. Free Cambodia I answer you
SHADDHU
SHADDHU
SHADDHU
កូនមីអាយះ ថ្នល់ស្ពានស្អេកស្កះ
ព្រមទាំងសាលា រួមវត្តអារាម
ព្រះពុទ្ធសាសនា មន្ទីរពេទ្យនានា
កើនកររាប់ភ្លេច ។
រោងចក្រសហគ្រាស ច្រើនស្កះពោរពាស
ផ្តល់នូវការងារ ជូនដល់ពលរដ្ឋ
តែបែរអាឆ្កែ ហង្សពិទូថា
អត់បានផលអ្វី ? ។
នេះអាពូជឆ្កែអាចុយម៉្រាយ
ច្រាសបាយបង្ហិនអស់អង្ករ
អ្ហែងដើរលិអីអាកំបុតក
ឬអ្ហែងដើរលើក្តិតម៉ែអ្ហែង ? ។
Cambodia is the fake democracy’ and leaded by former veitcong khmer rough killer and his groups and theses groups are the leech and suck all money to feed their family and their mafia groups ‘ and they just show a little develop in capital city ‘ but most of people are so poor and the rich only the families that associated with veitcong mafia and their groups .Most youth gone to work at the other countries and this beast regime intake illegal veitnames to live and gave the permitted to them and help them to control all economy ‘ and this beast regime appointed their veitcong spy to help their nation and in the future khmer will become the tribe of their own land like Kampuchea kroam ‘.Veitcong mafia dictator and his groups try to do anything to keep khmer people in their cage ‘ not allowed to criticise puppet government and fail or kill anybody they wanted then accused them like their law but mafia law ‘this is beast regime’. GOD bless all good people’