ដោយ តាំង សារ៉ាដា
2018-07-25
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បោះឆ្នោតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ Photo: RFA
![]()
ពលរដ្ឋខ្មែរមួយចំនួនក្នុងសហរដ្ឋអាមេរិកនឹងនាំគ្នាធ្វើបាតុកម្មនៅខាងមុខស្ថានទូតចិនប្រចាំរដ្ឋធានី វ៉ាស៊ីនតោន នៅថ្ងៃសុក្រទី២៧ ខែកក្កដា ដើម្បីប្រឆាំងនឹងគោលនយោបាយរបស់ប្រទេសចិន ដែលបានគាំទ្រ និងលើកទឹកចិត្តដល់របបលោក ហ៊ុន សែន ឲ្យមានការបោះឆ្នោតក្លែងក្លាយ និងការបោះឆ្នោតបែបអាម៉ាស់ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ។
បាតុកម្មនេះនឹងធ្វើឡើងចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ដើម្បីទាមទារឲ្យរដ្ឋាភិបាលក្រុងប៉េកាំង កុំបង្កើតរបបវាលពិឃាដនៅកម្ពុជាជាលើកទី២ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលប្រទេសចិនជាម្ចាស់ហត្ថលេខី និងទាមទារឲ្យរដ្ឋាភិបាលចិនបញ្ឈប់ការគាំទ្ររបបលោក ហ៊ុន សែន កុំឲ្យមានការបោះឆ្នោតក្លែងក្លាយ។
ជាងនេះទៅទៀត ពួកគេក៏ទាមទារឲ្យរដ្ឋាភិបាលចិនកុំទទួលស្គាល់ភាពស្របច្បាប់ពីលទ្ធផលនៃការបោះឆ្នោតបែបអាម៉ាស់ និងកុំទទួលស្គាល់រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតបែបបង្គ្រប់កិច្ចនេះឲ្យសោះ៕