អាស៊ីសេរី
2018-07-24
លោក វីល្លៀម ហៃដ្ត (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្លែងនៅក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មាននាស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។ RFA
ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំក្រុងភ្នំពេញបានចេញសេចក្ដីជូនដំណឹងមួយ ដល់ពលរដ្ឋអាមេរិកដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា អោយមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពនិងសន្តិសុខរបស់ខ្លួន ក្នុងអំឡុងពេលនៃការបោះឆ្នោតជាតិនៅថ្ងៃអាទិត្យទី២៩ ខែកក្កដាខាងមុខនេះ។
ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួនដែលចេញផ្សាយនៅលើទំព័រហ្វេសប៊ុក (Facebook) និងគេហទំព័រកាលពីថ្ងៃទី២៤ កក្កដា ថា ស្ថានទូតសហរដ្ឋអាមេរិក បានប្រាប់ពលរដ្ឋរបស់ខ្លួនដែលកំពុងស្នាក់នៅឬធ្វើដំណើរមកកាន់ប្រទេសកម្ពុជាថា ការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី២៩ខាងមុខនេះ អាចមានការជួបប្រមូលផ្តុំផ្នែកនយាយបាយ ការប្រឆាំងតវ៉ា ឬការចល័តកម្លាំងសន្តិសុខ។ សេចក្ដីជូនដំណឹងបានបន្តទៀតថា ទោះបីកន្លងមកថ្មីៗនេះ ការប្រមូលផ្តុំផ្នែកនយោបាយភាគច្រើនពុំមានអំពើហិង្សាយាងណាក្តី ប៉ុន្តែការធ្វើបាតុកម្ម ឬការប្រមូលផ្តុំផ្សេងៗ អាចមានការប្រឈមដាក់គ្នាដោយមិនមានសញ្ញាព្រមានទុកជាមុនឡើយ។
សេចក្ដីជូនដំណឹងក៏បានលើកទឹកចិត្តដល់ពលរដ្ឋរបស់ខ្លួន កុំអោយទៅក្បែរការប្រមូលផ្តុំដែលមានទ្រង់ទ្រាយធំ ហើយត្រូវចាកចេញពីទីនោះប្រសិនបើមានមនុស្សប្រមូលផ្តុំមកកាន់តែច្រើន។ ពលរដ្ឋអាមេរិកគួរជៀសវាងចូលរួមសកម្មភាពនានាពាក់ព័ន្ធ និងបាតុកម្មនិងការបោះឆ្នោត ជៀសវាងការធ្វើដំណើរទៅតាមខេត្តនានា ហើយគួរប្រាប់មិត្តភ័ក្ដិ ឬក្រុមគ្រួសារនូវគម្រោងការធ្វើដំណើររបស់ខ្លួន។
សេចក្ដីជូនដំណឹងរបស់ស្ថានទូតក៏បានប្រាប់ពលរដ្ឋរបស់ខ្លួនផងដែរ អោយតាមដានព័ត៌មានក្នុងស្រុកដើម្បីបានព័ត៌មានបន្ថែមទៀត ហើយក្នុងករណីដែលមានបាតុកម្មកើតមានឡើង ស្ថានទូតអាមេរិកនឹងបង្ហោះព័ត៌មានថ្មីៗនៅលើគេហទំព័ររបស់ខ្លួន៕
លោកឯកអគ្គរដ្ឋទូតយើងអាចស្រមៃមើលភាពរវើរវាយរបស់ហ៊ុនសែន
គាត់សុំពុម្ពអក្សរប៉ារ៉ាឡែលទាំងអស់ទាំងនេះដែលក្លែងខ្លួនជាមួយផ្លាកសញ្ញាគណបក្សសង្គ្រោះជាតិនិងធ្វើបាតុកម្មហិង្សានៅមុខស្ថានទូតអាមេរិក
Mr. Ambassador, we can imagine Hun Sen’s sneakiness
He asks all mobs for these parallel security forces disguised with CNRP badges and have violent demonstrations in front of the US embassy.
i do thanks M AMBASSADOR