កម្លាំងប្រដាប់អាវុធខេត្តកំពង់ចាមរៀនពីរបៀបបង្ក្រាបបាតុកម្ម

| |
https://vodhotnews.com

ព្រឹកថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅទីលានកីឡាដ្ឋានបាល់ទាត់ខេត្តកំពង់ចាម បានបន្តការហ្វឹកហាត់ កងអន្តរាគមន៍ពិសេស១២០នាក់ និងកងអន្តរាគមន៍ជំនួយ១២០នាក់ សរុប ២៤០នាក់ សម្រាប់ថ្ងៃបោះឆ្នោតខាងមុខ (រូបភាព៖ ហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម)


កម្លាំងប្រដាប់អាវុធចំនួនជាង២០០នាក់នៅក្នុងខេត្តកំពង់ចាមរៀនពីវិធីសាស្ត្រផ្សេងៗ ហ្វឹក​ហាត់​មេរៀន​សម្រាប់ទប់ទល់ និងបង្ក្រាបក្រុម​បាតុករដើម្បី​ការពារ​សុខ​សុវត្ថិភាពខេត្ត ស្របពេល​ការ​បោះ​ឆ្នោត​ជិត​ចូល​មក​ដល់។​

យោង​ទៅ​តាមទំព័រហ្វេសប៊ុក​ព័ត៌មាន​របស់ស្នង​ការដ្ឋាននគរបាលខេត្តកំពង់ចាម​បានអោយ​ដឹង​ថា​ ការ​ហ្វឹក​ហាត់​នេះ​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៣​ ខែ​កក្កដា គឺរៀនពីបច្ចេកទេសផ្សេងៗដូចជា របៀបប្រើប្រាស់អាវុធLandផ្សែង របៀបគប់គ្រាប់បែកផ្សែង ការប្រើប្រាស់គ្រាប់បំពងសំឡេងចាប់មុខសញ្ញា រូបភាពប្រក់ខែល ទប់ស្កាត់ហ្វូងបាតុករ និងការប្រើប្រាស់ឡានទឹកផងដែរ។

គួរបញ្ជាក់ឲ្យ​ដឹង​ដែរ​ថា ក្រៅពី​ខេត្ត​កំពង់​ចាម ក៏​មាន​ខេត្ត​នានា​ជាច្រើន​ទៀត​ ដែល​មាន​ការហ្វឹក​ហាត់ពី​របៀប​បង្រ្កាប​កុ្រម​បាតុករ។ ស្របពេល​នេះ​ផង​ដែរ រដ្ឋាបាល​ក្រុង​ភ្នំពេញក៏បានប្រកាស​ដាក់កងកម្លាំងនគរបាលជាតិចំនួន៤ ៦២៥នាក់ នៅការពារតាមគោលដៅការិយាល័យបោះឆ្នោត និងជុំវិញបរិវេណការិយាល័យផងដែរ។

4

ព្រឹកថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅទីលានកីឡាដ្ឋានបាល់ទាត់ខេត្តកំពង់ចាម បានបន្តការហ្វឹកហាត់ កងអន្តរាគមន៍ពិសេស១២០នាក់ និងកងអន្តរាគមន៍ជំនួយ១២០នាក់ សរុប ២៤០នាក់ សម្រាប់ថ្ងៃបោះឆ្នោតខាងមុខ (រូបភាព៖ ហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម)

What Next?

Recent Articles