ដោយ វណ្ណ សុគន្ធា
04/09/2018
RFI

ការប្រជុំរបស់រដ្ឋសភាជាតិកម្ពុជា
@រដ្ឋសភា
រដ្ឋសភានីតិកាលទី៦ នឹងបើកសម័យប្រជុំដំបូងរបស់ខ្លួននៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ស្អែកនេះក្រោមព្រះរាជាធិបតីភាពរបស់ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ ប៉ុន្តែមុនការប្រជុំមកដល់ ឯកអគ្គរដ្ឋទូតអាមេរិក និងអឺរ៉ុប ប្រចាំនៅប្រទេសកម្ពុជាបានអះអាងថា នឹងមិនចូលរួមការប្រជុំលើកដំបូងនេះទេ ដោយសារតែមានភារកិច្ចនៅបរទេស។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាដែលជិតផុតអាណត្តិ លោកWilliam Heidt នឹងមិនបានចូលរួមសម័យប្រជុំដំបូងនៃសភាថ្មីរបស់កម្ពុជានោះទេ។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ។ បើតាមស្ថានទូតអាមេរិក នេះគឺដោយសារតែលោកឯកអគ្គរដ្ឋទូត William Heidt បានចាកចេញពីប្រទេសកម្ពុជាតាំងពីចុងសប្តាហ៍មុន ដើម្បីទៅចូលរួមការពិគ្រោះយោបល់នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ចំណែកលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជាវិញ លោកបានបញ្ជាក់តាំងពីមិនទាន់ទទួលបានលិខិតអញ្ជើញពីរដ្ឋសភាកម្ពុជាមកម្ល៉េះ ថាលោកមិនបានចូលរួមការប្រជុំដំបូងនៃរដ្ឋសភាថ្មីរបស់កម្ពុជានោះទេ។ អវត្តមានរបស់លោកនេះ គឺដោយសារតែលោកត្រូវចេញទៅចូលរូមការប្រជុំផ្សេងៗនៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក។ ដូច្នេះហើយទើបលោកមិនអាចនៅចូលរួមបាន។ យ៉ាងណាក៏ដោយ ទាំងស្ថានទូតសហភាពអឺរ៉ុប និងអាមេរិកសុទ្ធតែមិនព្រមបញ្ជាក់ទេថា តើពួកគេនឹងមានបញ្ជូនតំណាងទៅចូលរួមជំនួសឫយ៉ាងណានោះ។
បើទោះបីឯកអគ្គរដ្ឋទូតទាំងពីរនេះមិនចូលរួមនៅក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភាថ្មីក៏ដោយ ក៏វាមិនប៉ះពាល់ដល់ការប្រជុំឡើយ ដោយនៅពេលនេះ រដ្ឋសភាបានរៀបចំត្រៀមការប្រជុំរួចរាល់អស់ហើយ។ នេះបើតាមការបញ្ជាក់ពីលោកឡេង ប៉េងឡុង ដែលជាអ្នកនាំពាក្យរដ្ឋសភាជាតិកម្ពុជា។ លោកឡេង ប៉េងឡុង ក៏បានបញ្ជាក់ឲ្យដឹងដែរថា មកដល់ពេលនេះ មានអង្គទូតខ្លះបានបញ្ជាក់ពីការចូលរួមហើយ តែលោកនៅតែមិនទាន់អាចសរុបបាននៅឡើយ ថាតើមានអង្គទូតប៉ុន្មានចូលរួម និងប៉ុន្មានទៀតមិនចូលរួមនោះ។
សូមបញ្ជាក់ថា រដ្ឋសភាថ្មីរបស់កម្ពុជា នឹងបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី៥កញ្ញា។ ការប្រជុំនឹងធ្វើឡើងចាប់ពីម៉ោង៨ព្រឹកទៅក្រោមព្រះរាជាធិបតីភាពរបស់ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ សម័យប្រជុំដំបូងនេះ នឹងសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានីតិកាលទី៦។ លុះរសៀលថ្ងៃដដែល សមាជិកសភាទាំង១២៥រូប របស់គណបក្សប្រជាជនកម្ពុជា នឹងចូលស្បថជាផ្លូវការនៅព្រះបរមរាជវាំង។ ចំណែកថ្ងៃទី៦ កញ្ញា រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញ និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាលថ្មី។ រាជរដ្ឋាភិបាលថ្មីកម្ពុជា នឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដំបូងរបស់ខ្លួននៅថ្ងៃទី៧ កញ្ញាក្នុងសប្តាហ៍នេះ៕
we do not mix ass torches and towels
The United States the European Unions are two free and clean worlds they have ethics of the freedom, whereas
The government of the criminal Hun sen are psychopathic violence money laundering murders use the languages of thug felons of the Khmer people
我们不混合屁股火把和毛巾
美国欧洲联盟是两个自由和清洁的世界,他们拥有自由的道德,而
刑事匈奴的政府他们是精神病暴力洗钱谋杀使用高棉人的暴徒重罪犯的语言
chúng tôi không trộn mông và khăn
Hoa Kỳ, Liên minh châu Âu là hai thế giới tự do và sạch sẽ, họ có đạo đức về tự do, trong khi
Chính quyền của tên tội phạm Hun sen họ là những kẻ giết người bạo lực về hành vi rửa tiền bằng cách sử dụng ngôn ngữ của những tên côn đồ du côn của người Khmer
គេចង់ប្រាប់ទៅ លោក ហ៊ុនសែន ថាគេឆ្អើមនិងរដ្ធាភិបាលបែបនេះណាស់គេ(us)គ្មានពេលមកលេងសើចបែបភ្លីភ្លើលីលាជាមួយពួកធុនថោកបែបនេះទេ។
it is going to be the same as what I said . September is the month that all Cambodian can see what going on in the political night mare in Cambodia. HUN SEN has to choose one between two major policy >>communist or democracy <>we will not accepting this fake election that HUN SEN greeted . after the fife of SEP this HUN SEN dictator will be isolate from western nation. Cambodian will desecrate into a major problem it can be bloody in the near future. I 100 % knew CHINA can not help HUN SEN for along run because CHINA itself is facing economic war whit US and also EU . I’m felling sad the jungle educated HUN SEN will not capable of solving this kind of problem. HUN SEN only good at killing Cambodian and killing his opposition party . GOD bless Cambodia
Hun Sen and its allies know that there are only communist countries welcome Hun Sen to be another communist state.
Cambodians will not allow Cambodia ?? to another killing field.
We do not need these countries. Cambodia will go on by itself because it has its own county and its people.
–
Here, we do what we want and no other countries should have any concerns. Live your life and no need to waste your time for us.