
ពលរដ្ឋខ្មែរនៅអូស្ត្រាលីធ្វើបាតុកម្ម
@FB/ Hong Lim
នៅមុនមួយថ្ងៃដែលរដ្ឋសភាកម្ពុជានីតិកាលទី៦ នឹងបើកសម័យប្រជុំលើកដំបូងរបស់ខ្លួន  ពលរដ្ឋខ្មែរនៅអូស្ត្រាលី នៅថ្ងៃនេះ បានធ្វើបាតុកម្មនៅមុខរដ្ឋសភានៃប្រទេសអូស្ត្រាលី ដើម្បីស្នើសុំកុំឱ្យរដ្ឋាភិបាលប្រទេសនេះ ទទួលស្គាល់ រដ្ឋាភិបាលថ្មីរបស់កម្ពុជា និងស្នើសុំកុំបញ្ជូនឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចូលរួមបើកសម័យប្រជុំសភា ជាលើកដំបូងនេះ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ធ្លាប់បានអះអាងថា រដ្ឋសភាកម្ពុជានៅតែដំណើរការកិច្ចប្រជុំរបស់ខ្លួនដដែល ទោះបីជាមាន ឬគ្មានវត្តមានឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាក៏ដោយ។
ដោយមានកាន់បដានៅក្នុងដៃស្ទើរគ្រប់ៗគ្នា ពលរដ្ឋខ្មែរអូស្ត្រាលីជាច្រើននាក់ ដឹកនាំដោយ លោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលី ដើមកំណើតខ្មែរ ប្រចាំរដ្ឋវិចតូរីយ៉ា និងតំណាងអតីតគណបក្សសង្គ្រោះជាតិមួយចំនួនទៀត នៅថ្ងៃទី ០៤ ខែកញ្ញា នេះ បានជួបជុំគ្នា នៅសមាគមខ្មែរមួយ ដើម្បីធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការបើកសម័យប្រជុំសភាលើកដំបូង ដែលចាប់ផ្តើមនៅថ្ងៃទី០៥ ខែកញ្ញា។
លោក ជា យូហន អភិបាលក្រុងស្ព្រីងវែល (Springvale) រដ្ឋវីកតូរីយ៉ា ដែលជាអ្នកដឹកនាំក្រុមអ្នកតវ៉ា រាប់រយនាក់ បានអះអាងថា ការធ្វើបាតុកម្មនាពេលនេះ គឺដើម្បីស្នើសុំកុំឱ្យរដ្ឋាភិបាលអូស្ត្រាលីទទួលស្គាល់ការបង្កើតរដ្ឋាភិបាលថ្មីរបស់កម្ពុជា នៅថ្ងៃទី ៥ ខែកញ្ញា និងសុំកុំឱ្យរដ្ឋាភិបាលអូស្ត្រាលី បញ្ជូនឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ចូលរួមបើកសម័យប្រជុំសភា ជាលើកដំបូងនេះ។ រដ្ឋសភាកម្ពុជា នីតីកាលទី៦ ដែលត្រូវបាន លោក ជា យូហន អភិបាលក្រុងស្ព្រីងវែល ហៅថាជារដ្ឋសភា ដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយ និងដោយគ្មានការចូលរួមពីអតីតគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា។
បើតាមលោក ជា យូហន អភិបាលក្រុងស្ព្រីងវែល (Springvale) ការធ្វើបាតុកម្មនាពេលនេះ ក៏ដើម្បីទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស ការស្តារឱ្យមានលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលីផ្អាកផ្តល់ទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់មួយចំនួនរបស់កម្ពុជាផងដែរ។
សូមជម្រាបជូនថា ក្រោយពីជួបជុំគ្នាហើយ ក្រុមបាតុករ បាននាំគ្នាចុះហត្ថលេខាលើញត្តិរួមមួយដាក់ទៅរដ្ឋសភានៅរដ្ឋវិចតូរីយ៉ា និងមួយទៀតដាក់ទៅឱ្យតំណាងក្រសួងការបរទេសអូស្ត្រាលី។ ភ្លាមៗក្រោយដាក់ញត្តិ តំណាងរដ្ឋសភានៅរដ្ឋវិចតូរីយ៉ា និងតំណាងក្រសួងការបរទេសអូស្ត្រាលី បានចេញមកទទួលញត្តិពីតំណាងក្រុមបាតុករខ្មែរអូស្ត្រាលី។ តាមរយៈការដាក់ញត្តិនេះ ពលរដ្ឋខ្មែរនៅអូស្ត្រាលី សង្ឃឹមថាសមាជិកសភាអូស្ត្រាលីផ្សេងទៀត នឹងរួមគ្នាដោះស្រាយការទាមទាររបស់ពលរដ្ឋខ្មែរអូស្ត្រាលី នាពេលនេះ។ នេះបើតាមលោក ជា យូហន។
ទោះបីជាយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ធ្លាប់បានអះអាងរួចហើយថា សភាកម្ពុជានៅតែបន្តកិច្ចប្រជុំ និងភាពស្របច្បាប់របស់ខ្លួនដដែល ទោះបីជាមាន ឬគ្មានវត្តមានឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាក៏ដោយ៕
Thank you brothers and sisters for your time, it is time for Cambodians to be united.
We will show Hun Sen that dictator can’t be existed.
If you are so much concerned, please come back to live with us here. We need real help not fake and fake.
We don’t need to be near by for a good reason. May God continue to bless innocent people!
We just want to speak for someone who has no chance to speak, is afraid to speak or doesn’t to speak.
Bravo’ brothers&sisters in OZ ‘ we are happy to see all of you to speak out against illegal government ‘