អភិបាលកិច្ចល្អ
|
https://www.vodhotnews.com
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជាលោក William A. Heidt នាពេលកន្លងទៅ
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាអះអាងថា ស្ថានីយវិទ្យុចំនួនពីរគឺវិទ្យុអាស៊ីសេរី (RFA) និងវីអូអេ (VOA) កំពុងឈានទៅធ្វើការដោះស្រាយលើបញ្ហាពន្ធ ដើម្បីធ្វើការផ្សាយបានឡើងវិញ តាមរលកវិទ្យុអេហ្វអឹមនៅកម្ពុជា។ នេះបើយោងថាសារព័ត៌មាន AKP។
កាលពីម្សិលមិញឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt ជួបជាមួយរដ្ឋ មន្ត្រីក្រសួងព័ត៌មានលោក លោក ខៀវ កញារីទ្ធ បានជជែកពីការដំណើរការវិទ្យុទាំងពីរ។
លោក William A. Heidt បញ្ជាក់ថា នៅពេលដែលដោះស្រាយចប់ ស្ថានីយវិទ្យុរបស់អាមេរិកទាំងពីរ អាចធ្វើសកម្មភាពផ្សាយបានឡើងវិញ តាមរលកវិទ្យុអេហ្វអឹមនៅកម្ពុជា ដោយថា ដើម្បីចូលរួមលើក កម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា។
កាលពីចុងឆ្នាំ២០១៧ វិទ្យុអាស៊ីសេរីបានសម្រេចបិទការិយាល័យរបស់ខ្លួន បន្ទាប់ពីមានបញ្ហាចម្រូង ចម្រាស់លើបញ្ហាពន្ធជាមួយរដ្ឋាភិបាល។ ក្នុងអំឡុងពេលនោះ ស្ថានីយ៍វិទ្យុក្នុងស្រុកចំនួន៣២ ដែល វិទ្យុអាស៊ីសេរី វិទ្យុវីអូអេ និង សារព័ត៌មានមួយ ចំនួនទៀតជួយសម្រាប់ផ្សាយត្រូវក្រសួង ព័ត៌មាន សម្រេចឲ្យផ្អាកដល់បច្ចុប្បន្នដោយថា ប្រតិបត្តិការបំពានច្បាប់។
អត្ថបទទាក់ទង
- ក្រសួងគម្រាមដកអាជ្ញាប័ណ្ណវិទ្យុ ២ ទៀតដែលបន្តផ្សាយកម្មវិធីព័ត៌មាន RFA និង VOA
- ក្រសួងស្នើឲ្យមានចំណាត់ការលើវិទ្យុអាស៊ីសេរី និង VOA
- មន្ត្រីអាដហុក១រូបចូលបំភ្លឺនៅតុលាការខេត្តមណ្ឌលគិរីនៅថ្ងៃទី២៤ក្នុងនាមដើមបណ្តឹង
- សម្តេចក្រុមព្រះយាងទៅកូរ៉េខាងជើងនៅខែកក្កដា
- ក្រសួងយុត្តិធម៌នឹងស្ទង់មតិពីការពេញចិត្តរបស់ពលរដ្ឋលើប្រព័ន្ធតុលាការ