នយោបាយ
|
https://www.vodhotnews.com
លោក ជាម ច័ន្ទសោភ័ណ្ឌ អតីតអភិបាលរងខេត្តបាត់ដំបង ត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំជំនួសលោក លី ឡេង។ (រូបភាព៖ ហ្វេសប៊ុក Cheam Chansophorn)
ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង កូនប្រុសលោកជាម យៀប ឲ្យទទួលតំណែងជាអភិបាលខេត្តត្បូងឃ្មុំជំនួសលោក លី ឡេង ដែលត្រូវទទួលតួនាទីថ្មី។
យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ជាម ច័ន្ទសោភ័ណ្ឌ អតីតអភិបាលរងខេត្តបាត់ដំបង ត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំជំនួសលោក លី ឡេង។
លោក ជាម ច័ន្ទសោភ័ណ្ឌ ជាកូនប្រុសលោក ជាម យៀប។ លោក ជាម យៀប ជាតំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។
យោងតាមលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃការប្រកាសចូលកាន់តំណែងជាផ្លូវការ របស់អភិបាល អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំនឹងធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានការចូលរួមពីលោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។


