ព្រះមហាក្សត្រតែងតាំងលោក កឹម សុខុន ប្អូនប្រុសលោក កឹម សុខា ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

By

ឌឹ ខេមបូឌា ដេលី

ព្រះមហាក្សត្រតែងតាំងលោក កឹម សុខុន ប្អូនប្រុសលោក កឹម សុខា ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម


ព្រះមហាក្សត្រតែងតាំងលោក កឹម សុខុន ប្អូនប្រុសលោក កឹម សុខា ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រះមហាក្សត្រ នរោត្តម សីហមុន្នី កាលពីកាលពីថ្ងៃទី១០ ខែវិច្ឆិកាបានចេញព្រះរាជក្រឹត្យដំឡើងឋានៈលោក កឹម សុខុន ប្អូនប្រុសរបស់លោក កឹម សុខា ប្រធានបក្សសង្គ្រោះជាតិ ពីតំណែងអនុរដ្ឋលេខាធិការ ទៅជារដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម។

លោកកឹម សុខុនត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម តាំងពីឆ្នាំ២០១៣។

សម្រាប់រដ្ឋាភិបាលអាណត្តិទី៦ចេញពីការបោះឆ្នោតក្លែងក្លាយដ៏អាម៉ាស់នេះ លោក កឹម សុខុន បានទទួល ការតែងតាំងឲ្យបន្តតំណែងនេះដដែលកាលពីដើមខែកញ្ញាឆ្នាំ២0១៨។

ប្អូនប្រុសរបស់លោក កឹម សុខា រូបនេះ បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា កាលពីអំឡុងឆ្នាំ២០១៣។

ក្រោយមក លោកត្រូវបានតែងតាំងជាទីប្រឹក្សានៃរាជរដ្ឋាភិបាល ហើយទទួលបានការដំឡើងឋានន្តរស័ក្កិជាឧត្តមសេនីយ៍ឯក ក្នុងក្របខណ្ឌនគរបាលជាតិថែមទៀត។

ទោះជាយ៉ាងណាក៏ដោយ លោក កឹម សុខា ធ្លាប់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ការសម្រេចចិត្តចូលរួមជាមួយគណបក្សនយោបាយណាមួយគឺជាសិទ្ធិសេរីភាពរបស់បុគ្គលនោះប៉ុណ្ណោះ។

លោកបន្តថា និន្នាការនយោបាយផ្ទុយគ្នារវាងប្អូនប្រុសរបស់លោកនិងលោកនឹងគ្មានអ្វីប៉ះទង្គិចដល់ឆន្ទៈនយោបាយរបស់លោកក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះឡើយ៕


© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles