អង់គ្លេស​រក​ឃើញ​សំណាក​ភ្លុក​ដំរី​រោម​វែង Woolly Mammoth​ ​នៅ​លើ​អលង្ការ​ដែល​ដាក់​លក់​នៅ​កម្ពុជា


|
https://www.vodhotnews.com

Some of the ivory samples tested by scientists attempting to trace elephant poaching hotspots turned out to belong to mammoths, which have been extinct for millennia (Getty/iStock)

អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​ ថា​ខ្លួន​បាន​រក​ឃើញ​សំណាក​របស់​សត្វ​ដំរីរោម​វែង​​ Woolly Mammoth​ ​ដែល​ផុត​ពូជ​ជាង​១​ម៉ឺន​ឆ្នាំ​មុន ​ក្នុង​​គ្រឿង​អលង្ការ​ធ្វើ​ពី​ភ្លុក​សត្វដែល​បាន​ដាក់លក់​នៅ​កម្ពុជា។

វេជ្ជបណ្ឌិត អាឡិច ប៊េល (Dr Alex Bal) ខួងសំណាកភ្លុកដំរីជាផ្នែកមួយនៃគម្រោងសត្វព្រៃ ដែលធ្វើការនៅមន្ទីរពិសោធន៍ WildGenes។ Royal Zoological Society of Scotland


យោង​តាម ​គេហទំព័រ​សារព័ត៌មាន​ BBC ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា​កន្លង​ទៅ​ បាន​ឲ្យ​ដឹង​ថា​ អ្នក​វិទ្យាសាស្ត្រ​ក្នុង​មន្ទីរ​ពិសោធន៍​ហ្សែន​សត្វ​ព្រៃ​ នៃ​ចក្រភព​អង់គ្លេស​បាន​សិក្សា​ នឹង​រក​ឃើញ​ថា វត្ថុ​អនុស្សាវរីយ៍​ដែល​ធ្វើ​ពី​ភ្លុក​សត្វ​ដំរី ដូច​ជា​ខ្សែ​ដៃ និង​ខ្សែក​ ​ដែល​កំពុង​ចរាចរ​នៅ​កម្ពុជា​មួយ​ចំនួន​គឺ​ធ្វើ​ចេញ​ពី​ភ្លុក​របស់​ដំរីរោម​វែង​​ Woolly Mammoth ​ដែល​បាន​ផុត​ពូជ​ពី​ពិភព​លោក​ជាង​មួយ​ម៉ឺន​ឆ្នាំ​មុន​។

Ivory trinkets are among the items sold in the illegal trade


ប្រធាន​ផ្នែក​អភិរក្ស និង​វិទ្យាសាស្ត្រ​ នៃរាជ​បណ្ឌិតសង្គម​សិក្សា​ពី​​សត្វ ក្នុងទីក្រុង​ Edinburgh ប្រទេសអង់គ្លេស​​​ លោក​ស្រី​ Helen Senn បាន​លើក​ឡើង​ប្រាប់ ​BBC ថា​ក្រុម​របស់លោកស្រី មាន​ការ​​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ដែល​ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​គ្រឿងអលង្ការ​ទាំង​នោះ ហើយ​រកឃើញ​​វត្ថុ​ធាតុ​ដើម​ក្នុង​ការ​ច្នៃ​វត្ថុ​ទាំង​នោះ​គឺ​ជា​ភ្លុក​របស់​ដំរី​ Mammoth។

វេជ្ជបណ្ឌិត Helen Senn គឺជាប្រធាន​ផ្នែក​អភិរក្ស និង​វិទ្យាសាស្ត្រ​ នៃរាជ​បណ្ឌិតសង្គម​សិក្សា​ពី​​សត្វ ក្នុងទីក្រុង​ Edinburgh ប្រទេសអង់គ្លេស នៃក្រុមការងារដែលធ្វើការនៅមន្ទីរពិសោធន៍ WildGenes


លោក​​ស្រី​ថា​៖ « អ្វី​ដែល​យើង​ភ្ញាក់​ផ្អើល​សម្រាប់​ប្រទេស​នៅ​តំបន់​ត្រូពិក​ដូច​កម្ពុជា​ គឺ​យើង​រក​ឃើញ​សំណាក​របស់​ដំរី​ Mammoth នៅ​ក្នុង​ខ្សែ​ដៃ​ គ្រឿងអលង្ការ​ ដែល​ធ្វើ​ពី​ភ្លុក​ដែល​ត្រូវ​បាន​ដាក់​លក់​។ ជា​ធម្មតា​ភ្លុក​ទាំង​នេះ​គឺ​មាន​នៅ​ក្នុង​តំបន់​ទឹក​កក​អាកទិក​​ដែល​កប់​ជ្រៅ​តែ​ប៉ុណ្ណោះ​​។ អ្នក​លក់​បាន​ប្រាប់​យើង​ថា​ វា​គឺ​ជា​ភ្លុក​ដំរី តែ​តាម​ពិត​ទៅ​គឺ​ជា​ភ្លុក​របស់​Mammoth » ។

បើតាម​ BBC ដំរី​ Mammoth មិន​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ជា​សត្វ​ត្រូវ​ការពារ​ដោយ​ច្បាប់​អន្តរជាតិ​នោះ​ទេ ដោយ​សារ​សត្វ​ប្រភេទ​នេះ​បាន​ផុត​ពូជ​ពី​ផែន​ដី​តាំង​ពី​១​ម៉ឺន​ឆ្នាំមុន​​មក​ម្លេះ។ ​

The frame specimen of a mammoth is displayed at an exhibition in Yokohama, suburban Tokyo on July 12, 2013; the giant mammals have been extinct for around 10,000 years and are not covered by international agreements on endangered species. Image: phys.org


អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា ​ថា​លោក​មិន​អាច​អត្ថាធិប្បាយ​ណា​មួយ​ឆ្លើយ​តប​ចំពោះ​ការ​រក​ឃើញ​របស់​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​នេះ​នៅ​ឡើយ​ទេ។

លោក​ថា៖ « ខ្ញុំ​អត់​ទាន់​មាន​ព័ត៌មាន​ហ្នឹង​នៅ​ឡើយ​ទេ! មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​រឿង​ហ្នឹង​បាន​ទេ​ ព្រោះ​គ្មាន​របាយការណ៍​ចំពោះ​បញ្ហា​នេះ » ។

​ដំរី​ Mammoth គឺ​ជា​សត្វ​ដែល​ផុត​ពូជ​ដែល​មាន​អំបូរ​ជា​មួយ​សត្វ​ដំរី​បច្ចុប្បន្ន ​តែ​វា​ជា​សត្វ​ដែល​រស់​នៅ​តំបន់​ត្រជាក់​។ សត្វ​នេះ ​មាន​កម្ពស់​ប្រមាណ​៣​ម៉ែត្រ និង​មាន​ភ្លុក​វែង​ប្រមាណ​៥​ម៉ែត្រ សម្រាប់​ប្រយុទ្ធ និង​ជីក​ទឹកកក។ បច្ចុប្បន្ន​ភ្លុក​របស់​វា​ត្រូវ​បាន​គេ​តាម​ប្រមាញ់​រក​ ដោយ​សារ​តម្លៃ​ដ៏​ថ្លៃ និង​ភាព​ស្រប​ច្បាប់​នៃ​ការ​ទិញ​លក់​ភ្លុក​របស់​សត្វ​ប្រភេទ​នេះ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles