នាវាចម្បាំងចិន៣គ្រឿងចូលចតនៅសមុទ្រកម្ពុជា


|
https://www.vodhotnews.com

នាវាចម្បាំងកងទ័ពរំដោះប្រជាជនចិន ចំនួន៣គ្រឿង បានចូលចតនៅកំពង់ផែស្វ័យខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ផ្ដល់ឲ្យ

មន្ដ្រីជាន់ខ្ពស់កងទ័ពជើងទឹកកម្ពុជាអះអាងថា នាវាចម្បាំងចិន៣គ្រឿងបានចុះចតនៅសមុទ្រកម្ពុជានាខេត្តព្រះសីហនុនៅព្រឹកនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការណ៍យោធាប្រទេសទាំងពីរ។

មេបញ្ជាការរង និង​នាយសេនាធិការ​កងទ័ព​ជើងទឹក​នៃ​កងយោធពល​ខេមរភូមិន្ទ​មូលដ្ឋាន​រាម លោក ម៉ី ឌីណា ប្រាប់ VOD ថា នៅព្រឹកថ្ងៃពុធនេះ នាវាចម្បាំងកងទ័ពរំដោះប្រជាជនចិន ចំនួន៣គ្រឿង បានចូលចតនៅកំពង់ផែស្វ័យខេត្តព្រះសីហនុ សម្រាប់រយៈពេល៤ថ្ងៃ ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១២ ខែមករានេះ។

>មន្ត្រីយោធាកម្ពុជាទទួលស្វាគមន៍នាវិកនិងមន្ត្រីយោធាជាន់ខ្ពស់ចិន នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ផ្ដល់ឲ្យ


បើតាមលោក ម៉ី ឌីណា នាវាចិនទាំង៣គ្រឿងនេះមានផ្ទុកនាវិកសរុបចំនួន ៦៩៥នាក់ និងត្រូវបានដឹកនាំដោយនាយសេនាធិការរងកងនាវាសមុទ្រខាងជើង លោក XU HAI HUA ព្រមទាំងមានលំហាត់សមយោធាមួយចំនួនរវាងកងទ័ពកម្ពុជា និងចិន។

លោកបន្ដថា៖ «គាត់ចូលមកដើម្បីពង្រឹងកិច្ចសហប្រតិ្ដការណ៍រវាងចិន និងកម្ពុជា ពិសេសគឺខាងកងទ័ពជើងទឹក។ ការចូលមកនេះ គឺចាប់ពីថ្ងទី៩ ដល់ថ្ងៃទី១២ វាមាន៣គ្រឿង ហើយចំនួននាវិកលើនាវាហ្នឹង ៦៩៥នាក់»។

កាលពីចុងឆ្នាំ២០១៨ អត្ថបទស៊ើបអង្កេតមួយរបស់ASIA TIMES បានចុះផ្សាយថា ចិនរៀបចំមូលដ្ឋានទ័ពជើងទឹកនៅក្នុងខេត្តកោះកុង ប៉ុន្តែព័ត៌មាននេះត្រូវបានរដ្ឋាភិបាលកម្ពុជាច្រានចោល៕

មន្ត្រីយោធាកម្ពុជាទទួលស្វាគមន៍នាវិកនិងមន្ត្រីយោធាជាន់ខ្ពស់ចិន នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ផ្ដល់ឲ្យ


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles