​នាយ​ក​រដ្ឋ​មន្រ្តី ព្រ​មាន​ថា​រោងច​ក្រ​៨០០​នឹង​បិទ​ទ្វារ ​បើក​ម្មក​រ​បន្ត​ទាម​ទារ​​បើក​​ផ្តាច់​​​ប្រាក់​​អត្ថ​ប្រ​​យោជន៍​​


|
https://www.vodhotnews.com

លោក ហ៊ុន សែន ជួបជាមួយកម្មករ កម្មការិនីសរុបចំនួន ១៤,៧៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោ​កនា​យករដ្ឋ​មន្ត្រី ​ហ៊ុ​ន សែន ​​បានអំ​ពាវនាវ​ឲ្យប​ញ្ឈ​ប់ជាប​ន្ទាន់​ ​ការ​ទាម​ទារ​ឲ្យថៅកែបើកផ្តាច់​​ប្រាក់អត្ថប្រយោជន៍ស​ម្រា​​​ប់​ឆ្នាំ​​ចា​​ស់ដោ​យថា​ កា​រទាមទា​រនេះនឹ​ងជំរុ​ញឲ្យ​រោង​ចក្រប្រមាណជា៨០០ ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​ឈប់ដំណើរការ។

ប៉ុន្មានស​ប្តាហ៍ម​កនេះ​ កម្ម​ករ​រោង​ច​ក្រកាត់​ដេរ​ នៅរាជធានីភ្នំពេ​ញ​ និងខេ​ត្ត​តាកែវ​បាន​ផ្ទុះកា​រតវ៉ាជាបន្តបន្ទាប់ ទាមទា​រទៅថៅ​កែ​រ​ប​​ស់​ខ្លួន​ ឲ្យ​​ទូទាត់ប្រាក់ទាំងអស់សម្រាប់ឆ្នាំចាស់ជូនពួកគេ ទាំងប្រាក់អ​តីត​ភាព​កា​រងារ​​ និងអត្ថប្រយោជន៍ផ្សេងៗ ដោយថា ពួ​​គេ​​​​បារម្ភ​ខ្លាចថៅកែគេចវេសមិនទូទាត់ឲ្យពេ​​លអនុវត្តចា​ប់ថ្មី ចាប់ពីឆ្នាំ២០១៩នេះទៅ។

ក្នុង​ពិធីជួបកម្មករនៅខេត្តតាកែវ នាថ្ងៃនេះ លោក ហ៊ុន សែន បានអំពាវនាវឲ្យសហជីពទាំងអស់ បញ្ឈប់ការដឹក​នាំតវ៉ានេះជា​ប​ន្ទាន់ ដោ​យ​​ថា ​​សកម្មភាពនេះកំពុងបំផ្លាញការងារខ្លួនឯង ព្រោះថា វាបានជំរុញឲ្យរោ​ងចក្រយ៉ាងតិច ៨០០​ ត្រូវបង្ខំចិត្តិបិ​ទទ្វារ ឈប់​ដំ​ណើរការ ក្នុ​ងចំ​ណោ​​​ម​រោងចក្រ​ ១១៥៩ នៅទូទាំងប្រទេស ។

លោកថា៖ «យើងជាអ្នកបំផ្លាញការងារដោយខ្លួនឯង ដែលមិនគូរឲ្យមានទេៗ។ រឿងនេះ វានឹងរីករាលដាលហើយៗ បើធ្វើទៅ​លើរោ​ង​​ច​​ក្រមួយ រោងចក្រដទៃនឹងធ្វើទាំងអស់ៗ។ នេះជាការពន្យល់ហេតុផលដែលមុននេះ ទាល់តែគេបញ្ឈ​ប់យើងទើបគេបើ​ប្រាក់​អត្ថ​ប្រ​យោជន៍។ ប៉ុន្តែឥឡូវនេះ ច្បាប់បានកែសម្រួលហើយ៦ខែម្តងបានបើក គេហៅថាដោះស្រាយ​ម្តងតាមដំណាក់ៗ របស់វា»។

នា​យ​កប្រតិបត្តិមជ្ឈមណ្ឌសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ពន្យល់ថា ប្រាក់អ​តីតភា​ព​កា​រ​ងា​រ​​ថៅ​កែ ត្រូវ​ទូ​ទាត់​ឲ្យកម្មករ និយោជិត រៀងរាល់១ខែម្តង តែប្រាក់អត្ថប្រយោជន៍ផ្សេងៗ ថៅកែអាចទូទាត់នៅពេលផ្តា​ច់​​​កិ​ច្ចស​ន្យាកា​រងា​រ​ជា​មួ​​យ​​​កម្មករនិយោជិត។

មន្ត្រីសិទ្ធិការងាររូបនេះអះអាងថា មូលហេតុដែល​កម្មក​រផ្ទុះការ​តវ៉ា​ទា​មទារ​កន្លងមកនេះ អាចម​កពីប្រព័ន្ធច្បាប់មិ​នបានកា​រពារ​ប្រ​​យោ​ជ​ន៍ជូនពួកគេ។

​​លោកថា៖ «យើងឃើញកន្លងមក រោងចក្រខ្លះគ្រាន់តែដូរឈ្មោះ ឬក៏បិទឬក៏ដូរទីតាំងអីអញ្ចឹងទៅ ​អត់ទូ​ទាត់​សំ​ណង​ឲ្យក​ម្មក​រ​ទេ ​ជួន​​​​កា​​​ល​​គា​​ត់ត្រូវ​បា​ន៥០០​ដុល្លារអីអញ្ចឹង ឲ្យ​គ្នាតែ​១០០​​ដុល្លារ ឬ២០ដុល្លា​រ អីអញ្ចឹងទៅ​។​ ត្រង់ហ្នឹងហើ​​យដែ​ល​​កម្មករ​ចេះបា​រ​ម្ភខ្លាច​។ ​រឿងកា​រធា​​នា​​នូវសុ​វត្ថិភាពការងារជារឿងចំណាស់»។

បើ​តាមលោក មឿន តុលា ដើម្បីកាត់បន្ថយការតវ៉ា រដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាព ការពារទាំងប្រ​យោ​​​​​​​​ជ​ន៍​ក​ម្ម​ករ ទាំងថៅកែរោងចក្រ។

ទោះ​​​ជា​យ៉ាងណាលោក ហ៊ុន សែន ក្នុងពិធីនេះដែរបានអះអាងថារដ្ឋាភិបាលចំណាយប្រាក់​ជាង២២លានដុ​ល្លាររួច​ហើយ​សម្រាប់​ទូ​ទា​​​​​​ត់​​អ​​​ន្ថប្រយោជន៍ជូនកម្មករនៅពេលដែលថៅកែរោងចក្ររត់ចោលកន្លង ហើយថារដ្ឋាភិបាលនឹងបន្តដោះស្រា​យបញ្ហា​នេះប​ន្ត​ទៀ​តបើ​មាន​​ប​ញ្ហានេះកើតឡើង។

តាមរបាយការណ៍ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមខែមីនា ឆ្នាំ២០១៨ មានរោងចក្រចំនួន៩ បានបិទទ្វារ មិនបានបើកប្រាក់ខែជូនកម្មករ ក្នុងនោះមាន រោងចក្រនៅខេត្តកណ្តាល១ នៅខេត្តកំពុងស្ពឺ៣ និងនៅរាជធានីភ្នំពេញ៥។​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles