លោក ហ៊ុន សែន ថា លោក​នឹង​មិន​ឱ្យ​ចិន​ត្រួតត្រា​កម្ពុជា​បាន​នោះ​ឡើយ

ដោយ អាស៊ីសេរី
2019-03-01

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ “មិត្តភាព​កម្ពុជា-ចិន” នៅ​ខេត្ត​ត្បូង​ឃ្មុំ ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ២០១៩។ រូបថត៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister
លោក ហ៊ុន សែន ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ “មិត្តភាព​កម្ពុជា-ចិន” នៅ​ខេត្ត​ត្បូង​ឃ្មុំ ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ២០១៩។ រូបថត៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister


លោក ហ៊ុន​ សែន ថាកម្ពុជាមិនអនុញ្ញាតអោយ​ចិន​ត្រួត​ត្រា


មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ប្រកាស​ថា លោក​នឹង​មិន​យល់​ព្រម​ឱ្យ​ប្រទេស​ចិន​ត្រួតត្រា​កម្ពុជា​នោះ​ឡើយ ហើយ​លោក​ជឿជាក់​ថា មហា​អំណាច​ចិន​ក៏​គ្មាន​បំណង​ត្រួតត្រា​កម្ពុជា​នោះ​ដែរ។ លោក​អះអាង​ថា លោក​ស្គាល់​នយោបាយ​របស់​ចិន​ច្បាស់​ថា ប្រទេស​មហា​អំណាច​មួយ​នេះ​មិន​ចង់​ត្រួតត្រា​ប្រទេស​ណា​មួយ​នោះ​ឡើយ។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ “មិត្តភាព​កម្ពុជាចិន” នៅ​ខេត្ត​ត្បូង​ឃ្មុំ នៅ​ថ្ងៃ​ទី១ មីនា។ លោក​បន្ត​ថា ទំនាក់ទំនង​កម្ពុជា​ចិន គឺ​ជា​ទំនាក់ទំនង​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​បាន​នាំ​មក​នូវ​ការ​រីក​ចម្រើន​ផ្នែក​ហេដ្ឋារចនាសម្ពន្ធ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។

ប្រទេស​ចិន​កុម្មុយនិស្ត គឺ​ជា​ប្រទេស​នាំ​មុខ​គេ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា ដោយ​នៅ​ឆ្នាំ ២០១៨ កន្លង​ទៅ ទំហំ​ទុន​វិនិយោគ​សរុប​របស់​ចិន​មាន​ប្រមាណ ៣ពាន់ ៦រយ​លាន​ដុល្លារ ឬ​ស្មើ​នឹង ៥៣ភាគ​រយ នៃ​ទំហំ​វិនិយោគ​សរុប ៦ពាន់ ៨រយ​លាន​ដុល្លារ។ ក៏​ប៉ុន្តែ ស្រប​ពេល​ដែល​ទំហំ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​របស់​ចិន​មាន​ចំនួន​កាន់​តែ​ច្រើន​នោះ បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន​ក៏​បាន​កើន​ឡើង​ខ្ពស់​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles