មន្ទីរពេទ្យមិនព្យាបាល កម្មការិនីដោយលើកឡើងថា ឈឺញឹកពេក
Byឌឹ ខេមបូឌា ដេលី
ឌឹ ខេមបូឌា ដេលី
មន្ទីរសម្រាកព្យាបាល ជា សុខលឹម រងការរិះគន់ថា មិនបានព្យាបាលកម្មការិនីដែលបានសន្លប់ដោយលើកឡើងថា ឃើញឈឺញឹកពេក។ មន្ទីរសំរាកព្យាបាលនេះជាដៃគូរបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)។
ហ្វេសប៊ុករបស់សហភាពចលនាកម្មករកម្ពុជា ចុះផ្សាយថា មានករណីកម្មការិនីម្នាក់បម្រើការងារនៅរោងចក្រស្បែកជើង JNTShoe ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺបានដួលសន្លប់ នៅថ្ងៃទី២០ខែឧសភាហើយត្រូវបានក្រុមហ៊ុនបញ្ជូនទៅមន្ទីរសម្រាកព្យាបាលមួយឈ្មោះ ជា សុខលឹម។
ប្រភពដដែលបន្តថា នៅពេលមន្ទីរព្យាបាលខាងលើបដិសេធដូចនេះនាងត្រូវ បញ្ជូនបានទៅរោងចក្រវិញនិងសម្រេចបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យផ្សេងទៀតព្យាបាលជំនួសវិញ។ ជុំវិញការចោទប្រកាន់នេះ សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចមានប្រភពដើម្បីសុំការបំភ្លឺពី មន្ទីរសម្រាកព្យាបាល ជា សុខលឹម នៅឡើយទេ នៅថ្ងៃទី២០ខែឧសភា៕
© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.