ដោយ ម៉ៅ សុធានី
2019-07-30
RFA

គ្រូពេទ្យអង្គការ ខែមបូឌា វីហ្សិន (Cambodia Vision) ពិនិត្យភ្នែកអ្នកជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨។ រូប៖ ហ្វេសប៊ុក Cambodia Vision
![]()
បើសិនលោកអ្នកមានបញ្ហាជំងឺភ្នែក និងត្រចៀក លោកអ្នកនឹងទទួលបានការព្យាបាលវះកាត់ដោយមិនអស់ថ្លៃព្យាបាល។ អង្គការកម្ពុជាវីហ្សិន (Cambodia vision) របស់អូស្ត្រាលីនឹងព្យាបាលជំងឺភ្នែក និងត្រចៀកដល់ពលរដ្ឋខ្មែរនៅមន្ទីរពេទ្យបង្ហែកខេត្តស្វាយរៀង រយៈពេលមួយសប្តាហ៍ ដោយឥតគិតថ្លៃ ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកាខាងមុខនេះ។
វីដេអូបង្ហាញតាមបណ្តាញសង្គមហ្វេសប៊ុក សំឡេងខ្មែរ (SK Media) ផ្សាយថ្ងៃទី២៩ ខែកក្កដា ឲ្យដឹងថា ក្រៅតែពីការព្យាបាលវះកាត់មិនគិតកម្រៃពីអ្នកជំងឺនោះ អង្គការកម្ពុជាវីហ្សិន ក៏នឹងជួយឧបត្ថម្ភថ្លៃអាហារ ថវិកាខ្លះ និងអង្ករដល់អ្នកជំងឺផងដែរ៖ «ការធ្វើនេះយើងខ្ញុំអត់មានយកលុយកាក់ទេ។ បងប្អូនដែលព្យាបាល យើងជួយតាំងពីម្ហូបអាហាររហូតដល់ចេញមកវិញ យើងមានឲ្យអង្ករប្រាំគីឡូ និងលុយពីរម៉ឺន ដើម្បីធ្វើដំណើរមកផ្ទះ»។
ជាញឹកញាប់ អង្គការកម្ពុជាវីហ្សិន (Cambodia vision) អូស្ត្រាលីតែងបានចុះជួយព្យាបាលជំងឺភ្នែក ត្រចៀក ជូនដល់ពលរដ្ឋក្រីក្រកម្ពុជា។ ការព្យាបាលនេះមិនសំដៅតែពលរដ្ឋរស់នៅខេត្តស្វាយរៀងនោះទេ ពលរដ្ឋរស់នៅខេត្តផ្សេងៗ ទៀតក៏អាចទទួលបានការព្យាបាល និងវះកាត់នេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។