ដោយ សេក បណ្ឌិត
2019-10-28
RFA

លោក រ៉ាត់ រត្នមុនី សកម្មជនសិទ្ធិការងារ

រូប៖ អ្នកស្រី ឡុង គឹមហ៊ាង
មេធាវីការពារក្តីឱ្យលោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៨ តុលា ថា ចៅក្រមជំនុំជម្រះតុលាការកំពូលបានសម្រេចឱ្យកូនក្តីរបស់លោកបន្តជាប់ឃុំ ក្រោមហេតុផលថា សំណុំរឿងនេះ បានបិទការស៊ើបសួរ និងបញ្ជូនទៅជំនុំជម្រះរួចហើយ ធ្វើឱ្យបណ្ដឹងសុំនៅក្រៅឃុំរបស់លោកលែងមានសុពលភាពតទៅទៀត។ លោកយល់ថា ការសម្រេចបែបនេះជារឿងអយុត្តិធម៌ ពីព្រោះលោកបានដាក់បណ្ដឹងសុំនៅក្រៅឃុំទៅតុលាការកំពូលតាំងពីខែកុម្ភៈ ពោលគឺនៅមុនពេលបិទការស៊ើបសួរ និងជំនុំជម្រះនៅដំណាក់កាលសាលាដំបូងរាជធានីភ្នំពេញទៅទៀត ក៏ប៉ុន្តែដោយសារតុលាការកំពូលមានភាពយឺតយ៉ាវ ទើបសំណុំរឿងមុនអង្គសេចក្តីនេះត្រូវអូសបន្លាយមកទល់នឹងពេលបច្ចុប្បន្ន៖ «ខាងអយ្យការគាត់សម្អាងថា ដោយសារនៅពេលគេចេញដីកាបញ្ជូនរឿងទៅជំនុំជម្រះហើយ អ៊ីចឹងអានុភាពនៃការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ គឺអត់អាចធ្វើបានទៀតទេ។ អ៊ីចឹងខ្ញុំគិតថា ទាក់ទងករណីនេះ ដោយសារយើងមានភាពយឺតយ៉ាវរបស់តុលាការកំពូលបន្តិច ដែលធ្វើឱ្យយើងបាត់បង់ឱកាសក្នុងការដែលលោក រ៉ាត់ រត្នមុនី អត់ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ»។
តុលាការកំពូលទើបតែលើកយកករណីសុំនៅក្រៅឃុំរបស់លោក រ៉ាត់ រត្នមុនី ទៅជំនុំជម្រះ កាលពីថ្ងៃទី២១ តុលា ខណៈមេធាវីបានដាក់បណ្ដឹងនេះតាំងពីជាង ៩ខែមុន។ ក្នុងពេលរង់ចាំសវនាការមុនអង្គសេចក្ដីនេះ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសលោក រ៉ាត់ រត្នមុនី រួចទៅហើយ កាលពីមិថុនាកន្លងទៅ។
តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសសកម្មជនសិទ្ធិការងាររូបនេះ ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ “ញុះញង់ឱ្យមានការរើសអើង” និងបង់សំណងឱ្យដើមបណ្ដឹងរដ្ឋប្បវេណីចំនួន៧០ លានរៀល ឬស្មើនឹងជិត ២ម៉ឺនដុល្លារអាមេរិក។ ដើមហេតុនៃសំណុំរឿងនេះ គឺដោយសារលោក រ៉ាត់ រត្នមុនី បានជួយផលិតភាពយន្តឯកសារស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា “ម្ដាយខ្ញុំ លក់ខ្ញុំ” ឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី។
អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យតុលាការកំពូលលោក អ៊ុក គឹមសិទ្ធិ បានទេ នៅថ្ងៃទី២៨ តុលា ដោយលោកមិនលើកទូរស័ព្ទ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត រិះគន់ថា ភាពយឺតយ៉ាវរបស់តុលាការកំពូល ធ្វើឱ្យនីតិវិធីមួយចំនួននៃសំណុំរឿងនេះត្រូវអស់សុពលភាព ដែលជាការបាត់ប្រយោជន៍សម្រាប់លោក រ៉ាត់ រត្នមុនី។ លោកស្នើឱ្យសាលាឧទ្ធរណ៍ ដែលកំពុងកាន់សំណុំរឿងលើអង្គសេចក្តី ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងលោក រ៉ាត់ រត្នមុនី ឱ្យមានសេរីភាពវិញ៖«មតិជាតិ និងអន្តរជាតិដែលគេលើកឡើងកន្លងមក គឺសុំឱ្យមានការដោះលែង ឬក៏លើកលែងការចោទប្រកាន់លោក រ៉ាត់ រត្នមុនី ដែលគាត់មិនមានប្រព្រឹត្តអ្វីដូចការចោទប្រកាន់ ហើយការឃុំខ្លួនហ្នឹង គឺគេថាវាធ្វើឱ្យប៉ះពាល់ ទីមួយទៅដល់សេរីភាពក្នុងការបញ្ចេញមតិ ទីពីរសេរីភាពនៃសារព័ត៌មានផងដែរ ព្រោះគាត់ជួយបកប្រែឱ្យសារព័ត៌មានរបស់រុស្ស៊ី»។
គិតត្រឹមពេលនេះ ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី បានជាប់ឃុំក្នុងពន្ធនាគារព្រៃសអស់រយៈជាង១០ ខែមកហើយ។ សហគមន៍អន្តរជាតិបានទាមទារឱ្យរបបក្រុងភ្នំពេញដោះលែងសកម្មជនសិទ្ធិការងាររូបនេះវិញជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ បន្ទាប់ពីពិនិត្យឃើញថា រឿងក្តីនេះមានលក្ខណៈបាយឡុកបាយឡ គួរឱ្យអាម៉ាស់ និងគួរឱ្យស្អប់ខ្ពើម ជាពិសេសគឺលោក រ៉ាត់ រត្នមុនី មិនទទួលបានការជំនុំជម្រះដោយយុត្តិធម៌តាមផ្លូវច្បាប់នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការកំពូល នឹងប្រកាសសាលក្រមទាក់ទង នឹងបណ្ដឹងសុំនៅក្រៅឃុំរបស់យុវជន កែម ឡី និយម នៅខែក្រោយ
- អ្នកច្បាប់ស្នើឲ្យធ្វើវិសោធនកម្មច្បាប់ ស្ដីពីរបបសារព័ត៌មាន ដោយចែងដាក់ទោសអ្នករឹតត្បិតសិទ្ធិសេរីភាព
- មន្ត្រីបក្សប្រឆាំងចោទលោក ហ៊ុន សែន ថា ជាអ្នកនៅពីក្រោយហិង្សាមុខរដ្ឋសភាកាលពី៤ឆ្នាំមុន
- អ្នកវិភាគថា ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមនៅតែមិនអាចធ្វើការដោយឯករាជ្យបាននៅឡើយ
- អ្នកតំណាងរាស្ត្របក្សប្រឆាំងមិនមានជំនឿលើប្រព័ន្ធតុលាការចំពោះសំណុំរឿងហិង្សាកាលពី ៤ឆ្នាំមុន
- រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដោយគ្មានការពិគ្រោះយោបល់ពេញលេញ
- រដ្ឋសភាឯកបក្សនឹងឱ្យសង្គមស៊ីវិលចូលរួមពិនិត្យមើលច្បាប់ស្ដីពីរបបសន្តិសុខសង្គម
- តុលាការមណ្ឌលគិរីនឹងយកសំណុំរឿងជនជាតិភាគតិចជាមួយក្រុមហ៊ុនបារាំងមកជំនុំជម្រះឡើងវិញ
- រដ្ឋសភាឯកបក្សត្រៀមបើកសម័យប្រជុំពិភាក្សាពង្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គម
- មន្ត្រីជាន់ខ្ពស់អាដហុកប្ដេជ្ញាដាក់បណ្ដឹងបរិហារបន្ថែមទៀត ទោះរងការប្តឹងបកពីក្រុមអ្នកពាក់ព័ន្ធបទល្មើស
Send to facebook
វាជារឿងដែលគួរឲ្យអស់សំណើច ដែលអាមូស( Anonymous)
គឺជាតួអង្គអាក្បត់ជាតិសមរង្ស៊ី និយាយមកកាន់ខ្ញុំបែបនេះ ?
*******
Anonymous
October 28, 2019 at 8:12 pm
I like you so much SO SOCHEATH please let me know your identity or give me your address. I will sending you 1,000.00 US $ just to shut you up not speaking this animal word again . shame on me to have you as Khmer have born at the same country. don’t you understand why we hat you . stop talking that kind of animal word you have the right to speak on some thing you do not like but in human word. in this world every one have their right to express their filling that what I call freedom and human right. do you understand what I mean ??
so socheath
October 29, 2019 at 5:53 am
ហាស ! ហាស
ចង់យកលុយ ១ ០០០ ដុល្លារមកបិទមាត់អញផង ?
កុំថាឡើយ លុយ ១ ០០០ ដុល្លារ មួយកោដិដុល្លារ ក៏អញមិនត្រូវការដែរ ។
អញខ្ពើមណាស់ លុយទុច្ចរឹត បំផ្លាញជាតិ ក្បត់ជាតិ របស់ពួកអ្ហែង អាមូស ! (Anonymous)