ដោយ ហេង រស្មី
2019-10-28
អាស៊ីសេរី

យុវជន គង់ រ៉ៃយ៉ា (រូបខាងឆ្វេង)និង យុវជន សួង នាគព័ន្ធ (រូបខាងស្តាំ)។

រូបភាពពី បណ្តាញសង្គមហ្វេសប៊ុក
តុលាការកំពូល ជំនុំជម្រះបណ្តឹងសុំនៅក្រៅឃុំរបស់យុវជន កែម ឡី និយមមួយរូប គឺលោក គង់ រ៉ៃយ៉ា ហើយគ្រោងនឹងប្រកាសសាលក្រមនៅសប្ដាហ៍ក្រោយ។ ចំណែកសំណុំរឿងរបស់យុវជន សួង នាគព័ន្ធ តុលាការកំពូល គ្រោងនឹងជំនុំជម្រះនៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខ។ នៅមុនការ ជំនុំជម្រះនេះមួយថ្ងៃ អង្គការលើកលែងទោសអន្តរជាតិ(Amnesty International) បានអំពាវនាវ ដល់របបក្រុងភ្នំពេញ ឲ្យដោះលែងអ្នកទោសមនសិការទាំងពីរនេះ ជាបន្ទាន់ដោយឥតលក្ខខណ្ឌ។
ក្រោយបើកសវនាការជំនុំជម្រះរយៈពេលជាងកន្លះម៉ោងនៅព្រឹកថ្ងៃទី២៨ ខែតុលា តុលាការកំពូល គ្រោងប្រកាសសាលដីកាសំណុំរឿងសុំនៅក្រៅឃុំរបស់លោក គង់ រ៉ៃយ៉ា នៅថ្ងៃចន្ទទី៤ ខែវិច្ឆិកា ខាងមុខ។ ចំណែកសំណុំរឿងរបស់យុវជន សួង នាគព័ន្ធ វិញ តុលាការកំពូល សម្រេចលើកពេលទៅ ជំនុំជម្រះនៅថ្ងៃទី១៥ ខែវិច្ឆិកា។
ភរិយារបស់លោក គង់ រ៉ៃយ៉ា គឺលោកស្រី សុខ ស្រីនិច ប្រាប់អាស៊ីសេរីថា ក្នុងបន្ទប់ជំនុំជម្រះ តុលាការ បានចោទសួរស្វាមីរបស់លោកស្រី អំពីមូលហេតុ ដែលស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្ន។ ស្វាមីរបស់លោកស្រី បានឆ្លើយតបថា ការស្នើសុំនៅក្រៅឃុំនេះ ព្រោះលោកមិនបានប្រព្រឹត្តខុស ដូចការចោទប្រកាន់នោះទេ ហើយលោកចង់ទៅមើលថែម្ដាយចាស់ជរាដែលជាស្ត្រីមេម៉ាយ ព្រមទាំងជួយរកស៊ីចិញ្ចឹមភរិយា និងកូនតូច។ លោក គង់ រ៉ៃយ៉ា បានសន្យាចំពោះមុខតុលាការថា នឹងមិនរត់គេច ហើយសហការគ្រប់ដំណាក់កាលនីតិវិធីរបស់តុលាការ។ លោកស្រី សុខ ស្រីនិច ដែលបីកូនតូចទៅ ជួបប្ដីក្នុងតុលាការកំពូល រៀបរាប់ទៀតថា លោកស្រីនៅតែរឹងមាំ ហើយសង្ឃឹមថា តុលាការកំពូលនឹងសម្រេចឲ្យប្តីរបស់លោកស្រីបានរស់នៅក្រៅឃុំតាមការស្នើសុំ ព្រោះប្ដីលោកស្រីជាមនុស្សស្អាតស្អំ៖ «តុលាការគ្មានភស្តុតាងចាប់ខ្លួនស្វាមីខ្ញុំទេ ដូច្នេះគាត់គ្មានកំហុសទេ។ ខ្ញុំសង្ឃឹមថា តុលាការនឹងប្រើសមត្ថភាព តួនាទី ឆន្ទៈតាមវិជ្ជាជីវៈរបស់គាត់ ដើម្បីដោះស្រាយសំណុំរឿងស្វាមីរបស់ខ្ញុំ ដោយមិនត្រឹមតែឲ្យមានសេរីភាពបណ្ដោះអាសន្នប៉ុណ្ណោះទេ តែសូមឲ្យទម្លាក់ចោលការចោទប្រកាន់លើស្វាមីខ្ញុំតែម្តង»។
ក្រុមសហគមន៍រងគ្រោះដីធ្លីនៅភ្នំពេញមួយចំនួន ដូចជា លោកស្រី ច្រាយ នីម ក៏បានទៅតុលាការ កំពូល ដើម្បីបង្ហាញការគាំទ្រដល់យុវជន គង់ រ៉ៃយ៉ា និងក្រុមគ្រួសារដែរ។
អ្នកនាំពាក្យតុលាការកំពូល លោក អ៊ុក គឹមសិទ្ធិ សុំមិនធ្វើអត្ថាធិប្បាយជាមួយអាស៊ីសេរីទេ ក្រោម មូលហេតុថា លោកមិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់ជុំវិញការជុំនំជម្រះសំណុំរឿងសុំនៅ ក្រៅឃុំរបស់យុវជន គង់ រ៉ៃយ៉ា។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា លោក គង់ រ៉ៃយ៉ា មានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានសិទ្ធិរស់នៅក្រៅឃុំបណ្ដោះអាសន្នព្រោះ យុវជនរូបនេះ មានទីកន្លែងស្នាក់នៅ និងមុខរបរពិតប្រាកដ ហើយលោកគ្រាន់តែជាជនសង្ស័យក្នុង បទល្មើសមជ្ឈិមប៉ុណ្ណោះ។ លោកបន្តថា ប្រសិនបើតុលាការ នៅតែបន្តឃុំខ្លួនលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ គឺនឹងបណ្ដាលឲ្យមានការរិះគន់កាន់តែខ្លាំងថា ជាការគំរាមកំហែងបំបាក់ស្មារតី យុវជនកុំឲ្យចូលរួមក្នុងការងារសង្គម ព្រមទាំងជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងជួបជុំដោយសន្តិវិធី៖ «បទល្មើសនេះជាបទល្មើសមជ្ឈិម ដូច្នេះខ្ញុំនៅតែសង្ឃឹមថា តុលាការ កំពូលនឹងពិចារណានឹងពិចារណាឲ្យលោក គង់ រ៉ៃយ៉ា បាននៅក្រៅឃុំ ដើម្បីប្រកបមុខរបរចិញ្ចឹមគ្រួសារតទៅទៀត។ វានឹងមានផលលំបាករបស់សង្គមដែរ ប្រសិនបើអ្នកជំហរគ្រួសារទាំងមូល ត្រូវបានជាប់ពន្ធនាគារ»។
សមត្ថកិច្ចរបបក្រុងភ្នំពេញ បានចាប់ខ្លួនលោក គង់ រ៉ៃយ៉ា អាយុ ២៨ឆ្នាំ កាលពីថ្ងៃទី៩ ខែកក្កដា ក្នុងផ្ទះជួលរបស់គាត់ ជាមួយកូនតូចអាយុ ៦ខែ និងភរិយា ព្រមទាំងបងប្អូនបង្កើត ២នាក់ទៀត បន្ទាប់ពីបានផ្សព្វផ្សាយលក់អាវយឺតមានរូប និងទស្សនៈបណ្ឌិត កែម ឡី នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) សម្រាប់ខួបបីឆ្នាំនៃអំពើឃាតកម្មលើបណ្ឌិត កែម ឡី។ សមាជិកគ្រួសារ របស់លោក គង់ រ៉ៃយ៉ា ត្រូវបានដោះលែងវិញនៅថ្ងៃបន្ទាប់ ក្រោយត្រូវបង្ខំឲ្យស៊ីញេលើក្រដាស សន្យាឈប់រំលោភច្បាប់។ តុលាការ ចោទប្រកាន់លោក គង់ រ៉ៃយ៉ា ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ មួយថ្ងៃបន្ទាប់មក សមត្ថកិច្ច បានចាប់ ខ្លួនលោក សួង នាគព័ន្ធ ដោយ ចោទប្រកាន់ដូចលោក គង់ រ៉ៃយ៉ា ដែរ បន្ទាប់ពីលោកចូលរួម ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅបរិវេណ ស្ថានីយប្រេងឥន្ធនៈ កាល់តិច (Caltex) ស្តុបបូកគោ ដែលជាទីតាំងឃាតកម្មបណ្ឌិត កែម ឡី និងបានចែកខិត្តប័ណ្ណអំពាវនាវកុំឲ្យមានការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។
ជុំវិញការលើកយកបណ្ដឹងសុំនៅក្រៅឃុំរបស់អ្នកទាំងពីរមកជំនុំជម្រះនេះ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)បានចេញសេចក្ដីថ្លែងការណ៍អំពាវនាវដល់អាជ្ញាធរកម្ពុជា ឲ្យដោះលែង និងទម្លាក់ការចោទប្រកាន់លើអ្នកទោសមនសិការទាំងពីរនាក់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ អង្គការអន្តរជាតិមួយនេះ ពិនិត្យឃើញថា ការចាប់ឃុំខ្លួនយុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ នេះ ដោយសារតែពួកគេអនុវត្តសិទ្ធិបញ្ចេញមតិ និង សិទ្ធិជួបជុំដោយសន្តិវិធីស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិស្ដីពីសិទ្ធិមនុស្សជាដើម។
អង្គការលើកលែងទោសអន្តរជាតិរកឃើញថា ការឃុំខ្លួនយុវជនទាំងពីរនាក់ក្នុងពន្ធនាគារព្រៃស ជាង ៣ខែមកនេះ គឺធ្វើឡើងក្នុងលក្ខខណ្ឌរំលោភសិទ្ធិរបស់ពួកគេ ដោយសារអ្នកទាំងពីរ ត្រូវបានដាក់ឃុំឃាំងក្នុងបន្ទប់ទំហំ៤គុណ៥ម៉ែត្រដែលផ្ទុកអ្នកទោសចាប់ពី២៥ទៅ២៧នាក់ ដូច្នេះមានន័យថា ពួកគេត្រូវចែកកន្លែងគ្នារស់នៅក្នុងម្នាក់តិចជាង0.៧៥ម៉ែត្រការ៉េ។ អង្គការលើកលែងទោសអន្តរជាតិបញ្ជាក់ថា ករណីនេះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវចិត្ត និងសុខភាពរបស់ពួកគេ ដូច្នេះហើយទើបកន្លងមក លោក គង់ រ៉ៃយ៉ា ធ្វើកូដកម្មបង្អត់អាហារ ៤ថ្ងៃ ដើម្បីស្នើសុំឲ្យសម្រួល បន្ទប់ឃុំឃាំងឲ្យបានទូលាយបន្តិច។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឆ្លើយតបថា តាមផ្លូវច្បាប់រដ្ឋាភិបាលគ្មានសមត្ថកិច្ចទៅដោះលែងជនជាប់ឃុំ ដែលកំពុងដំណើរការនីតិវិធីក្នុងតុលាការបានទេ គឺមានតែតុលាការប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចក្នុងករណីនេះ៖ «តាមផ្លូវច្បាប់ មធ្យោបាយមានតែមួយទេ គឺការចូលរួមតាមនីតិវិធីរបស់តុលាការ ដើម្បីការពារខ្លួនតាមផ្លូវច្បាប់ ។យើងមិនដឹងថា តុលាការកំពូលសម្រេចយ៉ាងម៉េចទេ ប៉ុន្តែបើសិនជាសម្រេចមិនឲ្យនៅក្រៅឃុំ គឺជនជាប់ឃុំ អាចប្ដឹងសុំនៅក្រៅឃុំពេលណាក៏បាន។ ការសម្រេចថា អ្នកណាមានពិរុទ្ធភាព ឬក៏គ្មាន អ្នកណាខុស ឬក៏ត្រូវ គឺមានតែតុលាការជាអ្នកសម្រេច ដោយផ្អែកលើអង្គហេតុ អង្គច្បាប់ និងសក្ខីកម្ម ដែលមានជាធរមាន»។
កន្លងមក អង្គការសង្គមស៊ីវិល ធ្លាប់លើកឡើងថា ករណីដែលមានចរិតនយោបាយបែបនេះ ទោះបីជាពួកគេមានមេធាវីពូកែយ៉ាងណា និងមានភស្តុតាងគ្រប់គ្រាន់បែបណាក្តី ក៏មិនអាចតតាំងក្តីឈ្នះបានដែរ។
ករណីឃុំខ្លួនយុវជន គង់ រ៉ៃយ៉ា និងយុវជន សួង នាគព័ន្ធ នេះ ខាងអង្គការសហប្រជាជាតិ និងស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា ក៏ធ្លាប់បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ដែរថា របបក្រុងភ្នំពេញកំពុងមានគោលដៅធ្វើទុក្ខបុកម្នេញអ្នកដែលហ៊ានបញ្ចេញមតិ និងការជួបប្រជុំគ្នាដោយសន្តិវិធី។ អង្គការសហប្រជាជាតិ និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអំពាវនាវឱ្យរបបក្រុងភ្នំពេញ ដោះលែងយុវជនទាំងពីរនាក់ និងបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋដូច្នេះតទៅទៀត។
ភរិយារបស់លោក គង់ រ៉ៃយ៉ា លោកស្រី សុខ ស្រីនិច លើកឡើងថា ប្រសិនបើតុលាការកំពូល មិនដោះលែងស្វាមីរបស់លោកស្រីទេ តុលាការនឹងកាន់តែមានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំងបំផុតក្នុងការរំលោភច្បាប់ និងរំលោភសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការកំពូលបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក រ៉ាត់ រត្នមុនី
- អ្នកច្បាប់ស្នើឲ្យធ្វើវិសោធនកម្មច្បាប់ ស្ដីពីរបបសារព័ត៌មាន ដោយចែងដាក់ទោសអ្នករឹតត្បិតសិទ្ធិសេរីភាព
- មន្ត្រីបក្សប្រឆាំងចោទលោក ហ៊ុន សែន ថា ជាអ្នកនៅពីក្រោយហិង្សាមុខរដ្ឋសភាកាលពី៤ឆ្នាំមុន
- អ្នកវិភាគថា ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមនៅតែមិនអាចធ្វើការដោយឯករាជ្យបាននៅឡើយ
- អ្នកតំណាងរាស្ត្របក្សប្រឆាំងមិនមានជំនឿលើប្រព័ន្ធតុលាការចំពោះសំណុំរឿងហិង្សាកាលពី ៤ឆ្នាំមុន
- រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដោយគ្មានការពិគ្រោះយោបល់ពេញលេញ
- រដ្ឋសភាឯកបក្សនឹងឱ្យសង្គមស៊ីវិលចូលរួមពិនិត្យមើលច្បាប់ស្ដីពីរបបសន្តិសុខសង្គម
- តុលាការមណ្ឌលគិរីនឹងយកសំណុំរឿងជនជាតិភាគតិចជាមួយក្រុមហ៊ុនបារាំងមកជំនុំជម្រះឡើងវិញ
- រដ្ឋសភាឯកបក្សត្រៀមបើកសម័យប្រជុំពិភាក្សាពង្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គម
- មន្ត្រីជាន់ខ្ពស់អាដហុកប្ដេជ្ញាដាក់បណ្ដឹងបរិហារបន្ថែមទៀត ទោះរងការប្តឹងបកពីក្រុមអ្នកពាក់ព័ន្ធបទល្មើស
Send to facebook
វាជារឿងដែលគួរឲ្យអស់សំណើច ដែលអាមូស( Anonymous)
គឺជាតួអង្គអាក្បត់ជាតិសមរង្ស៊ី និយាយមកកាន់ខ្ញុំបែបនេះ ?
*******
Anonymous
October 28, 2019 at 8:12 pm
I like you so much SO SOCHEATH please let me know your identity or give me your address. I will sending you 1,000.00 US $ just to shut you up not speaking this animal word again . shame on me to have you as Khmer have born at the same country. don’t you understand why we hat you . stop talking that kind of animal word you have the right to speak on some thing you do not like but in human word. in this world every one have their right to express their filling that what I call freedom and human right. do you understand what I mean ??
so socheath
October 29, 2019 at 5:53 am
ហាស ! ហាស
ចង់យកលុយ ១ ០០០ ដុល្លារមកបិទមាត់អញផង ?
កុំថាឡើយ លុយ ១ ០០០ ដុល្លារ មួយកោដិដុល្លារ ក៏អញមិនត្រូវការដែរ ។
អញខ្ពើមណាស់ លុយទុច្ចរឹត បំផ្លាញជាតិ ក្បត់ជាតិ របស់ពួកអ្ហែង អាមូស ! (Anonymous)
ល្ខោនអត់រោង
*******
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ