ដោយ ទីន ហ្សាការីយ៉ា
2019-10-28
RFA

លោក មេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ អមរិន្ទ។

រូប៖ ហ្វេសប៊ុក CCHR
អ្នកច្បាប់ស្នើឲ្យក្រសួងព័ត៌មាន នៅពេលធ្វើវិសោធនកម្មច្បាប់ស្ដីពីរបបសារព័ត៌មាន ត្រូវចែងពីការដាក់ទោសទណ្ឌទៅលើអ្នករឹតត្បិតសិទ្ធិសេរីភាព។
ប្រធានក្រុមអ្នកច្បាប់ អមរិន្ទ លោក មេធាវី សុក សំអឿន មានប្រសាសន៍ថា ក្រសួងព័ត៌មាន និងក្លឹបអ្នកកាសែតមួយចំនួន បានរៀបចំពិភាក្សាគ្នា ចង់ធ្វើវិសោនកម្មច្បាប់ស្ដីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ ដោយលើកហេតុផលថា ច្បាប់នេះ មានអាយុកាលជាង ២០ឆ្នាំហើយ ដែលមិនស្របតាមស្ថានការណ៍វិវត្តន៍សម័យបច្ចុប្បន្នឡើយ។ លោកបញ្ជាក់ថា លោក គាំទ្រ ការធ្វើវិសោធនកម្មច្បាប់នេះ ប៉ុន្តែលោកស្នើឲ្យដាក់ទោសទណ្ឌទៅលើអ្នករឹតត្បិតសិទ្ធិសេរីភាព កុំឲ្យដាក់ទោសតែអ្នកកាសែត៖ «កន្លងមកច្បាប់របបសារព័ត៌មានឆ្នាំ១៩៩៥ បទល្មើស ឬចែងដាក់ទណ្ឌកម្មតែលើអ្នកកាសែតទេ ខ្ញុំចង់ឲ្យច្បាប់នេះចែងកំណត់ពីការដាក់ទោស ចំពោះអ្នកដែលរារាំងដល់អ្នកកាសែតដែរ ហើយទី២ ខ្ញុំស្នើឲ្យមានជំពូក១ ចែងអនុគ្រោះដល់ពលរដ្ឋធម្មតា ដែលគ្រាន់តែផ្សាយដំណឹងធម្មតា ជាងអ្នកកាសែត»។
ក្រសួងសារព័ត៌មាន និងក្រុមអ្នកកាសែតមួយចំនួនបានរៀបចំកិច្ចពិភាក្សាគ្នាអំពី គម្រោងចង់ធ្វើវិសោធនកម្មច្បាប់ពីរបបសារព័ត៌មានឆ្នាំ១៩៩៥ កាលពីថ្ងៃទី២៤ តុលាកន្លងទៅ។ ច្បាប់ស្ដីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ នេះ មាន ៥ជំពូក និង ២១មាត្រា។ ច្បាប់នេះ កំណត់ពីរបបសារព័ត៌មាន និងធានារ៉ាប់រងសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយឲ្យបានសមស្របតាមមាត្រា ៣១ និងមាត្រា ៤១នៃរដ្ឋធម្មនុញ្ញ។ មាត្រា៤១ កថាខ័ណ្ឌទី១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពការជួបប្រជុំ។
ទោះបីជាកម្ពុជាមានរបបសារព័ត៌មាន និងរដ្ឋធម្មនុញ្ញចែងពីសេរីភាពខាងបញ្ចេញមតិ និងច្បាប់បោះពុម្ពផ្សាយយ៉ាងនេះក្ដី ក៏ការអនុវត្តជាក់ស្ដែងសព្វថ្ងៃវិញ របបលោក ហ៊ុន សែន ត្រូវគេមើលកំពុង បិទសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការបញ្ចេញមតិ សិទ្ធិសេរីភាពក្នុងការខាងជួបប្រជុំ តាមអំពើចិត្ត។ ទន្ទឹមនឹងនេះ តុលាការចោទប្រកាន់ និងចាប់ខ្លួនអ្នករិះគន់រដ្ឋាភិបាលក្នុងហ្វេសប៊ុកជាបន្តបន្ទាប់ ពិសេសអនុវត្តទៅលើសកម្មជនបក្សប្រឆាំង។
លោក មេធាវី សុក សំអឿន ពន្យល់ថា នៅក្នុងប្រទេសដែលតុលាការមិនទាន់យល់ដឹងខ្ពស់ និងខ្វះក្រមសីលធម៌ គឺត្រូវតែមានច្បាប់ឲ្យល្អជាមុនសិន ដើម្បីត្រួសត្រាយផ្លូវឲ្យតុលាការជាអ្នកអនុវត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីបក្សប្រឆាំងចោទលោក ហ៊ុន សែន ថា ជាអ្នកនៅពីក្រោយហិង្សាមុខរដ្ឋសភាកាលពី៤ឆ្នាំមុន
- អ្នកវិភាគថា ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមនៅតែមិនអាចធ្វើការដោយឯករាជ្យបាននៅឡើយ
- អ្នកតំណាងរាស្ត្របក្សប្រឆាំងមិនមានជំនឿលើប្រព័ន្ធតុលាការចំពោះសំណុំរឿងហិង្សាកាលពី ៤ឆ្នាំមុន
- រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដោយគ្មានការពិគ្រោះយោបល់ពេញលេញ
- រដ្ឋសភាឯកបក្សនឹងឱ្យសង្គមស៊ីវិលចូលរួមពិនិត្យមើលច្បាប់ស្ដីពីរបបសន្តិសុខសង្គម
- តុលាការមណ្ឌលគិរីនឹងយកសំណុំរឿងជនជាតិភាគតិចជាមួយក្រុមហ៊ុនបារាំងមកជំនុំជម្រះឡើងវិញ
- រដ្ឋសភាឯកបក្សត្រៀមបើកសម័យប្រជុំពិភាក្សាពង្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គម
- មន្ត្រីជាន់ខ្ពស់អាដហុកប្ដេជ្ញាដាក់បណ្ដឹងបរិហារបន្ថែមទៀត ទោះរងការប្តឹងបកពីក្រុមអ្នកពាក់ព័ន្ធបទល្មើស
- មន្ត្រីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរបង្កើតស្ថាប័នត្រួតពិនិត្យវត្ថុតាងឱ្យបានត្រឹមត្រូវ
- ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរីប្ដឹងមេឃុំ និងមេប៉ុស្តិ៍រឿងបទល្មើសព្រៃឈើ
Send to facebook
វាជារឿងដែលគួរឲ្យអស់សំណើច ដែលអាមូស( Anonymous)
គឺជាតួអង្គអាក្បត់ជាតិសមរង្ស៊ី និយាយមកកាន់ខ្ញុំបែបនេះ ?
*******
Anonymous
October 28, 2019 at 8:12 pm
I like you so much SO SOCHEATH please let me know your identity or give me your address. I will sending you 1,000.00 US $ just to shut you up not speaking this animal word again . shame on me to have you as Khmer have born at the same country. don’t you understand why we hat you . stop talking that kind of animal word you have the right to speak on some thing you do not like but in human word. in this world every one have their right to express their filling that what I call freedom and human right. do you understand what I mean ??
so socheath
October 29, 2019 at 5:53 am
ហាស ! ហាស
ចង់យកលុយ ១ ០០០ ដុល្លារមកបិទមាត់អញផង ?
កុំថាឡើយ លុយ ១ ០០០ ដុល្លារ មួយកោដិដុល្លារ ក៏អញមិនត្រូវការដែរ ។
អញខ្ពើមណាស់ លុយទុច្ចរឹត បំផ្លាញជាតិ ក្បត់ជាតិ របស់ពួកអ្ហែង អាមូស ! (Anonymous)