សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​លួច​ស្ដាប់​កិច្ច​សន្ទនា​ឯកជន ព្រោះ​ជា​រឿង​ខុស​ច្បាប់​​

ដោយ អាស៊ីសេរី
2020-03-10
អាស៊ីសេរី

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)។

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)។ រូបថត៖ ហ្វេសប៊ុក លោក ណុប វី


សង្គម​ស៊ីវិល​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​បញ្ឈប់​សកម្មភាព​លួច​ស្ដាប់​កិច្ច​សន្ទនា​ឯកជន​របស់​ប្រជាពលរដ្ឋ ព្រោះ​នេះ​ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ឯកជន​របស់​មនុស្ស ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​ជាតិ និង​អន្តរជាតិ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា អាជ្ញាធរ​កំពុង​ប្រើ​ឧបករណ៍​ចាប់​សំឡេង​ទូរស័ព្ទ​ ដើម្បី​តាម​ដាន​សកម្មភាព​អ្នក​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា មាន​ចេតនា​មិន​ល្អ​ចំពោះ​សង្គម។

អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន យល់​ឃើញ​ដូច​​គ្នា​ថា វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​តាម​ដាន​​ស្ដាប់​សំឡេង​សន្ទនា​ឯកជន​នោះ គឺជា​ការ​គំរាម​​កំហែង​យ៉ាង​​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ។

ប្រធាន​ផ្នែក​កម្មវិធី​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ស ម៉ូរី រិះគន់​ថា វិធានការ​តាម​ដាន និង​ស្ដាប់​កិច្ច​សន្ទនា​តាម​​ប្រព័ន្ធ​ទូរគមនាគមន៍​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ឯកជន​របស់​ពលរដ្ឋ​ខ្មែរ ប្រាស់​ចាក​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ទាំងឡាយ​ដែល​កម្ពុជា​បាន​ទទួល​​ស្គាល់​ និង​សន្យា​គោរព​តាម។ លោក​ថា ប្រសិន​បើ​អាជ្ញាធរ​សង្ស័យ​ជន​​ណា​ម្នាក់​ថា ប៉ុនប៉ង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ហើយ​​​ចង់​ស្ដាប់​កិច្ច​សន្ទនា​របស់​បុគ្គល​នោះ អាជ្ញាធរ​ត្រូវ​តែ​មាន​ភស្តុតាង​គ្រប់គ្រាន់ និង​មាន​​សេចក្ដី​សម្រេច​ពី​តុលាការ ទើប​អាជ្ញាធរ​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ទាញ​យក​​ទិន្នន័យ ឬ​ស្ដាប់​​កិច្ច​សន្ទនា​របស់​បុគ្គល​នោះ។ ​លោក​កត់​សម្គាល់​ថា ការ​អនុវត្ត​កន្លងមក​របស់​អាជ្ញាធរ មិន​បាន​ស្រប​តាម​នីតិវិធី​ច្បាប់​ឡើយ៖ «ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​នាម​ខ្ញុំ​​ជា​អ្នក​បង់​លុយ​​ទៅ​ឱ្យ​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវាកម្ម​អ៊ិនធើណិត ក្រុមហ៊ុន​​ទូរស័ព្ទ​ទាំង​អស់​ហ្នឹង ខ្ញុំ​សូម​ថ្កោល​ទោស​​តែ​ម្ដង ប្រសិន​បើ​ក្រុមហ៊ុន​ទាំងនោះ​អត់​បាន​ការពារ​សិទ្ធិ​ឯកជន​ភាព​របស់​ខ្ញុំ​។ បើ​រដ្ឋាភិបាល​លប​ស្ដាប់​ការ​សន្ទនា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ រួម​ទាំង​ខ្ញុំ​ដែរ ដោយ​គ្មាន​ដីកា​ពី​តុលាការ​ទេ ខ្ញុំ​គិត​ថា សកម្មភាព​ទាំង​អស់​នេះ ​ជា​សកម្មភាព​រំលោភ​ច្បាប់​របស់​កម្ពុជា រួម​ទាំង​ច្បាប់​អន្តរជាតិ​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​សច្ចាប័ន»

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​​ចេញមុខ​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី១០ មីនា​ថា អាជ្ញាធរ​កំពុង​ប្រើប្រាស់​ឧបករណ៍​សម្រាប់​ចាប់​សំឡេង​តាម​ទូរស័ព្ទ ចំពោះ​អ្នក​ដែល​និយាយ​បំភ្លៃ​ពាក្យ​សម្ដី​របស់​លោក និង​អ្នក​​ផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ជំងឺកូវីដ១៩ ហើយ​បាន​បញ្ជា​ឱ្យ​តាម​ចាប់​ខ្លួន​ពួក​​គេ​ទៀត​ផង៖ «ខ្ញុំ​និយាយ​អំពី​ការ​កាត់​បន្ថយ​ការ​ចំណាយ​ពី ២៥ទៅ ៥០វា​ទៅ​កាឡៃ​ថា យើង​កាត់​បន្ថយ​ប្រាក់​ខែ ៥០%។ ពួក​អា​ចង្រៃ​អស់​នេះ ខ្ញុំ​ថា ល្មម​ដល់​ពេល​ប្រើ​បច្ចេកវិទ្យា​តាម​ចាប់​យក​មក​តែ​ម្ដង អត់​មាន​ញ៉ិមញ៉ុម​ទេ។ ការ​ប្រឆាំង​ភេរវកម្ម​មិន​​ទាន់​ចប់​ទេ អ៊ីចឹង​យើង​នៅ​មាន​សិទ្ធិ​ដើម្បី​ស្ដាប់ ចាប់​យក​ព័ត៌មាន​តទៅទៀត»

នៅមុន​ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភា បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ឃោសនា​បម្រើ​នយោបាយ​បក្ស​កាន់​អំណាច​ថា ក្រសួង​យុត្តិធម៌​បាន​បញ្ជា​ឱ្យ​អយ្យការ​ទូទាំង​ប្រទេស អនុវត្ត​វិធានការ​ច្បាប់​តឹងរ៉ឹង​បំផុត​ចំពោះ​អ្នក​ដែល​បង្កើត និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ករណី​ជំងឺកូវីដ១៩។

ជា​ការ​អនុវត្ត​តាម​បទ​បញ្ជា​នេះ សមត្ថកិច្ច​រាជធានី​ភ្នំពេញ​​បាន​ចាប់​​ខ្លួន​បុរស​ម្នាក់​ឈ្មោះ កូយ សំអាត ​​បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​​រូបគេ​បាន​បង្ហោះ​សារ​នៅ​លើ​​ហ្វេសប៊ុក​ទាក់ទង​នឹង​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា។ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត អះអាង​ប្រាប់​អាស៊ី​សេរី​ថា ជន​សង្ស័យ​រូប​នេះ​បាន​សារភាព​​ទោស​កំហុស​របស់​ខ្លួន​ហើយ ក៏​ប៉ុន្តែ​សមត្ថកិច្ច​នៅ​​តែ​បញ្ជូន​រូប​គេ​ទៅ​តុលាការ​ដដែល ពីព្រោះ​នេះ​ជា​បញ្ជា​ពី​ខាង​ព្រះរាជអាជ្ញា។

មន្ត្រី​ជាន់ខ្ពស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ស ម៉ូរី កត់​សម្គាល់​ថា អាជ្ញាធរ​កម្ពុជា​ច្រើន​តែ​អនុវត្ត​ច្បាប់​ដោយ​មិន​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​រឿង​ព័ត៌មាន​ក្លែង​ក្លាយ។ លោក​​ថា ច្បាប់​កម្ពុជា​មិន​មាន​ចែង​អំពី​ទោស​ទណ្ឌ​រឿង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​នោះ​ទេ តែ​អាជ្ញាធរ​បែរ​ជា​ប្រើ​បទ​ញុះញង់​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​យក​មក​ចោទ​ប្រកាន់​ពលរដ្ឋ​ដែល​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​ទៅវិញ។ ម្យ៉ាង​វិញ​ទៀត លោក​​ថា មន្ត្រី​រដ្ឋាភិបាល​ខ្លះ និង​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច​មួយ​ចំនួន ក៏​ធ្លាប់​បញ្ចេញ ឬ​ចែក​ចាយ​ព័ត៌មាន​ក្លែង​ក្លាយ​ដែរ ប៉ុន្តែ​ពួក​គេ​បែរ​ជា​រួច​ផុត​ពី​សំណាញ់​ច្បាប់ ដែល​នេះ​គឺជា​ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ៖ «តុលាការ​នៅ​ស្រុក​ខ្មែរ ភាគច្រើន​គាត់​ចាត់​វិធាន​ការ​ប្រឆាំង​តែ​ទៅលើ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​។ យើង​មាន​ការ​បារម្ភ ប្រសិន​បើ​តុលាការ​យើង​អត់​ឯករាជ្យ​ ហើយ​ការ​អនុវត្ត​ច្បាប់​មាន​លក្ខណៈ​មិន​ស្មើភាព​​គ្នា ដូច្នេះ​ច្បាប់​អាច​ត្រូវ​បាន​ប្រើប្រាស់​ទៅ​ជា​ឧបករណ៍​មួយ​ក្នុង​ការ​រឹតត្បិត​​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ក្រុម​ដែល​មាន​មតិ​ជំទាស់​ជាមួយ​នឹង​រាជរដ្ឋាភិបាល»

ចំណែក នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ណុប វី វិញ លើក​​ឡើង​ថា លោក​មិន​​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​បំភ្លៃ​ព័ត៌មាន​នោះ​ទេ ក៏​ប៉ុន្តែ​លោក​ក៏​មិន​គាំទ្រ​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ក្នុង​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដែល​សម្ដែង​កង្វល់​ជុំ​វិញ​វិបត្តិ​ជំងឺកូវីដ១៩ នោះ​ដែរ។ លោក​ថា ជំនួស​ឱ្យ​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពលរដ្ឋ​ អាជ្ញាធរ​គួរ​តែ​ប្រឹង​អប់រំ​ពលរដ្ឋ​ឱ្យ​យល់​ដឹង​អំពី​ប្រភេទ​ព័ត៌មាន​ពិត និង​ព័ត៌មាន​ក្លែង​ក្លាយ​វិញ។

ទាក់ទង​នឹង​ការ​លួច​ស្ដាប់​សំឡេង​សន្ទនា​របស់​ពលរដ្ឋ​វិញ លោក ណុប វី ស្នើ​ឱ្យ​អាជ្ញាធរ​លុប​ចោល​វិធានការ​នេះ​​ជា​បន្ទាន់​ ព្រោះ​នេះ​ជា​ទង្វើ​​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ឯកជន​របស់​បុគ្គល ដែល​ជា​សិទ្ធិ​ដ៏​សំខាន់ ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។ ម្យ៉ាង​វិញ​ទៀត វិធានការ​នេះ​ជា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ៖ «រាជ​រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​ពិចារណា​ឡើង​វិញ​ជុំ​វិញ​​វិធានការ​នានា​ដែល​បាន​ដាក់​ហ្នឹង​ថា តើ​វិធានការ​ហ្នឹង​អាច​នឹង​ធ្វើ​ឱ្យ​វា​មាន​ភាព​អសកម្ម​ក្នុង​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ ធ្វើ​ឱ្យ​មាន​អារម្មណ៍​មួយ​ដែល​ថា មិន​មាន​សុវត្ថិភាព​នៅ​ក្នុង​ការ​ទំនាក់​ទំនង​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ បើ​វា​ចូល​ក្នុង​ចំណុច​ដែល​ខ្ញុំ​បាន​លើក​ឡើង ខ្ញុំ​ស្នើសុំ​ឱ្យ​រាជ​រដ្ឋាភិបាល​ពិចារណា ហើយ​និង​លុប​ចោល​នូវ​អ្វី​ដែល​ជា​ការ​សម្រេច​ចិត្ត​ហ្នឹង»

រដ្ឋ​ធម្មនុញ្ញ មាត្រា៤០ បាន​ចែង​ការពារ​ពលរដ្ឋ​គ្រប់​រូប​ពី​ការ​លប​ថត​សំឡេង​និយាយ​សន្ទនា​របស់​ពួកគាត់ និង​អាថ៌កំបាំង​នៃ​ការ​ឆ្លើយឆ្លង​តាម​លិខិត តាម​សារទូរលេខ ទូរ​ពុម្ព និង​ទូរគមនាគមន៍។ ចំណែក ច្បាប់​ស្ដីពី​ទូរគមនាគមន៍ មាត្រា៩៧ វិញ​ចែង​ថា ការ​លប​ស្ដាប់ ឬ​លប​ថត​ការសន្ទនា ដោយ​​ប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍​​ដោយ​បុគ្គល​ពុំ​មែន​ជា​ភាគី​នៃ​ការ​សន្ទនា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារពី១ ខែទៅ១ ឆ្នាំ។

ទោះ​ជា​ច្បាប់​ចែង​តឹងរ៉ឹង​​បែប​នេះ​ក្តី ក៏​អាជ្ញាធរ​កម្ពុជា​ហាក់​​ព្រងើយ​កន្តើយ ចំពោះ​ការ​រក្សា​សុវត្ថិភាព​លើ​ប្រព័ន្ធ​ទំនាក់​ទំនង​ដែរ ជា​ពិសេស ជុំវិញ​ការ​បែក​ធ្លាយ​ខ្សែអាត់​សំឡេង​​របស់​ក្រុម​​អ្នក​នយោបាយ​បក្ស​ប្រឆាំង នៅ​មុន​ពេល​ លោក ហ៊ុន សែន បញ្ជា​ឱ្យ​តុលាការ​កំពូល រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ចុង​ឆ្នាំ២០១៧ កន្លងទៅ។ សហគមន៍​ជាតិ និង​អន្តរជាតិ​​បាន​​ថ្កោល​ទោស​ លោក ហ៊ុន សែន ជា​ខ្លាំង​​អំពី​រឿង​នេះ ពីព្រោះ​ក្នុង​នាម​ជា​នាយក​​រដ្ឋមន្ត្រី លោក​បាន​ចេញ​មុខ​គាំទ្រ និង​​លើក​ទឹក​ចិត្ត​ឱ្យ​មាន​វប្បធម៌​លួច​ថត​សំឡេង និង​បញ្ចេញ​សំឡេង​សន្ទនា​ឯកជន​របស់​បុគ្គល ដោយ​មិន​ខ្វល់​ពី​ច្បាប់​អ្វី​បន្តិច​សោះ។ ជាឧទាហរណ៍​​​​ លោក​ ហ៊ុន សែន បាន​សរសើរ​គណនី​ហ្វេសប៊ុក​ឈ្មោះ សីហា ថា មាន​សមត្ថភាព​លួច​ស្ដាប់​ការ​សន្ទនា​របស់​បុគ្គល​សំខាន់ៗ នៅ​កម្ពុជា ប៉ុន្តែ​លោក​​មិនបាន​​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ម្ចាស់​គណនី​ហ្វេសប៊ុក​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​នោះ យក​មក​ផ្ដន្ទាទោស​ឡើយ ហើយ​សមត្ថកិច្ច​ក៏​មិន​ដែល​អើពើ​ចាត់​ការ​រឿង​នេះ​ដែរ។

លើស​ពី​នេះ​ទៅទៀត មេ​ដឹក​នាំ​ដែល​កាន់​អំណាច​យូរ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ាន​រូប​នេះ បាន​ប៉ុនប៉ង​បង្កើត​ច្បាប់​គ្រប់​គ្រង​​ឧក្រិដ្ឋ​កម្ម​ព័ត៌មាន​វិទ្យា និង​ការ​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយ ដែល​សង្គម​ស៊ីវិល​យល់​ថា ជា​ច្បាប់​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ថែម​ទៀត។

អ្នក​សិក្សា​ផ្នែក​​សិទ្ធិមនុស្ស​អន្តរជាតិ​ និង​ជា​មន្ត្រី​ជាន់ខ្ពស់​បណ្ដាញ​យុវជន​កម្ពុជា លោក ស ម៉ូរី អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ឱ្យ​គោរព​សិទ្ធិ​ឯកជន​របស់​ពលរដ្ឋ​ ដោយ​អនុលោម​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ។ ក្រៅ​ពី​នេះ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​​បង្កើន​ការ​អប់រំ​ដល់​ពលរដ្ឋ​អំពី​ព័ត៌មាន​ពិត និង​ព័ត៌មាន​មិន​ពិត ហើយ​ជ្រើស​យក​វិធានការ​អប់រំ​ណែនាំ​ចំពោះ​ពលរដ្ឋ​ណា​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ជំនួស​ឱ្យ​ការ​ដាក់​ទោស​ទណ្ឌ​លើ​ពួក​គាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

5 Responses to "សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​លួច​ស្ដាប់​កិច្ច​សន្ទនា​ឯកជន ព្រោះ​ជា​រឿង​ខុស​ច្បាប់​​"

  1. Anonymous says:

    Hun Sen is now adopting Pol Pot style to observe everything people do including conversation, travel, who people communicates with, do husband and wife sleep or having sex and then people will be executed by what they call Angka rules which is now under Hun Sen rule called Court. Just 1 more steps closer to killing field regime.

  2. so socheath says:

    ស្នៀតថ្មីលើតិថីខូវីដ-19(Covid-19) ឬខូរ៉ូណាវីរុស
    (corona virus)របស់ក្រុមប្រឆាំង ដែលចាំបាច់ត្រូវតែកំចាត់ចោល
    ***
    ក្នុងតិថីខូវិដ-19 ប្រទេសកម្ពុជាត្រូវទទួលបានរឿងប្រឌឹតជាច្រើនដើម្បីវាយប្រហារទម្លាក់កំហុសលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រើកាយវិការមនុស្សធម៍ក្នុងការជួយ
    សង្គោះមនុស្សគ្រប់ជាតិសាសន៍ជិតបីពាន់នាក់កនៅលើកប៉ាល់វេស្ទើរ៍ដាម ដែរសាត់អណ្តែតអត់កោះត្រើយលើផ្ទៃសមុទ្រខណះស្បៀងអាហារ ទេកសាបសម្រាប់ប្រើប្រាសដែលមាន
    នៅលើកប៉ាល់ជិតអស់ បង្ខំឲ្យគ្រប់ជាតិសាសន៍ដែលនៅលើកប៉ាល់អស់សង្ឃឹមស្រែទ្រហ៊ោយំ ក្នុងពេលដែលប្រទេសប្រទេសជាច្រើននៅអាស៊ី និងកោះហ្គាមរបស់អាមេរិក
    មិនព្រមឲ្យកប៉ាល់នេះចូលចតស្វែងរកទឹកនិងស្បៀងអាហារដែលក្នុងនោះក៏មានជនជាតិអាមេរិកក៏មានវត្តមាននៅលើកប៉ាល់នោះដែរ ។
    សេចក្តីស្លាប់ដោយការដាច់បាយ ដាច់ទឹក បានរង់ចាំពួកគេក្នុងពេលដ៏ខ្លីខាងមុខ។
    ដូចនេះសម្រាប់ការស្រេកឃ្លានពួកគេអាចស៊ីសាច់សាកសពមនុស្ស ឬសម្លាប់គ្នាស៊ីដើម្បីរស់
    ក៏អាចថាបាន ដែលរឿងនេះប្រាកដណាស់ថាមិនអាចជៀសរួច ប្រសិនបើកប៉ាល់ពួកគេរសាត់លែងមានទិសដៅ ហើយដាច់ស្បៀងអាហារ ។
    សម្រាប់កម្ពុជាហ៊ុនសែន គឺជាអ្នកដែលធ្វើឲ្យពួកគេដែលនៅលើកប៉ាល់រស់ នឹងត្រូវបានអ្នកទាំងនោះសាទរទទួលគុណនិងចាំគុណរដ្ឋាភិបាលកម្ពុជាមិនអាចបំភ្លេចបាន ។
    ជាទូទៅក្នុងអន្តរជាតិ រាប់ទាំងអង្គការសហប្រជាជាតិផងដែរ បានសម្តែងនូវការកោតស្ញប់ស្ញែងចំពោះនយោបាយមនុស្សធម៏របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច
    អគ្គមហាសេនាបតីតេជោហ៊ុនសែន តែវាក៏បានក្លាយជាដុំឆ្អឹងទទឺង ក ពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា ដែលជានិច្ចកាលពួកគេតែងបង្កើតហេតុគ្រប់បែបយ៉ាង
    ដើម្បីមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជាទាក់ទងនិងបញ្ហាសេរីភាព សិទ្ធិមនុស្ស និងពាក្យថាប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ដើម្បីចោទប្រកាន់រដ្ឋាភិបាល។
    ការបរាជ័យលលើផ្លូវ សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលពួក ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលប្រកាន់យកបានបង្ខំឲ្យពួកគេប្រើស្នៀតថ្មីលើតិថីខូវីដ-១៩ នោះគឺទម្លាក់កំហុសដាក់លើហ៊ុនសែន ថាជាអ្នកនាំជម្ងឺវីរុសខូរ៉ូណាមកសម្លាប់អាយុជិវិតប្រជាជនកម្ពុជា ។
    ការដួលសម្លប់គ្រប់រូបភាពនៅតាមដងផ្លូវ ត្រូវបានកើតឡើងជារៀងរាល់ថ្ងៃ តាមផ្លូវ តាមផ្សារ ហើយត្រូវបានក្រុមអតីតបក្សសង្គ្រោះជាតិ និងក្រុមអ្នកកាសែតត្បាញអាយយកមកចុះផ្សាយព្រោងព្រាតតាមបណ្តាញសង្គមfacebookដែលរឿងបែបនេះ ពីដើមឡើយរឿងបែបនេះ មិនដែលកើត មានសោះ ។ តើវាមិនចម្លែក ផ្តើមដល់ការសង្ស័យចំពោះរឿងហេតុដែលត្រូវបានរៀបចំ ដើម្បីបង្កើតរឿងទេឬ ?
    ព្រោះថាអ្នកដឹកនាំរឿង ក្នុងរឿងនេះ ដឹកនាំឆាកសម្តែងហាក់ដូចជាបោកប្រាស ភូតភរមិនគួរឲ្យជឿសោះ។
    ពិតហើយវាពិតជារឿងដែលចម្លែកសម្រាប់ពួក ក្រុមជនក្បត់ជាតិសមរង្ស៊ី ដែលខំប្រឹងប្រែងយ៉ាងសកម្មក្នុងការយករឿងvirus corona ដែលជារឿងសកល យកមកទម្លាក់ដាក់បន្ទុក
    លើការទទួលខុសត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតិឲ្យកប៉ាល់ទេសចរណ៍វេស្ទើរ៍ដាម ក្នុងហេតុផលមនុស្សធម៏ កុំឲ្យមនុស្សច្រើនជនជាតិរាប់ពាន់នាក់
    ស្លាប់ដោយអត់បាយដែលមានប្រទេសជាច្រើន មិនអនុញ្ញតិឲ្យកបាល់នេះចូតចតក្នុងប្រទេសរបស់ពួកគេ ថាជាការនាំយកនូវvirus corona
    ចូលប្រទេសដើម្បីសម្លាប់ប្រជាជនកម្ពុជា ។
    មិនមែនcorona កើតតែម៉ាប្រទេស ម៉ាតំបន់ទេ។
    ប្រទេសដែលមិនទទួលយកកប៉ាល់វេស្ទើរ៍ដាមឲ្យចូលចតតែបែរបែរជាមានមនុស្សឆ្លង
    virus corona មុនកម្ពុជាក្នុងចំនួនច្រើនករណី ក្នុងពេលដែលកម្ពុជា ទើបរកឃើញ
    មនុស្សម្នាក់ឆ្លងជម្ងឺនេះពីអ្នកធុរៈកិច្ចជនជាតិជប៉ុន ក្នុងប៉ុន្មានថ្ងៃនេះនៅខេត្តសៀមរាប។
    តើវាមានអីភ្ញាក់ផ្អើលទៅ ? ដូចនេះតើចាំបាច់ទេ ដែលពួកនេះខំព្រុសដូចឆ្កែបំពុលសង្គមកម្ពុជា ក្នុងពេលគ្រប់ទ្វីបក្នុងសកលលោកនេះ កំពុងរងផលប៉ះពាល់ពីvirus corona ក្នុងពេលប្រទេសទាំងនោះអត់មានទទួលកប៉ាល់វេស្ទើរ៍ដាម ចូលប្រទេសគេផងនោះ។
    នៅចិន មានមានប្រជាជនច្រើន ពាន់លាននាក់។ អ្នកកើត អ្នកឆ្លងជម្ងឺមាន៣-៤ម៉ឹននាក់
    តើវាជាស្អីទៅ ? វាស្មើប៉ុន្មានភាគរយនៃប្រជាជនចិនដែលគ្មានជម្ងឺ ?
    ហើយជម្ងឺឆ្លងបែបហ្នឹងព្យាបាលមិនជាមែនទេ ?
    វាជារឿងកំសត់ណាស់ ដែលកម្ពុជាមានមេដឹកដឹកនាំ ក៏ដូចជាពួកមន្ត្រីអតីតបក្សក្បត់ជាតិ
    សង្គ្រោះជាតិ មានកំណើតឮជាជនជាតិខ្មែរ តែបានខិតខំប្រើគ្រប់វិធីដើម្បីបំផ្លាញជាតិ
    ខ្លួនឯង ក្នុងបំណងតែមួយគត់ គឺការចង់យកឈ្នះចាញ់បំពេញមហិច្ឆតាស្រេកឃ្លានអំណាចរបស់ពួកគេតែម៉្យាងគត់។
    សរុបសេចក្តីមក ពួកនេះ វាក្រាន់តែជំពូកមនុស្សចៃសង្គមដែលមិនត្រូវបានស្វាគមន៍ដោយប្រជាជនកម្ពុជានោះទេ ៕

  3. Anonymous says:

    haha’ this country is in the veitcong mafia dictator and his groups so they can do what ever they wanted to do ‘ never respected constitution or democracy world because they are mafia’ and serve only Youn-hanoi because they are hanoi dogs’

  4. Anonymous says:

    are we think this country have law ..HAS….HA….. where is the law can you fine one please. I think there are a lot of person telling lie and no lawyer .

  5. so socheath says:

    សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់ កឹម សុខា៖ «គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ»
    (ភ្នំពេញ)៖ សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់ កឹម សុខា កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការសួរដេញដោល លើអង្គហេតុនិងអង្គច្បាប់នៅ សាលាដំបូងរាជធានីភ្នំពេញ ដែលបង្ហាញថា កឹម សុខា បានទទួលយកការតតាំងផ្នែកផ្លូវច្បាប់ចំពោះបទចោទប្រកាន់ប្រឆាំងនឹងខ្លួនស្របតាមគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យដែលកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងពេញលេញ ហើយ កឹម សុខា និងបក្ខពួកក៏បានបោះបង់ចោលនូវការញុះញង់តស៊ូតាមដងផ្លូវ ដោយបំពានច្បាប់ដែលពួកគេធ្លាប់តែប្រើប្រាស់ពីអតីតកាល។

    សំណុំរឿងក្បត់ជាតិដែលមិនសូវមានចំណាប់អារម្មណ៍ពីសាធារណជន ហើយគ្មានអ្នកគាំទ្រ ឈរហែរហមដូចពីមុននេះត្រូវបានកម្តៅឱ្យឡើងក្តៅ បន្តិចវិញនៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២០ ក្រោយពីឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា លោក ប៉ាទ្រិក ម័រហ្វី ដែលទើបតែបញ្ចប់បេសកកម្មនៅសហរដ្ឋអាមេរិក ជួបជាមួយព្រឹទ្ធសមាជិកសភាអាម៉េរិកដែលកាន់ឯកសារទាក់ទងកិច្ចការបរទេសជាមួយកម្ពជា និងសហគមន៍ខ្មែរនៅសហរដ្ឋអាម៉េរិក។ ឯកអគ្គរដ្ឋទូតអាម៉េរិករូបនេះ បានធ្វើសេចក្តីថ្លែងការណ៍ទៅកាន់អ្នកកាសែត ក្រោយខ្លួនបានចូលស្តាប់សវនាការលើសំណុំរឿងក្បត់ជាតិ កឹម សុខា ថា«យើងមានការរំខានចិត្ត ដោយខាងព្រះរាជអាជ្ញាបានលើកឡើងនូវរឿងមិនពិត ដែលត្រូវបានប្រឌិតឡើងទាក់ទងនឹងសហរដ្ឋអាមេរិក»។

    ភ្លាមៗ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ បានចេញសេចក្តីប្រកាសថា ឆ្លើយតបនឹងការចោទប្រកាន់របស់អគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក្នុងសំណុំរឿងលោក កឹម សុខា ដោយតំណាងអយ្យការបានបំភ្លឺថា «ក្នុងដំណើរការនៃការជំនុំជម្រះក្តី លើសំណុំរឿងពាក់ព័ន្ធ នឹងជនជាប់ចោទ ឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេសតាមបញ្ញត្តិមាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រកម្ពុជា គឺព្រះរាជអាជ្ញាពុំបានចោទប្រកាន់ប៉ះពាល់ទៅលើសហរដ្ឋអាមេរិក រដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមួយនោះឡើយ ព្រះរាជអាជ្ញា បានចោទប្រកាន់ទៅលើជនជាប់ចោទឈ្មោះ កឹម សុខា ដែលមានអង្គហេតុ អង្គច្បាប់ ព្រមទាំងមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ ទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ»។

    ការគូសបញ្ជាក់សាជាថ្មីពីសំណាក់តំណាងអយ្យការនៅពេលនេះនឹងអាចធ្វើឱ្យឯកអគ្គរដ្ឋទូតអាមេរិក ប៉ាទ្រិក ម័រហ្វី យល់ច្បាស់ថា ការមានឈ្មោះ សហរដ្ឋអាម៉េរិកនៅក្នុងសំណុំរឿងក្បត់ជាតិរបស់ កឹម សុខា គឺមិនមែនរាជរដ្ឋាភិបាលកម្ពុជា មិនមែនគណបក្សប្រជាជនកម្ពុជា មិនមែនប្រជាជនកម្ពុជា មិនមែនព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ប៉ះពាល់ដល់សហរដ្ឋអាម៉េរិក ឡើយ ប៉ុន្តែគឺជនជាប់ចោទ កឹម សុខា ខ្លួនឯងដែលបាននិយាយសារភាពនៅក្នុងឃ្លីបវីដេអូននៅ ប្រទេសអូស្ត្រាលីនៅឆ្នាំ២០១៣ ថាដោយថាអ្វីៗដែលខ្លួនធ្វើ សុទ្ធតែមានការគាំទ្រពីសហរដ្ឋអាម៉េរិកឡើងពេញៗមាត់របស់ខ្លួនដោយមោទនភាព និងគ្មានញញើតអ្វីបន្តិចឡើយ។

    កឹម សុខា កាលពីជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានសារភាពថា ខ្លួនធ្វើតាមបញ្ជាសហរដ្ឋអាមេរិក ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដោយយកដូចគំរូប្រទេសយូហ្គោស្លាវី និងសើប៊ី។ កឹម សុខា ត្រូវបានចាប់ខ្លួននៅរំលងអធ្រាតថ្ងៃទី៣ ខែកញ្ញាដោយមន្ត្រីនគរបាលយុត្តិធម៌ក្នុងបទល្មើសជាក់ស្តែងដោយអនុលោក តាម ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ខណៈភស្តុតាងដែលសមត្ថកិច្ចប្រមូលបានគឺបង្ហាញឱ្យឃើញច្បាស់អំពីផែនការសម្ងាត់នៃការការក្បត់ជាតិរបស់ កឹម សុខា និងបក្សពួក។ កឹម សុខា បានសារភាពថា ខ្លួនបានធ្វើការជាមួយអាម៉េរិកតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ។ ដូច្នេះប្រសិនបើឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថា រំខានចិត្តដោយសារតែមានឈ្មោះប្រទេសខ្លួនក្នុងសំណុំរឿងក្បត់ជាតិរបស់ កឹម សុខា គួរតែឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកស្តីប្រដៅឱ្យ កឹម សុខា ដោយផ្ទាល់ថា ហេតុអ្វីបានជាជនជាប់ចោទរូបនេះ បានភ្ជាប់សហរដ្ឋអាម៉េរិកនឹងសកម្មភាពរបស់ខ្លួន? ឬស្នើឱ្យ កឹម សុខា បង្ហាញភស្តុតាងឱ្យច្បាស់លាស់ថា ចំណុចណាដែលថាសហរដ្ឋអាមេរិក គាំទ្រខ្លួន ផ្តល់អ្នកជំនាញឱ្យមកជួយខ្លួន ហើយថែមទាំង បង្រៀនឱ្យខ្លួនយកគំរូនៃការផ្លាស់ប្តូររបបដឹកនាំ តាមបែបអតីតប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី?

    ជាជាងមកឈួលច្រមុះចំពោះតំណាងអយ្យការដែលគ្រាន់តែសាកសួរបន្ថែមលើអ្វីដែល កឹម សុខា បានសារភាព ហើយប្រសិនបើមិនអស់ចិត្តអាចទស្សនាវីដេអូ ភស្តុតាងរយៈពេល១ម៉ោងដែល កឹម សុខា បានដាក់ តើកឹម សុខា ពិតជាបាននិយាយដូច្នេះមែនឬអត់។ ឬមួយក៏ កឹម សុខា និយាយភ្លេចគិតបង្ហាញរឿងពិតចេញមកទាំងអស់ ដោយគ្មានការលាក់ការសម្ងាត់អ្វីសោះដែលនាំឱ្យផែនការដែលបានត្រៀមរៀបចំទុកជាយូរមកហើយនោះ បានបរាជ័យយ៉ាងអាម៉ាស់ និងមិន អាចយកទៅរកស៊ីកន្លែងណាផ្សេងទៀត បានជាមកអាក់អន់ចិត្តជាមួយតំណាងអយ្យការទៅវិញ?

    ប្រតិកម្មតបរបស់ឯកអគ្គរដ្ឋទូតអាមេរិកនេះត្រូវបានគេមើលឃើញថា ជាការច្រឡោតខុសចង្វាក់ ហើយអចមកពីចង់ការពារខ្លួន ឬចង់គ្រលាស់ដៃពីអ្វីដែល កឹម សុខា បានលើកឡើង បានជាបញ្ចេញឥរិយាបថបែបបំពានលើប្រព័ន្ធតុលាការនៃរដ្ឋអធិបតេយ្យមួយ និងចេញមុខការពារយ៉ាងដាច់អហង្ការបែបនេះ។ នេះមិនខុសពីពាក្យទំនៀមបុរាណខ្មែរបានលើកឡើងថា «គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ» ទេដឹង?

    ប្រសិនបើសហរដ្ឋអាមេរិកចង់ការពារភាពស្អាតស្អំនេះ គួរតែឱ្យ កឹម សុខា បង្ហាញភស្តុតាងឱ្យបានច្បាស់នូវអ្វីដែលខ្លួនបាននិយាយក្នុងវីដេអូភស្តុតាង។ ជនជាប់ចោទ កឹម សុខា ក៏ត្រូវស្វែងរកភស្តុតាងដោះបន្ទុកក្នុងរឿងជាច្រើនទៀត ក្នុងសំណុំរឿងក្បត់ជាតិនេះ ជាពិសេសគឺសកម្មភាពនៅឆ្នាំ ២០១៣ ដែលគណបក្សសង្គ្រោះជាតិនៅពេលនោះដែលមាន សម រង្ស៊ី ជាប្រធាន និងទណ្ឌិត កឹម សុខា ជាអនុប្រធានបានប្រើប្រាស់នយោបាយបង្កចលាចលសង្គមតាមរយៈ ការអុកឡុកលើដំណើរការបោះឆ្នោត និងការបង្កើតឱ្យមានបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត រហូតដល់បង្កហិង្សា។
    សកម្មភាពដែលក្រុមគណបក្សប្រឆាំងបានធ្វើនៅពេលនោះ គឺច្បាស់ណាស់ចេញពីការរៀបចំផែនការដ៏ល្អិតល្អន់ ដោយឈរលើមូលដ្ឋាននៃសៀវភៅមគ្គុទ្ទេស បដិវត្តន៍ពណ៌ ដែលរៀបចំឡើង ដោយលោក ជីន សាប មានចំណងជើងថា «ពីរបបផ្តាច់ការមកប្រជាធិបតេយ្យ»។ លោក ជីន សាប ត្រូវបានពិភពលោកស្គាល់ថា ជាអ្នកបង្កើតទ្រឹស្តីនិងវិធីសាស្ត្រនៃការធ្វើបដិវត្តន៍ពណ៌ និងត្រូវបានអនុវត្តនៅតាមបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត និងមជ្ឈិមបូព៌ា ក្រោមរូបភាពញុះញង់ ចលាចល ប៉ុន្តែភ្ជាប់នឹងការប្រើប្រាស់ពាក្យ«អហិង្សា»ជានិច្ច។ ដូច្នេះដើម្បីផ្លាស់ប្តូររបបបានតាមទ្រឹស្តីបដិវត្តន៍របស់ ជីន សាប ក្រុមប្រឆាំងត្រូវនាំគ្នា ផ្សព្វផ្សាយបំភ្លៃថាកម្ពុជា ផ្តាច់ការ គ្មានសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាមុនសិន។

    អ្វីដែលគេមើលឃើញការលើកឡើងដោយគ្មានសុភវិនិច្ឆ័យរបស់ឯកអគ្គរដ្ឋទូតអាមេរិកថា អយ្យការចោទប្រកាន់សហរដ្ឋអាម៉េរិកគឺគ្រាន់តែជា វីធីសាស្ត្រដើម្បីការពារកេរ្តិ៍ឈ្មោះពីការភ្ជាប់របស់ កឹម សុខាទៅនឹងប្រទេសខ្លួន។

    ម្យ៉ាងទៀតវាពិតជាគួរឱ្យអស់សំណើចដែលជន សង្ស័យក្នុងសំណុំរឿងក្បត់ជាតិម្នាក់ដែលពលរដ្ឋកម្ពុជាថា «កឹម សុខា ក្បត់កម្ពុជាហើយ» ត្រូវបានគេលើកតម្កើងទាំងទទឹងទិសថា មានកេរ្តិ៍ឈ្មោះសមនឹងទទួលបាន នៅទូទាំងពិភពលោកថាជាអ្នកគាំទ្រសិទ្ធិ និងសេរី ភាព។ ជាសេរីភាពនិងសិទ្ធិមនុស្ស ដែលប្រើជាខែលដើម្បីគោលដៅបដិវត្តន៍ពណ៌ប៉ុណ្ណោះ។ នៅពេលនេះដំណើរការនីតិវិធីសំណុំរឿងក្បត់ជាតិរបស់ កឹម សុខា នៅក្នុងដៃតុលាការ គួរតែទុកឱ្យតុលាការធ្វើការងារនេះដោយវិជ្ជាជីវៈ ហើយមាសសុទ្ធមិនខ្លាចភ្លើងមែនទេលោកឯកអគ្គរដ្ឋទូត?

    ដោយ៖ ចៅចាក់ស្មុក
    រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២០