ព័ត៌មានជាតិ | សុខភាព
លោក ណាត សុភាព | ១៩ កក្កដា ២០២០ | ម៉ោង ១២:០៨
VOD

ស្ត្រីអនិកជនខ្មែរ-អាមេរិកាំង ឈ្មោះ VIRA ROSE (រូបពីនគរបាលជាតិ)
ស្ត្រីអនិកជនខ្មែរ-អាមេរិកាំង ដែលរត់ចេញពីកន្លែងធ្វើចត្តាឡីស័កឬ កន្លែងនៅដាច់ដោយឡែកដើម្បីពិនិត្យតាមដានរកមេរោគកូវីដ១៩កាលពីម្សិលមិញ ហើយតម្រូវឱ្យស្ត្រីរូបនោះបន្តនៅដាច់ដោយឡែក១៤ថ្ងៃទៀតនៅក្នុងខេត្តកំពង់ចាម។
ក្នុងគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយកាលពីយប់ថ្ងៃ១៨ ខែកក្កដានេះថា ស្ត្រីអនិកជនខ្មែរ-អាមេរិកាំង ឈ្មោះ VIRA ROSE សមត្ថកិច្ចរកឃើញនៅក្នុងខេត្តកំពង់ចាម បន្ទាប់ពីរត់គេចចេញពីកន្លែងធ្វើចត្តាឡីស័កនៅក្នុងរាជធានីភ្នំពេញកាលពីរំលងអធ្រាត្រថ្ងៃទី១៧ឈានចូលថ្ងៃទី១៨ខែកក្កដា។
បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល បានដាក់ស្ត្រីរូបនោះ ធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅសណ្ឋាគារមេគង្គ ដែលជាកន្លែងធ្វើចត្តាឡីស័កនៅក្នុងខេត្តកំពង់ចាម នឹងយកសំណាកស្ត្រីរូបនោះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រផងដែរ។
គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន១៧១នាក់ ដែលក្នុងនោះព្យាបាលជាសះស្បើយចំនួន១៣៦នាក់៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។