ដោយ ហេង រស្មី
2020-07-18
RFA
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត។ រូបពីហ្វេសប៊ុក លោក ស ថេត
សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុនៃការផ្ទុះធុងហ្គាសនៅភ្នំពេញដែលធ្វើឱ្យមនុស្សស្លាប់ និងរបួស ជិត១០នាក់
ក្រុមសមត្ថកិច្ចរាជធានីភ្នំពេញកំពុងស្រាវជ្រាវរកមូលហេតុនៃការផ្ទុះធុងហ្គាស បណ្តាលឱ្យមនុស្សចំនួន ៤នាក់ស្លាប់ និង រងរបួសចំនួន ៥ នាក់។ លោកបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះស្លាប់ មានក្មេងស្រីម្នាក់អាយុប្រមាណ ៨ ឆ្នាំ ជាកូនរបស់ម្ចាស់ផ្ទះ។
ស្នងការនគរបាលរាជធានីភ្នំពេញលោក ស ថេត ប្រាប់អាស៊ីសេរីថា ហេតុការណ៍នេះបានកើតមានឡើងនៅវេលាម៉ោង ៥ ល្ងាច កាលពីថ្ងៃទី១៨ នៅផ្ទះលក់ធុងហ្គាសមួយកន្លែង មានទីតាំងតាមបណ្ដោយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ប៉ុន្តែក្រុមសមត្ថកិច្ចមិនទាន់ដឹងមូល ហេតុដែលបណ្តាលឱ្យមានការផ្ទុះធុងហ្គាសនោះទេ៖ «ចាំ មើលស្អែក យើងស៊ើបមើលថា តើបណ្តាលមកពីមូលហេតុអ្វី។ តាមពិតមកពីការធ្វេសប្រហែសហើយ តាមខ្ញុំគិតមើលទេ។ ខ្ញុំមិនទាន់ហ៊ាន អត្តនោម័តិ ទេ។ គ្រាន់តែថា កន្លងទៅសមត្ថកិច្ចយើងបានចុះទៅណែនាំហើយ។ ពេលខ្លះក៏គាត់យកចិត្តទុក ដាក់ពេលខ្លះក៏គាត់ភ្លេចក៏មិនដឹង»។
លោក ស ថេត បានបញ្ជាក់ទៀតថា ជនរងគ្រោះដែលស្លាប់ និងរងរបួសជាម្ចាស់ផ្ទះនៅកន្លែងកើតហេតុ និងកម្មករដែលកំពុងធ្វើការនៅកន្លែងនោះ។
ក្មេងប្រុសម្នាក់កូនម្ចាស់ផ្ទះដែលមានស្នាមរបួសពេលខ្លួន ដោយសារភ្លើងឆេះនិយាយប្រាប់ថា ធុងហ្គាសបានផ្ទុះដោយខ្លួនឯងគ្មានអ្នកណាលួចដុតទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សមត្ថកិច្ចប្រើពេលជាង ១០ម៉ោង ដើម្បីសង្គ្រោះមនុស្សម្នាក់ដែលជាប់ក្នុងរូងភ្នំនៅបាត់ដំបង
- នគរបាលឱ្យស្ត្រីម្នាក់ទៀតសុំទោសចំពោះការបង្ហោះសារមិនពេញចិត្តការផាកពិន័យចរាចរណ៍
- លោក ហ៊ុន សែន គាំទ្រការផាកពិន័យធ្ងន់ធ្ងរ លើច្បាប់ចរាចរណ៍ផ្លូវគោក
- សមត្ថកិច្ចរកឃើញរថយន្តរបស់មន្ត្រីយោធាដែលបុកមនុស្សស្លាប់ហើយរត់គេច
- អ្នកឃ្លាំមើលថា គ្រោះថ្នាក់ចរាចរណ៍ថយចុះដោយសារពលរដ្ឋខ្លាចការផាកពិន័យលែងសូវហ៊ានធ្វើដំណើរ
- តំណាងរាស្ត្របក្សប្រឆាំងអំពាវនាវឱ្យបញ្ឈប់ការផាកពិន័យចរាចរណ៍ថ្លៃហួសហេតុ
- មនុស្ស ១១នាក់ស្លាប់ និងរបួស៧៩នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍អំឡុងបុណ្យចូលឆ្នាំថ្មី
- មន្ត្រីទូតអាមេរិកថា កំពុងសហការជាមួយអាជ្ញាធរ ករណីធ្លាក់ដងស្ទូចលើបុគ្គលិកខ្លួន
- សាច់ញាតិជនរងគ្រោះក្នុងហេតុការណ៍បាក់អគារនៅកែប នៅតែសោកសង្រេង
- ពលរដ្ឋបន្ទាយមានជ័យរាប់ពាន់នាក់បារម្ភបញ្ហាអត់ទឹក ពេលស្ទឹងមង្គលបុរី អាចនឹងរីងស្ងួត