ដោយ ទីន ហ្សាការីយ៉ា
2020-08-23
RFA

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក លោក ម៉ូតេហ្គី តូស៊ីមីត្សឹ (Motegi Toshimitsu) (ឆ្វេង) ជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីថ្ងៃទី២៣ សីហា ២០២០។

រូបភាពហ្វេសប៊ុកក្រសួងការបរទេសកម្ពុជា
មេដឹកនាំកម្ពុជា និងជប៉ុន បានព្រមព្រៀងបើកការហោះហើរចេញចូល ប្រទេសទាំងពីរឡើងវិញ នៅខែក្រោយ។
លិខិតរបស់ក្រសួងការបរទេសកម្ពុជា ចុះផ្សាយនៅថ្ងៃទី២២សីហា ថា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក លោក ម៉ូតេហ្គី តូស៊ីមីត្សឹ (Motegi Toshimitsu ) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមព្រៀងគ្នា នៅក្នុងជំនួបមួយកាលពីថ្ងៃទី២២ សីហា បើកឲ្យពលរដ្ឋរបស់ខ្លួនចេញ ចូលប្រទេសទាំងពីរឡើងវិញ តែស្ថិតនៅក្នុងលក្ខខណ្ឌ ទាំងពលរដ្ឋជប៉ុន និងពលរដ្ឋកម្ពុជា ត្រូវតែធ្វើចត្តាឡឺស័កដោយខ្លួនឯងរយៈពេល ១៤ថ្ងៃសិន ទើបអាចដើរហើយនៅទីសាធារណៈបាន។
ក្រៅពីព្រមព្រៀងគ្នាបើកឲ្យពលរដ្ឋប្រទេសរៀងៗខ្លួន ធ្វើដំណើរចេញចូលកម្ពុជា ជប៉ុននេះ លោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជប៉ុន ក៏ព្រមព្រៀងចរចាគ្នា ដើម្បីកាត់បន្ថយការរឹតត្បិតសម្រាប់អ្នកជំនួញ ប្រទេសទាំងពីរ ដែលធ្វើដំណើរក្នុងរយៈពេលខ្លី សម្រាប់ចូលដល់ប្រទេសកម្ពុជា និងប្រទេសជប៉ុន។
គិតចាប់តាំងពីជំងឺកូវីដ១៩ ផ្ទុះឡើងខ្លាំងមក កម្ពុជា បានរឹតត្បិត និងបិទការហោះហៅប្រទេសជាតិច្រើនលើពិភពលោក រួមទាំងប្រទេសនៅក្នុងតំបន់ផង លើកលែងតែប្រទេសចិនប៉ុណ្ណោះ ដែលរដ្ឋាភិបាលមិនបានបិទ ការហោះនោះ ទោះបីជាជំងឺកូវីដ១៩ ផ្ទុះចេញដំបូង ពីទីក្រុងវូហាន ប្រទេសចិនក្ដី។
សម្រាប់ជប៉ុនវិញ លោក រដ្ឋមន្ត្រីការបរទេសជប៉ុនឲ្យសារព័ត៌មាន Japan times ដឹងថា ជប៉ុននឹងបន្ធូរបន្ថយ ការរឹតត្បិតធ្វើដំណើរនេះ ជាមួយប្រទេសផ្សេងៗទៀតលើពិភពលោក ក្នុងនោះ រួមទាំងប្រទេសនៅអាស៊ានផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការក្រុងភ្នំពេញ សម្រេចឃុំជនជាតិចិនចំនួន ២៩នាក់ពាក់ព័ន្ធជំរិតទារប្រាក់
- អ្នកជំនាញសង្ស័យមានគេបង្កើតគណនីក្លែងក្លាយ ដើម្បីបំប្លែងលទ្ធផលស្ទង់មតិ របស់អង្គការខុមហ្រ្វែល រឿងចាប់លោក រ៉ុង ឈុន
- រដ្ឋាភិបាលអំពាវនាវដល់ពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍ និងទប់ស្កាត់ការរាលដាលនៃ Covid-១៩ ក្នុងអំឡុងពេលឈប់សម្រាក ៥ថ្ងៃ
- ក្រុមយុវជនខ្មែរថាវរៈ បារម្ភពីសុខភាពយុវជន ហ៊ុន វណ្ណៈ ដោយសារលោកប្ដេជ្ញាធ្វើកូដកម្មបង្អត់អាហារក្នុងពន្ធនាគារ
- ក្រុមយុវជនថាវរៈរក្សាជំហរទាមទារឱ្យដោះលែងក្រុមខ្លួននិងលោក រ៉ុង ឈុន
- អ្នកស្រី អ៊ុក ឆាយាវី មិនញញើត នឹងការធ្វើបាប ដោយសារការទាមទារផលប្រយោជន៍ឲ្យគ្រូបង្រៀនទេ
- តុលាការក្រុងភ្នំពេញ ចាប់ផ្ដើមសាកសួរជនជាតិចិនជាង ៣០នាក់ពាក់ព័ន្ធជំរិតទារប្រាក់
- សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន ៣៣នាក់នៅក្នុងខេត្តព្រះសីហនុ និងនៅក្នុងទីក្រុងភ្នំពេញពីបទចាប់ជំរិត និងដាក់ថ្នាំសណ្ដំ
- មនុស្ស ៥នាក់ស្លាប់ និង ៤នាក់របួស ក្នុងហេតុការណ៍បាក់រលំដងសន្ទូចសំណង់អាគារ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
- កម្មកររោងចក្រ SEPIA ជិត ២០០នាក់ ហែក្បួនតវ៉ាទៅក្រសួងការងាររកអន្តរាគមន៍ទៅថៅកែរោងចក្រឱ្យទូទាត់ប្រាក់ឈ្នួលគ្រប់ចំនួន