ដោយ ខែ សុណង
2020-10-16
RFA
យុទ្ធនាការប្រមូលស្នាមមេដៃ ឬហត្ថលេខាគាំទ្រនេះ ធ្វើតាមបណ្ដាញអ៊ិនធើណិត តាមគេហទំព័រ CHANGE.ORG

ផ្ទាំងរូបភាពសម្រាប់យុទ្ធនាការលុបបំបាត់វប្បធម៌និទណ្ឌភាពនៅកម្ពុជា

Screenshot from Change.org
មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិអំពាវនាវឲ្យពលរដ្ឋចូលរួមចុះហត្ថលេខាគាំទ្រយុទ្ធនាការបញ្ចប់អំពើនិទណ្ឌភាព ដើម្បីបង្ហាញនូវឆន្ទៈនយោបាយ និងរស់នៅក្នុងក្ដីសង្ឃឹម។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា អ្នកស្រីចង់បានការចូលរួមពីពលរដ្ឋកាន់តែច្រើនដោយកុំភ័យខ្លាច ដើម្បីឈានទៅបានតាមគោលដៅកន្លះលានហត្ថលេខា ដែលជាផ្នែកមួយរួមចំណែករកយុត្តិធម៌ដល់ជនរងគ្រោះនិងសង្គមកម្ពុជា៖ «ប៉ុន្តែទោះបីមិនបានកន្លះលាន ១ហត្ថលេខា ក៏ជាការរួមចំណែករកយុត្តិធម៌ជូនជនរងគ្រោះ ពន្លឺយុត្តិធម៌នឹងមាន»។
គិតមកត្រឹមយប់ថ្ងៃទី១៦ ខែតុលា យុទ្ធនាការបញ្ចប់អំពើនិទណ្ឌភាពនៃគណបក្សសង្គ្រោះជាតិ មានអ្នកចូលរួមចុះហត្ថលេខាជាង ២ម៉ឺន ៥ពាន់នាក់ (២៥.១៥៣)។
ក្រុមការងារនេះមានអ្នកជំនាញបន្ថែមដើម្បីរៀបចំ “សៀវភៅស” មកពីសាកលវិទ្យាល័យល្បីមួយរូបនៅប្រទេសអូស្ដា្រលី (Australia) ដែលនឹងទទួលខុសត្រូវលើការចងក្រងឯកសារព្រឹត្តិការណ៍បោកគ្រាប់បែកចូលហ្វូងបាតុករដឹកនាំដោយ លោក សម រង្ស៊ី ដែលកំពុងតវ៉ាទាមទាររកយុត្តិធម៌សង្គម និងទាមទារឱ្យកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កាលពីថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ដែលជាតួអង្គមួយជាអ្នកសម្របសម្រួលរៀបចំ “សៀវភៅស” មានថេរដីកាថា ការរៀបចំសៀវភៅសកំពុងមានការវិវឌ្ឍគួរឲ្យកត់សម្គាល់។
ទន្ទឹមនឹងគ្នាក្រុមការងារក៏កំពុងចងក្រងសាច់រឿងលោក ជា វិជ្ជា លោកបណ្ឌិត កែម ឡី លោក ឈុត វុទ្ធី ព្រះតេជព្រះគុណ សំ ប៊ុនធឿន ករណីសម្លាប់អ្នកកាសែត សិល្បៈករ និងព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧ ដែលនឹងខិតខំចងក្រងឯកសារបិទបញ្ចប់នៅត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២០។
ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ បានបន្តចុះហត្ថលេខាគាំទ្រយុទ្ធនាការបញ្ចប់និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ដល់ជនល្មើសនៅកម្ពុជានេះ ដោយគ្រោងប្រមូលស្នាមមេដៃប្រជាពលរដ្ឋប្រមាណកន្លះលាននាក់ ដើម្បីដាក់ញត្តិទៅតុលាការអន្តរជាតិនានា ឲ្យជួយរកយុត្តិធម៌ជូនក្រុមជនរងគ្រោះដែលបានស្លាប់ដោយអយុត្តិធម៌ ក្រោមរបបគ្រប់គ្រងរបស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
តើគណបក្សប្រឆាំងមានយុទ្ធសាស្ត្រអ្វីដើម្បីបញ្ចប់ សៀវភៅស និងប្រមូលស្នាមមេដៃពលរដ្ឋ?
យុទ្ធនាការប្រមូលស្នាមមេដៃ ឬហត្ថលេខាគាំទ្រនេះ ធ្វើតាមបណ្តាញអ៊ិនធើណិត តាមគេហទំព័រ change.org ក្រោមប្រធានបទជាភាសាអង់គ្លេសថា “Together We Fight to End Impunity” ឬប្រែថា យើងរួមគ្នាបញ្ចប់និទណ្ឌភាពដើម្បីយុត្តិធម៌នៅកម្ពុជា។
អត្ថបទដែលទាក់ទង
- តុលាការក្រុងភ្នំពេញ សាកសួរយុវជនជាប់ឃុំពីរនាក់ជុំវិញសកម្មភាពទាមទារយុត្តិធម៌សង្គម
- អ្នកវិភាគថា ការដោះដូរអគ្គកុងស៊ុលខ្មែរប្រចាំនៅខេត្តយូណានប្រទេសចិន គឺពាក់ព័ន្ធនឹងការដណ្ដើមផលប្រយោជន៍គ្នា
- យុទ្ធនាការបំបាត់អំពើនិទណ្ឌភាព មានអ្នកចូលរួមកើនឡើងជាង ២ម៉ឺន ៤ពាន់នាក់
- មេធាវីម្នាក់ដកខ្លួន ជាបេក្ខភាពប្រធានគណៈមេធាវី ខណៈ៥នាក់ទៀតកំពុងឃោសនា
- សភាអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម
- សង្គមស៊ីវិល និងសហជីពឯករាជ្យដាក់ញត្តិឱ្យក្រសួងមហាផ្ទៃឈប់ការស្រង់ស្ថិតិបុគ្គលិកពីសំណាក់នគរបាល
- ប៉ូលិសដោះលែងកុមារា កាក់ សុវណ្ណច្ឆ័យ កូនប្រុសសកម្មជនបក្សសង្គ្រោះជាតិវិញហើយ បន្ទាប់ពីឃុំខ្លួនអស់ ២យប់
- តុលាការក្រុងភ្នំពេញ ដោះលែងនិពន្ធនាយកព័ត៌មានអនឡាញ TVFB លោក សុវណ្ណ រិទ្ធី ប៉ុន្តែរក្សាបទចោទដដែល
- អ្នកជំនាញបារម្ភថា ចំណុច “ព័ត៌មានសម្ងាត់” នៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននឹងក្លាយជាលេសមិនផ្ដល់ព័ត៌មានដល់សាធារណជន
- អាជ្ញាធរបញ្ជូនជនសង្ស័យ ២នាក់ទៅតុលាការ ករណីបាញ់អ្នករត់កង់បីម្នាក់ស្លាប់ នៅខេត្តព្រះសីហនុ