បទយកការណ៍
17/10/2020 – 12:25
ដោយ៖ សឿង ភារៈ
RFI

ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតបានស្រកចុះខ្លះនាថ្ងៃនេះ។ នេះបើតាមក្រសួងធនធានទឹក។ ប្រជាពលរដ្ឋភាគច្រើន ដែលរស់នៅភាគខាងត្បូងរាជធានីភ្នំពេញ បានរងគ្រោះដោយសារជំនន់ស្ទឹងព្រែកត្នោត។ ផ្ទះត្រូវលិចលង់ របររកស៊ីត្រូវខូចខាត ឬមិនអាចប្រកបបន្តបាន នេះជាស្ថានភាពមួយផ្នែករបស់ពលរដ្ឋរងគ្រោះដោយសារតែជំនន់នៅភាគខាងត្បូងរាជធានីភ្នំពេញ។