ដោយ ជាតិ ចំណាន
2020-10-17
RFA

ទិដ្ឋភាពភ្លៀងធ្លាក់នៅស្រុកពញាឮ ខេត្តកណ្ដាល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។

រូប៖ ក្រសួងធនធានទឹក និងឧតុនិយម
ភ្លៀងនៅតែបន្តធ្លាក់ នៅភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀត ប៉ុន្តែមិនបណ្ដាលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋនោះទេ នៅរាត្រីថ្ងៃសៅរ៍ ទី១៧ ខែតុលា។ ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា ដោយសារតែឥទ្ធិពលនៃព្យុះទី១៧ កម្ពុជា នឹងមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា នៅតាមបណ្ដាខេត្តភាគពាយ័ព្យ ហើយបណ្ដាខេត្តនៅតាមជូរភ្នំដងរែក ខ្ទង់រាបភាគឦសាន និងតំបន់ជូរភ្នំក្រវាញ នឹងអាចមានភ្លៀងធ្លាក់ខ្លាំង។ នៅឯតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន និងនៅលើផ្ទៃសមុទ្រ មានភ្លៀងលាយឡំខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។
ចំពោះលោកអ្នកនាងដែលរស់នៅខេត្តបាត់ដំបងវិញ អាជ្ញាធរខេត្តនេះបានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការផ្អាកបណ្ដោះអាសន្ន នៃរថយន្តធុនធំគ្រប់ប្រភេទ គឺមិនឲ្យធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ផ្លូវខេត្តលេខ១៥៧០ ផ្លូវខេត្តលេខ ១៥៩សេ (159C) និងផ្លូវខេត្តលេខ ១៥៩ បេ១ (159B1) ដែលផ្លូវទាំងស្ថិតក្នុងខេត្តបាត់ដំបង។ អាជ្ញាធរថា ការផ្អាកនេះដោយសារតែ ដើម្បីការពារសុវត្ថិភាពធ្វើដំណើរដល់ពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ និងដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ស្ពាន កុំឲ្យបាក់ស្រុត។
នៅឯរាជធានីភ្នំពេញឯណោះវិញ កាលពីល្ងាចថ្ងៃទី១៧ ខែតុលា អាជ្ញាធរខណ្ឌដង្កោ បានចាប់បានក្រពើទម្ងន់ ៣០គីឡូក្រាម ដែលបានរួចពីកសិដ្ឋានចិញ្ចឹមក្រពើមួយ។ អាជ្ញាធរស្នើពលរដ្ឋឱ្យឈប់បារម្ភ ដោយសារតែក្រពើនោះ ត្រូវបានគេចាប់បានវិញហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋរងគ្រោះដោយទឹកជំនន់ប្រឈមខ្វះស្បៀង និងតង់ស្នាក់នៅ
- ទឹកជំនន់ប៉ះពាល់ពលរដ្ឋ ២សែនគ្រួសារ និងស្រូវជាង ១សែនហិកតារ គិតត្រឹមថ្ងៃទី១៥ តុលា
- សកម្មជនបរិស្ថានរកឃើញគោយន្តដឹកឈើចេញពីព្រៃឡង់មិនក្រោម ១០០គោយន្ត ក្នុង ១ថ្ងៃ
- ពលរដ្ឋរាប់ម៉ឺននាក់បន្តរស់នៅក្នុងទឹកយ៉ាងលំបាក បន្ទាប់ពីមានទឹកជំនន់ជាច្រើនថ្ងៃ
- អាជ្ញាធរបន្តជម្លៀសពលរដ្ឋរាប់ពាន់នាក់ទៅរកទីទួលមានសុវត្ថិភាព ដើម្បីគេចចេញពីទឹកជំនន់
- ពលរដ្ឋមួយចំនួននៅខេត្តបាត់ដំបងបារម្ភខ្លាចដាច់ស្បៀងនៅពេលខាងមុខ បន្ទាប់ពីទឹកជំនន់លិចផលដំណាំ
- ទឹកជំនន់ភ្លៀងធ្លាក់ខ្លាំង ប៉ះពាល់លំនៅឋានពលរដ្ឋក្នុងខេត្តមួយចំនួន
- លោក អាឡិច ថា ហ្វេសប៊ុកប្រគល់ផេកផ្លូវការរបស់ចលនាមាតាធម្មជាតិឲ្យម្ចាស់ដើមគ្រប់គ្រងវិញ
- បុគ្គលិកស៊ីនទ្រីជិត ៥០០នាក់ តវ៉ានៅមុខក្រុមហ៊ុនទាមទារទូទាត់ប្រាក់អត្ថប្រយោជន៍របស់ពួកគេ
- ប្រជានេសាទនៅជ្រោយចង្វារបារម្ភបាត់បង់មុខរបរនេសាទត្រីដោយសារអាកាសធាតុប្រែប្រួល