កូរ៉ូណាវីរុស | តុលាការ និងច្បាប់
លោក សូរ្យ ជ័យឧត្ដម | ៣០ វិច្ឆិកា ២០២០ |ម៉ោង ១៣:២៣
VOD

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្អាកសវនាការទាំងអស់ជាបណ្ដោះអាសន្ន បន្ទាប់ពីការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា ត្រូវបានរកឃើញនៅលើស្ត្រីជាភរិយានៃមន្ត្រីជាន់ខ្ពស់ពន្ធនាគារ។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលសវនាការទាំងអស់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤ ខែធ្នូ បន្ទាប់ពីពន្ធនាគារទាំង ៣នៅរាជធានីភ្នំពេញ បានស្នើសុំផ្អាករាល់ការបញ្ជូនអ្នកជាប់ឃុំមកសវនាការ។
សាលាដំបូងរាជធានីភ្នំពេញសម្រេចបែបនេះ បន្ទាប់ពីក្រសួងសុខាភិបាលរកឃើញស្ត្រីម្នាក់វ័យ ៥៦ឆ្នាំ ដែលជាភរិយារបស់លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ បានឆ្លងជំងឺកូវីដ១៩។
នៅមុនពេលតេស្តរកឃើញថាផ្ទុកវីរុសកូរ៉ូណា លោក ឆែម សាវុធ បានចូលរួមប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលនៅក្រសួងមហាផ្ទៃ ក្នុងនោះមានទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ផងដែរ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។