អឺរ៉ុបផ្តល់ថវិកា៣,៤៥លានដុល្លារដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

កូរ៉ូណាវីរុស | ព័ត៌មានជាតិ | សុខភាព
លោក ណាត សុភាព |០៥ ធ្នូ ២០២០ |ម៉ោង ១៦:៣៦
VOD

នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា។

នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា។ (ហ្វេសប៊ុក ហ៊ុន សែន)


សហភាពអឺរ៉ុប (EU) បានផ្ដល់ថវិកា ចំនួន៣,៤៥លានដុល្លារ ជូនដល់កម្ពុជា ដើម្បីគាំទ្រដល់ផែនការឆ្លើយតបថ្នាក់ជាតិ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ក្នុងបណ្តាញសង្គមហ្វេសប៊ុក សហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីឆ្លើយតបរបស់ក្រុមអឺរ៉ុបទៅលើជំងឺកូវីដ-១៩ សហភាពអឺរ៉ុប ប្រកាសផ្តល់មូនិធិជាទឹកប្រាក់សរុបចំនួន២០ លានអឺរ៉ូ សម្រាប់គាំទ្រដល់ប្រព័ន្ធសុខាភិបាល នៅសហគមអាស៊ានទាំង៨ប្រទេស។

ក្នុងចំណែក នៃថវិកាសកលចំនួន២០លានអឺរ៉ូនោះ គឺអឺរ៉ុបយក ២,៨៥លានអឺរ៉ូ ស្មើនឹង ៣,៤៥លានដុល្លារ សម្រាប់ជួយប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាផងដែរ។

បើ​តាម​ក្រសួងសុខាភិបាល គិត​មកដល់​ម៉ោង៧ព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន៣៤៥នាក់ ក្នុង​នោះ​ព្យាបាល​សះស្បើយ ​ចំនួន៣០៥នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ចំនួន៣៤នាក់ និងអ្នកសម្រាកនៅ​មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន៦នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles