ដោយ យន់ សាមៀន
2020-12-16
RFA

លោក សឺន ជុំជួន ប្រធានសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ រូប៖ ហ្វេសប៊ុកសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍
អង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា គ្រោងនឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧២ នៅចុងខែឆ្នូនេះ ដើម្បីស្នើសុំរដ្ឋាភិបាលកម្ពុជាឱ្យដោះស្រាយបញ្ហាមួយចំនួន ដែលពលរដ្ឋខ្មែរកម្ពុជាក្រោម កំពុងជួបប្រទះនៅកម្ពុជា ដែលបណ្ដាលឲ្យពួកគេមិនទទួលបានសិទ្ធិគ្រប់គ្រាន់។ អង្គការខ្មែរក្រោមក៏ស្នើរដ្ឋាភិបាលកម្ពុជា ឱ្យអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យឈប់រើសអើង និងរំលោភសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅលើទឹកកំណើត។