កូវីដ-១៩ | ព័ត៌មានជាតិ | សុខភាព
កញ្ញា ខាន់ លក្ខិណា |០៧ សីហា ២០២១ |ម៉ោង ១២:១៤
VOD

ក្រុមអ្នកជំនាញសុខាភិបាលធ្វើការយកសំណាកអាជីវករនិងប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅផ្សារថ្មី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)
ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ លើពលរដ្ឋចំនួន ៥២២ នាក់ និងអ្នកស្លាប់ចំនួន ១១ នាក់បន្ថែមទៀត នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ដែលត្រូវបានរកឃើញកាលពីម្សិលមិញចំនួន ៥២២ នាក់ ក្នុងនោះ អ្នកជំងឺចំនួន ១៣៥ នាក់ ជាករណីនាំចូលពីក្រៅប្រទេស។
ក្រសួងបន្តថា កាលពីម្សិលមិញ ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន ១១ នាក់ស្លាប់ និងអ្នកជំងឺ ៧០០ នាក់ បានជាសះស្បើយផងដែរ។
គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៨១ ៣៣៥ នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសចំនួន ១១ ៨៣៥ នាក់ ខណៈអ្នកជំងឺព្យាបាលជាសះស្បើយចំនួន ៧៤ ៧៤៥ នាក់ និងស្លាប់កើនដល់ ១ ៥៣៧នាក់៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។