ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
17/09/2021 – 07:58
ដោយ៖ ញឹម សុផល
RFI

ការចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនៃវិស័យវាយនភណ្ឌ កាត់ដេរ ដេរស្បែកជើង និងសម្ភារៈធ្វើដំណើរសម្រាប់ឆ្នាំ២០២២ បានប្រព្រឹត្តទៅ២ជុំទៅហើយ។ សំអាងលើឯកសារ និងទឡ្ហីករណ៍ពីភាគីបដិបក្ខទាំងសង្ខាង គឺនិយោជក និងសហជីព ការចរចានៅឆ្នាំនេះទំនងជាមានភាពតានតឹង។ តានតឹង ដោយសារតួលេខដែលភាគីសហជីពចង់បាន និងតួលេខដែលភាគីនិយោជកចង់ឲ្យនៅមានគម្លាតគ្នាយ៉ាងខ្លាំង ហើយជាតួលេខដកជាច្រើនដុល្លារធៀបទៅនឹង ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២១ (ចំពោះភាគីនិយោជក)។