ការងារ, កូវីដ-១៩, ព័ត៌មានជាតិ, សន្តិសុខ
លោក ត្រាន់ តិចសេង | ១៧ កញ្ញា ២០២១ |ម៉ោង ០៩:៥០
VOD

បន្ទាយមានជ័យ៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យឃាត់ខ្លួនពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ចំនួន១១នាក់ ក្នុងនោះស្រី២នាក់ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២៣ ឈានចូល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army)
ពលរដ្ឋខ្មែរជាង៧០០នាក់បានលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅក្នុងប្រទេសថៃទាំងប្រថុយប្រថាន ហើយត្រូវអាជ្ញាធរថៃនិងកម្ពុជាចាប់ខ្លួនបានក្នុងរយៈពេល៧ខែដើមឆ្នាំ២០២១ ដោយបញ្ហានេះ សង្គមស៊ីវិលថានៅបន្តកើតមានជាហូរហែ តែអាជ្ញាធរខេត្តជាប់ព្រំដែនថាមានការថយចុះ។
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ សង់ត្រាល់ បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវថ្មីមួយនៅថ្ងៃទី១៦ ខែកញ្ញា ស្តីពីបញ្ហាប្រឈមរបស់ពលករចំណាកស្រុកខ្មែរ អំឡុងផ្ទុះការរាលដាលនៃមេរោគកូវីដ-១៩ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២១។
ក្នុងរបាយការណ៍កម្រាស់៤០ទំព័រនោះ អង្គការរកឃើញថា មានពលរដ្ឋខ្មែររាប់ពាន់នាក់បានចាញ់បោកមេខ្យល់ចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ពិសេសប្រទេសថៃ ដើម្បីរកការងារធ្វើដោះស្រាយបញ្ហាជីវភាពនិងបំណុល ហើយក្នុងនោះមាន៧៤១នាក់ត្រូវបានអាជ្ញាធរថៃនិងកម្ពុជាចាប់ខ្លួន។
ប្រភពដដែលបន្ថែមថា ក្នុងចំណោមនោះគឺមានជិត៥០ភាគរយត្រូវរងការផាកពិន័យ និងការស៊ើបអង្កេតបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់ ដែលធ្វើឱ្យពួកគេត្រូវរងគ្រោះបន្ថែមលើការគ្មានការងារធ្វើ គ្មានចំណូល បំណុល ហើយរងទុក្ខលំបាករាងកាយនិងសុខភាពថែមមួយកម្រិត។
មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលអង្គការសង់ត្រាល់ លោក ឌីថេ ហូយ៉ា លើកឡើងថា បញ្ហាចំណាកស្រុកដោយប្រថុយប្រថាននេះនៅតែបន្តកើតមានស្ទើររាល់ថ្ងៃ ជាពិសេសតាមច្រករបៀងរវាងខេត្តបាត់ដំបង និងបន្ទាយមានជ័យរបស់កម្ពុជា ជាមួយខេត្តស្រះកែវ និងច័ន្ទបូរីរបស់ថៃ។
លោកកត់សម្គាល់ឃើញថា ក្នុងរយៈពេលជាង១ខែចុងក្រោយ មានការចូលរួមពីមេខ្យល់ថៃ និងទំនោរថ្មីសម្រាប់ពលរដ្ឋខ្មែរដែលសម្រេចឆ្លងដែនទៅរកការងារធ្វើ។
លោកថា៖ «ការធ្វើដំណើរត្រលប់ទៅថៃនេះ គឺបើប្រៀបធៀបទៅប៉ុន្មានខែមុននេះ គឺហាក់បីដូចជាមានទំនោរថ្មី ហើយទំនោរហ្នឹងប្រហែលជានៅក្នុងសារព័ត៌មានថៃដែលគេចុះហ្នឹង រកឃើញថា អ្នកដែលចាប់បានហ្នឹងភាគច្រើនគឺគាត់ទទួលបានការចាក់វ៉ាក់សាំង ខ្លះ២ដងអីអ៊ីចឹងទៅ»។
យ៉ាងណា លោកថា មូលហេតុដែលនាំឱ្យពួកគេធ្វើចំណាកស្រុក ដោយសារតែភាពក្រីក្រ គ្មានដីស្រែចម្ការ មិនអាចរកការងារសមរម្យ និងជំពាក់បំណុល ជាដើម។
លោក ឌីថេ ហូយ៉ា បន្ថែមថា៖ «មានពលរដ្ឋខ្មែរដែលត្រលប់ទៅថៃវិញហ្នឹង គេប្រើពាក្យរហូតដល់ថា មិនសុខចិត្តឱ្យដេកដាច់ក្រពះទេ ទោះបីជាថាប្រឈមនៃការឆ្លង ក៏ឆ្លងអីអ៊ីចឹងទៅ។ មានន័យថា គាត់បារម្ភការដាច់ក្រពះជាងការដែលឆ្លងកូវីដ»។
អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក សៀម ប៊ុនរិទ្ធី លើកឡើងថា កន្លងមក ករណីលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃឆ្លងកាត់តាមខេត្តនេះ បានកើតមានម្តងមួយគ្រា ក្នុងរូបភាពទៅជាក្រុមតូចៗដោយខ្លួនឯងហើយមានមេខ្យល់នៅថៃចាំទទួល។
យ៉ាងណា លោកថា ចាប់ពីខែសីហាមក ករណីទាំងនេះមិនបានកើតឡើងទៀតនោះទេ ដោយសារមានការបង្រ្កាបនិងការដាក់ពង្រាយកម្លាំងនគរបាលតាមច្រករបៀង ដើម្បីទប់ស្កាត់ពលករខ្មែរត្រលប់ពីប្រទេសថៃដែលចង់គេចការធ្វើចត្តាឡីស័ក។
លោក ប៊ុនរិទ្ធី បញ្ជាក់ថា៖ «មួយរយៈប៉ុន្មាននេះ អត់មានផង អត់មានករណីហ្នឹងផង»។
ដោយឡែក អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី ថ្លែងថា ពលរដ្ឋខ្មែរដែលចំណាកស្រុកទៅប្រទេសថៃ និងត្រលប់ពីប្រទេសនេះវិញ គឺនៅតែកើតមាន ប៉ុន្តែករណីទាំងនោះត្រូវបានសមត្ថកិច្ចព្រំដែនទប់ស្កាត់បានជាហូរហែនិងបញ្ជូនឱ្យមកធ្វើចត្តាឡីស័ក។
យ៉ាងណា លោកស្រីមិនអាចបញ្ជាក់ពីចំនួនករណីដែលបង្ក្រាបបាននោះទេ។
លោកស្រី រស់ សុផានី និយាយថា៖ «ដូចជាមិនច្រើនទេបង បើក្នុងករណីដែលថាគាត់ត្រលប់ទៅវិញ ភាគច្រើនគឺខាងកម្លាំងសមត្ថកិច្ចរបស់យើងនៅតាមបន្ទាត់ព្រំដែន គឺចាប់គាត់បាននៅនឹងព្រំដែនកម្ពុជាយើង»។
វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយពីអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក គៀត ច័ន្ធថារិទ្ធ បានទេ នៅថ្ងៃទី១៦ ខែកញ្ញា។
តាមរបាយការណ៍ស្រាវជ្រាវដដែលឱ្យដឹងថា ពលករខ្មែរនៅថៃចំនួនជាង២៤ ០០០ពាន់នាក់បានត្រលប់មកស្រុកកំណើតវិញ នៅអំឡុងខែមិថុនា និងកក្កដា ឆ្នាំ២០២១ ដែលជាពេលវេលាប្រទេសថៃកំពុងផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដែលតា៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
for forty years under HUN SEN regime Cambodian became no man’s land this is not a good sign . we Cambodian are seeing our nation is starting to desegregate and the other culture is starting to immerge in the whole nation . this is what we already knew about Vietcong HOCHIMIN plane . some one ask me who was KBOTH CHEATH that mean nation treason I said SAM RANSY and KIM SOKHA these two guy was sign an agreement to Vietcong to give land along the border and KOSTARL island not even that this two men deforest took all those money , rip off people land, I mean every treasury of our nation to be a trillionaire that right every one can see both men is wearing a few million dollar’s each . some ask me who is loving this sad nation I said HUN NAL call HUN SEN and his next name is CHOUP SAMLAP that mean Mr meet to kill it is very good name for him. this evil monster love his nation so much just about swallowing and keep in his stomach this guy working so hart to get his nation turn to DOME nation because his whole family are getting so poor right now . please continuous to help HUN NAL to rich his destination in the near future