អាមេរិក​នឹង​ផ្ដល់​ជំនួយ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៥ឆ្នាំ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា

ទំនាក់ទំនងអន្តរជាតិ ព័ត៌មានជាតិ
លោក សេង ថៃ | ២៧ មេសា ២០២២ | ម៉ោង ១២:០៨
VOD

ស្ថានភាពចរាចរតាមដងផ្លូវមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។

ស្ថានភាពចរាចរតាមដងផ្លូវមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។ (រូបភាព៖ ហេង វិចិត្រ)


រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ៦២លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំទី១ នៃកិច្ចព្រមព្រៀង៥ឆ្នាំ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

យោងតាម សេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ការចុះហត្ថលេខាដើម្បីផ្ដល់ជំនួយនេះបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមេសា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ក្នុងគោលបំណងដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងនោះ ទឹកប្រាក់ជាង៤០លានដុល្លារ (៤១,៦) ប្រើសម្រាប់វិស័យសុខាភិបាល និងអប់រំ និងប្រាក់ជាង២០លានដុល្លារ (២០,៥) ប្រើសម្រាប់វិស័យកសិកម្ម និងបរិស្ថាន ដែលអនុវត្តដោយភ្នាក់ងារអនុវត្តគម្រោងនានានៅកម្ពុជា។

គិតចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០២១ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ដល់ហិរញ្ញប្បទានគាំទ្រដល់ប្រទេសកម្ពុជា​ជិត ២ពាន់លានដុល្លារ [១,៧ពាន់លាន] ដុល្លារអាមេរិក សម្រាប់គាំទ្រដល់វិស័យអាទិភាព ដូចជា វិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច ការអភិវឌ្ឍបែបប្រជាធិបតេយ្យ និងកម្មវិធីដោះមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាដើម៕

អានអត្ថបទព័ត៌មានថ្មីៗជាភាសាអង់គ្លេស VODEnglish.news


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles