កីឡា ព័ត៌មានជាតិ
លោក សេង ថៃ | ១៩ ឧសភា ២០២២ | ម៉ោង ១០:៣៥
VOD

ទិដ្ឋភាពពិធីបំពាក់មេដាយប្រាក់ដល់កីឡាប្រភេទកីឡាវ៉ូវីណាម វិញ្ញាសាប្រយុទ្ធនារី ៥៥គីឡូក្រាម ក្នុងនោះកម្ពុជា កីឡាការិនី សុខ សុភី (ស្លៀកឈុតពណ៌ស) ក៏ទទួលបានមេដាយប្រាក់នេះដែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ (ហ្វេសប៊ុក៖ MoEYS Cambodia)
គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភានេះ កម្ពុជាឈ្នះបានមេដាយសរុបចំនួន២៥គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាម ក្នុងនោះមានមេដាយមាស៤គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធចំនួន១៥គ្រឿង។
យោងតាមតារាងមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានបង្ហាញថា កម្ពុជាស្ថិតនៅលេខរៀងទី៨ ខណៈប្រទេសវៀតណាមដែលជាម្ចាស់ផ្ទះស្ថិតនៅចំណាត់ថ្នាក់ទី១ ឈ្នះមេដាយសរុប២៧៦គ្រឿង និងតាមពីក្រោយដោយប្រទេសថៃឈ្នះមេដាយសរុប១៩១គ្រឿង។
កាលពីថ្ងៃម្សិលមិញ កម្ពុជាដណ្តើមបានមេដាយមាសទី៤ ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម តាមរយៈកីឡាករតេក្វាន់ដូ WT វ៉ា មិថុនា លើប្រភេទវិញ្ញាសាបុរស Kyorugi ទម្ងន់ក្រោម៧៤គីឡូក្រាម។ ចំណែកមេដាយមាសទី៣ ដែលកម្ពុជាបានឈ្នះនៅថ្ងៃជាមួយគ្នានោះ គឺ ប្រភេទកីឡាវ៉ូវីណាម លើវិញ្ញាសាសម្ដែងការពារខ្លួនចម្រុះ នារី១ បុរស៣ មានអាវុធ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។