ភ្ញៀវប្រចាំថ្ងៃ
29/07/2022 – 13:53
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក សៀវ វិសុទ្ធ អគ្គហិរញ្ញិក នៃគណបក្សខ្មែរស្រឡាញ់ជាតិ © សហការី
លោក សៀវ វិសុទ្ធ អគ្គហិរញ្ញិក នៃគណបក្សខ្មែរស្រឡាញ់ជាតិបានចេញមុខជំទាស់ដាច់ខាតលើការប្រកាសរំលាយគណបក្សនេះ ពីសំណាក់លោក ជីវ កត្តា ជាប្រធានគណបក្ស។ លោក សៀវ វិសុទ្ធ ចាត់ទុកការប្រកាសនេះថា ធ្វើឡើងដោយមានហេតុផលនៅពីក្រោយ ខណៈលោក ជីវ កត្តា បានដាក់ពាក្យសម្រាករយៈពេល២ខែដោយសារបញ្ហាសុខភាពខួរក្បាល។ បើតាមអគ្គហិរញ្ញិករូបនេះ គណបក្សខ្មែរស្រឡាញ់ជាតិនៅតែមានលទ្ធភាពដំណើរការជាប្រក្រតី ទោះបីជាស្ថាបនិកមួយចំនួនបានលាឈប់។