គណៈកម្មការព្រឹទ្ធសភានានាចេញញត្តិគាំទ្ររដ្ឋសភាទាំងព្រឹទ្ធសភាមិនទាន់បើកកិច្ចប្រជុំពេញអង្គនៅឡើយ

កម្ពុជា-ច្បាប់
01/08/2022 – 08:39
ដោយ៖ ញឹម សុផល
RFI

រដ្ឋធម្មនុញ្ញ © Internet


គណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភានៅបើកកិច្ចប្រជុំនៅថ្ងៃទី០៤ ខែសីហា ​បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមានត្រាចំនួន៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋធម្មនុញ្ញបន្ថែម បានឆ្លងការអនុម័តពីរដ្ឋសភាកាលពីសប្តាហ៍មុន។ គណបក្សភ្លើងទៀន កាលពីថ្ងៃទី២៨ ខែកក្កដា គណបក្សភ្លើងទៀន បានស្នើឲ្យស្ថាប័នព្រឹទ្ធសភាកុំទទួលយកសេចក្តីព្រាងច្បាប់នេះ យកមកពិនិត្យនិង ពិភាក្សា។ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទនេះថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមចំនួន៨មាត្រានេះ ស្របនឹងបច្ចុប្បន្នភាព និងការវិវត្តន៍របស់សង្គមជាតិ ដែលព្រឹទ្ធសភាបង្ហាញនូវការគាំទ្ររដ្ឋសភាតាមរយៈញត្តិរបស់គណៈកម្មការនានានៃព្រឹទ្ធសភា។

សូមស្តាប់លោក ម៉ម ប៊ុននាង៖

What Next?

Recent Articles