ដោយ ម៉ៅ សុធានី
2023.01.28
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមសមាជវិសាមញ្ញគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
មន្ត្រីសង្គមស៊ីវិលលើកឡើងថា កម្ពុជាទំនងមិនអាចរើខ្លួនរួចផុតពីបញ្ជីប្រផេះនៃប្រទេសមានហានិភ័យខ្ពស់ខាងលាងលុយកង្វក់ ឬការសម្អាតលុយរបស់អង្គការអន្តរជាតិសម្រាប់ឆ្នាំ២០២៣នោះទេ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលបានប្រឹងប្រែងដោះស្រាយ និងឆ្លើយតបនឹងក្រុមការងារសកម្មភាពហិរញ្ញវត្ថុ(FATF) រួចហើយ ដើម្បីឱ្យកម្ពុជារួចផុតពីបញ្ជីប្រផេះ ឬប្រទេសដែលមានហានិភ័យខាងលាងលុយកង្វក់។
មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលបារម្ភថាបើស្ថានភាពនេះបន្តអូសបន្លាយតទៅទៀត នឹងជះឥទ្ធិពលដល់ពាណិជ្ជកម្ម ការផ្ទេរចរន្តសាច់ប្រាក់ជាពិសេសធ្វើឱ្យអ្នកវិនិយោគអន្តរជាតិស្អាតស្អំមិនហ៊ានមកបណ្ដាក់ទុននៅកម្ពុជា។ ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) នឹងសម្រេចវាសនាកម្ពុជានៅ ខែមីនា ឬ មេសា រឿងប្រទេស ដែលមានហានិភ័យខ្ពស់ខាងលាងលុយកង្វក់។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ពលរដ្ឋទូទៅមិនចង់ឃើញកម្ពុជាជាប់ឈ្មោះនៅក្នុងបញ្ជីប្រផេះ ឬបញ្ជីខ្មៅរបស់អន្តរជាតិនោះទេ។ លោកថា កម្ពុជាអាចពិបាកទទួលបានពិន្ទុល្អសម្រាប់ឆ្នាំបន្ទាប់ទៀត ព្រោះរដ្ឋាភិបាលហាក់ពុំទាន់ដោះស្រាយមន្ទិលសង្ស័យធ្វើឱ្យក្រុមការងារសកម្មភាពហិរញ្ញវត្ថុជឿទុកចិត្តបាននៅឡើយ។
លោក ស៊ឹង សែនករុណា៖ «កម្ពុជាត្រូវអនុវត្តធ្វើយ៉ាងណាឱ្យគេមានការជឿជាក់បានអំពីការទប់ស្កាត់ អំពីការត្រួតពិនិត្យទៅលើប្រព័ន្ធលំហូរសាច់ប្រាក់ដែលលំហូរចុះឡើងដោយសុចរិតភាព ប្រាក់ដែលទទួលបានពីជំនួញជួញដូរបានមកពីភាពត្រឹមត្រូវដោយមិនមែនទទួលបានពីបទឧក្រិដ្ឋហ្នឹង គឺសំខាន់ណាស់ អ៊ីចឹងផ្ទុយទៅវិញខ្ញុំមិនទាន់មានសង្ឃឹមទេដោយសារតែបញ្ហានៅកម្ពុជានៅតែមានមន្ទិលសង្ស័យ ហើយអន្តរជាតិមិនមានភាពទុកចិត្តបានទេ ទាក់ទងនឹងប្រព័ន្ធត្រួតពិនិត្យរឿងតម្លាភាពទាំងអស់នេះ»។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុលោក វង្សី វិស្សុត ថ្លែងក្នុងវេទិកាសាធារណៈស្ដីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣ កាលពីថ្ងៃទី២៥ ខែមករា ដោយលោកអះអាងថា រដ្ឋាភិបាលបានខិតខំប្រឆាំងនឹងការលាងលុយកង្វក់។ លោកឱ្យដឹងថា រដ្ឋាភិបាលបានឆ្លើយតប និងបំពេញកាតព្វកិច្ចតាមផែនការសកម្មភាពរួចហើយ ហើយក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) ក៏បានចុះមកធ្វើអធិការកិច្ចនៅកម្ពុជាកាលពីពេលថ្មីៗនេះរួចហើយដែរ។ លោកសង្ឃឹមថា កម្ពុជាអាចរួចផុតពីបញ្ជីប្រផេះនៅខែមីនា ឬខែមិថុនាខាងមុខនេះ។
កាលពីខែមីនាឆ្នាំ២០២២កន្លងទៅ អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់លើពិភពលោក ឈ្មោះក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស (Paris) ប្រទេសបារាំង (France) បានបន្តដាក់កម្ពុជាក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខាងអំពើលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដាន។
កម្ពុជាបានបរាជ័យជិត ៤ឆ្នាំមកនេះ ដោយមិនអាចចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខាងអំពើលាងលុយកខ្វក់។ នៅរយៈពេលចុងក្រោយនេះ កម្ពុជាត្រូវបានក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) ចោទប្រកាន់ថា ខកខានមិនអាចបំពេញបានតាមផែនការសកម្មភាពដែលស្ថាប័នអន្តរជាតិមួយនេះបានដាក់ចេញឱ្យអនុវត្តសម្រាប់សម្អាតសាច់ប្រាក់នោះទេ។
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា សង្កេតឃើញថា បញ្ហាដែលកម្ពុជាជាប់ជាប្រទេសលាងលុយកង្វក់ជារឿងធ្ងន់ធ្ងរជាងបញ្ហាបាត់ប្រព័ន្ធអនុគ្រោះពន្ធអ៊ីប៊ីអេ (EBA) និងជីអេសភី (GSP) ទៅទៀត។ លោកថាបញ្ហាទាំងនេះ គឺអាស្រ័យលើចំណាត់ការ និងកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលជាមួយក្រុមការងារសកម្មភាពហិរញ្ញវត្ថុ ដើម្បីឆ្លើយតបក្នុងការទប់ស្កាត់បទល្មើសលាងលុយនៅកម្ពុជា។ ទោះយ៉ាងណា លោកសង្កេតឃើញថា រដ្ឋាភិបាលបានប្រឹងប្រែងធ្វើការងារលើរឿងនេះដែរ ប៉ុន្តែលោកថា សកម្មភាពនោះមិនទាន់ឆ្លើយតបឱ្យបានពេញលេញនៅឡើយទេ ដែលធ្វើឱ្យកម្ពុជាអាចពិបាកទទួលបានលទ្ធផលវិជ្ជមានពី FATFខាងមុខនេះ។
លោក ឯម សុវណ្ណារ៉ា៖ «កិច្ចការហ្នឹងរដ្ឋាភិបាលគួរមានការវិធានការលឿនហើយតឹងរ៉ឹងជាងហ្នឹងតិចទៀត ដើម្បីកសាងភាពជឿជាក់ទៅលើអង្គហិរញ្ញវត្ថុអន្តរជាតិឱ្យគេមើលឃើញអំពីការប្ដេជ្ញាចិត្តរបស់យើងហ្នឹង ការខិតខំរបស់យើងបើសិនយើងធ្វើការក្នុងកិច្ចសហប្រតិបត្តិការនៅកម្រិតមួយនៅឡើយ ខ្ញុំគិតថាយើង(កម្ពុជា) ពិបាកទទួលបានលទ្ធផលវិជ្ជមានពីអង្គការហិរញ្ញវត្ថុអន្តរជាតិហ្នឹងណាស់បាទ»។
ប្រទេសកម្ពុជា បានរួចផុតពីបញ្ជីប្រផេះនៃប្រទេសលាងលុយកខ្វក់នេះម្ដងរួចមកហើយ ប៉ុន្តែ កាលពីឆ្នាំ២០១៩ អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់នៅលើពិភពលោកឈ្មោះក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (The Financial Action Task Force) បានដាក់កម្ពុជាចូលក្នុងបញ្ជីប្រផេះជាថ្មីម្ដងទៀត។ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់របបឯកបក្ស បានជាប់ឈ្មោះជា «ឋានសួគ៌» នៃកន្លែងលាងលុយកខ្វក់នៅលើពិភពលោក ហើយដែលក្រុមអ្នកមានលុយមានអំណាចខ្មែរឃុបឃិតគ្នាប្រមូលលុយដែលបានមកពីអំពើពុករលួយ និងអំពើឧក្រិដ្ឋនានាបង្វិលយកទៅលាក់ទុកនៅក្រៅប្រទេស។ វិស័យដែលរងហានិភ័យខ្ពស់ខាងអំពើលាងលុយកខ្វក់នៅកម្ពុជា រួមមាន វិស័យធនាគារ ហិរញ្ញវត្ថុ វិស័យសំណង់ អចលនទ្រព្យ និងវិស័យកាស៊ីណូជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Cambodia is not just in the dark list it may isolate from world community if HUN SEN still in powers . we knew world community seem to be get sick and tie to work with HUN SEN Government witch came from the killing field . can every one see in 2022 most world leaders talk direct to HUN SEN to change be for election 2023. too bad so sad this evil HUN SEN the powers hunger rather die he rather lost EBA,GSP, or even isolate from the world just only HUN SEN main supporter CHINA and his former boss Vietnam , Lao , may be some country that they do not care too much about Democracy . we know no matter what Cambodia by HUN SEN will still alive but people may live poorly . Cambodia the country for sell can some one see what else can HUN SEN sell please take a look >> HUN SEN ..KBOTH CHEATH by sign and gave some Islands to Vietnam not even that Vietnam stole more land along the border and gave a lot of land concession for 99 years . HUN SEN did not care he destroy every thing forest, gold mind, and some other mineral to CHINA that CHINA take it out every day, not even that HUN SEN sell land and land concession to Chinese to build their tall building every where inside Cambodia . the wars is the riches and this high officers in CPP trying to escaped their families to the out side world and some Cambodian gone out from their nation to look for work . We already know it will not that long Cambodia will be just the name
please look the ugly monster that came from killing field . OH….GOD this evil not just ugly from out side but inside of him was so ugly