លោក ហ៊ុន សែន៖ កម្ពុជាកំពុងជំរុញការទូតចុះ «គុនខ្មែរ» និង «Muay Thai» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួមគ្នាជាមួយថៃ

កម្ពុជា-សង្គម
02/03/2023 – 14:00
ដោយ៖ អោ ស្រីពេជ្រ
RFI

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB/SPM


នៅ​ក្នុងទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងជំរុញផ្នែកការទូត​នៅ​ក្នុងការ​ចុះ ​«គុនខ្មែរ» និង «Muay Thai» ចូល​ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួមគ្នាជាមួយ​ប្រទេស​ថៃ។ លោក ហ៊ុន សែន លើកឡើងថា ភាពចម្រូង​ចម្រាស់រវាងកម្ពុជានិងថៃ ​ជុំវិញការហៅឈ្មោះ​សិល្បៈក្បាច់​គុននោះ​ ពុំគួរកើតមាននិង​អូសបន្លាយ រហូតបង្កទៅ​ជា​ទំនាស់រវាងប្រជាជាតិទាំង​ពីរ​ឡើយ​។ លោករំពឹងថា ភាពចម្រូងចម្រាស់នេះ នឹងបញ្ចប់ទៅតាមរយៈ​កិច្ចសហការផ្នែកការទូត​ចុះបញ្ជី​សិល្បៈក្បាច់​​គុននេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួមគ្នា។

សូមស្តាប់លោក ហ៊ុន សែន៖

ស្វែងយល់បន្ថែម​ទៅលើ​ប្រធានបទនេះSoma zaidi mada inayofanana

What Next?

Recent Articles