បទយកការណ៍
06/05/2023 – 17:24
ដោយ៖ សាំ ឧត្តម
RFI

ពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម © សហការី
ពលរដ្ឋរាប់ម៉ឺននាក់មានទាំងខ្មែរ និងបរទេស បានចូលរួមទស្សនាការបើកជាផ្លូវការនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងនាមជាម្ចាស់ផ្ទះ ពលរដ្ឋខ្មែរបានបង្ហាញអារម្មណ៍រំភើប និងមិននឹកស្មានដល់ថា ការរៀបចំពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមមានភាពអស្ចារ្យ និងមិនធ្លាប់មានក្នុងប្រទេសកម្ពុជា ខណៈពលរដ្ឋខ្មែរទន្ទឹងរង់ចាំពេលវេលានេះអស់រយៈពេល៦៤ឆ្នាំ។ សម្រាប់ពលរដ្ឋខ្មែរ ព្រឹត្តិការណ៍នេះ បានបង្ហាញពីកេរ្តិ៍ឈ្មោះ និងជួយផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី ទៅកាន់ឆាកអន្តរជាតិបន្ថែមទៀត។