កម្ពុជា-សង្គម
08/05/2023 – 08:40
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ពិធីច្រត់ព្រះនង្គ័ល © Internet
បន្ទាប់ខកខានអស់ជាច្រើនឆ្នាំ ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានប្រារព្ធឡើងវិញនៅព្រឹកថ្ងៃចន្ទ នៅពហុកីឡដ្ឋានខេត្តកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីព្រះមហាក្សត្រកម្ពុជា។ ក្នុងពិធីនេះ ក៏មានការរៀបចំចំណី៧មុខរួមមាន ស្រូវ, ពោត, ល្ង, សណ្តែក, ទឹក, ស្រា និងស្មៅ ជាអាហារឱ្យ «គោឧសភរាជ» បរិភោគ ដើម្បីផ្សងពីផលដំណាំ ដែលមានផលល្អ មិនល្អ ឬមានរោគាផ្សេងៗទៅលើសត្វធាតុរបស់ប្រជាកសិករ។ នៅក្នុងចំណោមអាហារ៧មុខគោឧសភរាជបរិភោគ ស្រូវ ពោត សណ្ដែក ច្រើនជាងគេ។ តាមការទស្សន៍ទាយរបស់ព្រាហ្មណ៍ព្រះរាជគ្រូទិន្នផលកសិកម្មក្នុងរដូវវស្សាឆ្នាំនេះ គឺមានដំណាំពោត សណ្តែក និងស្រូវ នឹងទទួលបានផលច្រើន។
សូមអញ្ជើញស្ដាប់៖