អាស៊ានប៉ារ៉ាហ្គេម៖ គេទើបដឹងថា ជនមានពិការភាពអាចលេងកីឡាបានច្រើនទម្រង់

បទយកការណ៍
05/06/2023 – 00:56
ដោយ៖ អេង គីមហុង
RFI

អ្នក​ចូល​ទស្សនា​ព្រឹត្តការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី​១២​នៅ​ថ្ងៃ​​ទី​០៣​មិថុនា​ម្សិល​មិញ​​គេ​ទើប​ដឹង​ថា​ ជន​មាន​ពិការភាព​អាច​លេង​កីឡា​បាន​ច្រើន​ទម្រង់​ដូចជាៈ​ បាល់​បោះ​អង្គុយ​ បាល់​ទះ​អង្គុយ​ បោះប៊ូ​ វាយកូនឃ្លីលើតុ​ យូដូ​ លើក​ទម្ងន់​ ហែល​ទឹក​ ជា​ដើម។​ បន្ថែម​លើនេះ​ព្រឹត្តការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​កម្ពុជា​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​បញ្ឈប់​ការ​រើសអើង​លើ​ជន​មាន​ពិការភាព។​ ជន​មាន​ពិការភាព​បាន​ក្លាយ​ជា​គំរូ​ផ្នែក​សតិ​អារម្មណ៍​ដល់​អ្នក​មាន​កាយសម្បទា​គ្រប់គ្រាន់។​ នេះ​ជា​កំណត់​សម្គាល់​របស់​មហាជន​ចូល​រួម​បើក​ព្រឹត្តការណ៍​បើក​ព្រឹត្តការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២។

ព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ © សហការី


What Next?

Recent Articles