ដោយ វិទ្យុអាស៊ីសេរី
2023.11.21
RFA

តោះ… ប្រកួតគ្នាដាក់ចំណងជើងឱ្យរូបត្លុកនយោបាយមួយនេះ! រូប៖ RFA
មិនខុសពីសម័យកាលខ្មែរក្រហម រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បច្ចុប្បន្នបន្តយកទ្រឹស្តី «ជីកស្មៅជីកទាំងឫស» មកអនុវត្តតពីឪពុករបស់លោក។ ការណ៍នេះ ត្រូវគេមើលឃើញថា ដើម្បីគាស់រម្លើងកុំឱ្យមានសំឡេងក្រុមអ្នករិះគន់ ឬអ្នកនយោបាយដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល នៅលើសង្វៀននយោបាយកម្ពុជា។
ករណីអតីតអនុប្រធានគណបក្សភ្លើងទៀន ដែលបច្ចុប្បន្នជាទីប្រឹក្សាគណបក្សកម្លាំងជាតិ គឺលោក រ៉ុង ឈុន ជាឧទាហរណ៍ជាក់ស្តែង។ លោកទទួលរងការធ្វើទុក្ខបុកម្នេញ និងសម្ពាធនយោបាយឥតស្រាកស្រាន្តពីស្ថាប័នរដ្ឋ មានដូចជាក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌។ ស្ថាប័នទាំងនេះ បានព្រមានរម្លាយគណបក្សកម្លាំងជាតិ ប្រសិនបើហ៊ានអនុញ្ញាតឱ្យលោក រ៉ុង ឈុន ធ្វើជាប្រធានគណបក្ស ឬសូម្បីតែលោកធ្វើជាទីប្រឹក្សាគណបក្សនេះក៏ដោយ ក្រោមហេតុផលថាលោកមិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ក្នុងការធ្វើនយោបាយ។ បើទោះជាបែបនេះក្តី កន្លងទៅ លោក រ៉ុង ឈុន អាចធ្វើជាអនុប្រធានគណបក្សភ្លើងទៀនដោយគ្មានបម្រាមទាំងនេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។