កម្ពុជា
23/11/2023 – 09:48
ដោយ៖ អេង គីមហុង
RFI

ជិត២ឆ្នាំនៃការអូសបន្លាយ កូដករណាហ្គាវើលដ៏មួយចំនួនបានយកញត្តិទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៣នេះដើម្បីស្នើសុំ លោក ហ៊ុន ម៉ាណែត ជួយរកដំណោះស្រាយជូនពួកគេនិងចង់បានការយកចិត្តទុកដាក់ពីនាយករដ្ឋមន្ត្រីដូចកម្មករ-កម្មការិនី រោងចក្រដែរ។ នេះជាការដាក់ញត្តិលើកដំបូងនៅក្នុងអាណត្តិរដ្ឋាភិបាលថ្មីដឹកនាំដោយលោក ហ៊ុន ម៉ាណែត បន្ទាប់រដ្ឋាភិបាលអាណត្តិចាស់ត្រូវបានពួកគេអះអាងថា ដាក់មកជាហូរហែរមកហើយនៅតែគ្មានដំណោះស្រាយ។