កម្ពុជា
28/11/2023 – 06:25
ដោយ៖ សេង បារាំង
RFI

គ្រោះថ្នាក់ចរាចរណ៍ធ្លាក់រថយន្តពីលើភ្នំគូលែន © Internet
មានអ្នកស្លាប់ចំនួន ០៦នាក់ និងរបួសប្រមាណជាង ១០នាក់ ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធ្លាក់ពីលើភ្នំគូលែន ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៧វិច្ឆិកាម្សិលមិញ។ បើតាមលោក តេង ច័ន្ទណាត អគ្គស្នងការនគរបាលខេត្តសៀមរាប រថយន្តដែលធ្លាក់ពីលើភ្នំគូលែន ជារថយន្តក្រុមឆៃយ៉ាំដឹកពលរដ្ឋមកពីបុណ្យកឋិននៅលើភ្នំគូលែន។ តាមការសន្និដ្ឋានបឋម លោក តេង ច័ន្ទណាត បញ្ជាក់ថាមូលហេតុដែលនាំឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធ្លាក់ពីលើភ្នំគូលែន គឺដោយសាររថយន្តដឹកលើសចំណុះ និងខុសបច្ចេកទេស៕