រូបត្លុកនយោបាយ​៖ ប៉ុល ពត ហ៊ុន សែន ហ៊ុន ម៉ាណែត និង​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ

ដោយ វិទ្យុអាស៊ីសេរី
2023.12.24
RFA

រូបត្លុកនយោបាយ​៖ ប៉ុល ពត ហ៊ុន សែន ហ៊ុន ម៉ាណែត និង​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ

តោះ… ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ! រូប៖ RFA


កាលពី​សម័យ​ខ្មែរក្រហម​របស់ ប៉ុល ពត ពលរដ្ឋ​ខ្មែរ​ជាច្រើន​លាន​នាក់​ ដែល​រស់​នៅ​តាម​ទីប្រជុំជន​ ជា​ពិសេស​ក្រុង​ភ្នំពេញ ត្រូវ​បាន​ទាហាន​ខ្មែរ​ក្រហម​ជម្លៀស​ចេញ​ពី​លំនៅឋាន​ដោយ​កុហក​ថា ដើម្បី​គេច​ចេញ​ពី​ការ​ «ទម្លាក់​គ្រាប់បែក» ​របស់​អាមេរិក។ ជិត​កន្លះ​សតវត្ស​ក្រោយ​មក ស្នៀត​បោកប្រាស់​ស្រដៀង​គ្នា​នេះ ត្រូវ​បាន​មេដឹកនាំ​ខ្មែរ​ដែល​ជាប់​កម្អែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​យក​មក​ប្រើ​ដដែល​ ដើម្បី​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​របស់​ពួកគេ​ទាំង​បង្ខំ។ ម្តង​នេះ ទាំង​ឪពុក និង​កូន គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បាន​​បោកប្រាស់​ម្ចាស់​អង្គរ​ ដើម្បី​បណ្តេញ​ពួកគេ​ឱ្យ​ទៅ​រស់​នៅ​តំបន់​ដាច់ស្រយាល​នៅ​រុនតាឯក និង​ ពាក់ស្នែង​ ដោយ​ប្រើ​លេស​ថា ដើម្បី​បញ្ចៀស​កុំឱ្យ ​«អង្គការ​យូណេស្កូ» (UNESCO) ដក​តំបន់​អង្គរ​ចេញពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

ផ្ទុយ​ពី​ការអះអាង​នេះ អង្គការ​យូណេស្កូ ធ្លាប់​បាន​ពន្យល់​យ៉ាង​ច្បាស់​ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ កាលពី​ថ្ងៃទី១៥ ខែ​វិច្ឆិកា កន្លងទៅ​ថា តំបន់​អង្គរ​មិន​មែន​គ្រាន់តែ​ជា​តំបន់​បេតិកភណ្ឌ​ប៉ុណ្ណោះ​ទេ តែ​ជា​តំបន់​ដែល​មាន​ជីវិត​រស់​រវើក។ អង្គការ​នេះ គូស​បញ្ជាក់​ថា វត្តមាន​របស់​ម្ចាស់​អង្គរ​នៅ​ទីនោះ​ស្រាប់ គឺ​ជា​ហេតុផល​ដ៏​ចម្បង​មួយ ​ដែល​នាំ​ឱ្យ​ខ្លួន​សម្រេច​ចិត្ត​ដាក់​បញ្ចូល​តំបន់​អង្គរ​ទាំងមូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​យូណេស្កូ កាលពី​ឆ្នាំ១៩៩២៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles